ព័ត៌មានជាតិ
ប.ស.ស តម្រូវឱ្យមូលដ្ឋានសុខាភិបាលឯកជន ត្រូវបំពេញតាមវិធានចំនួន ៤ មុននឹងចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានតម្រូវឱ្យមូលដ្ឋានសុខាភិបាលឯកជន ត្រូវបំពេញតាមវិធានចំនួន ៤ ជាមុនសិន មុននឹងចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ខណៈបច្ចុប្បន្ន ប.ស.ស. បានពង្រីកវិសាលភាពមូលដ្ឋានសុខាភិបាលជាដៃគូបានជាង ១ ៥០០ ទូទាំងប្រទេស។
យោងតាមលំហូរឯកសារចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម ប.ស.ស. បានបញ្ជាក់ថា វិធានចំនួន ៤ នោះ រួមមាន ទី១.ការដាក់ពាក្យស្នើសុំជាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.ហើយ ដើម្បីក្លាយជាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ត្រូវបំពេញសំណុំបែបបទ និងឯកសារភ្ជាប់ដូចខាងក្រោមដូចជាបំពេញពាក្យស្នើសុំចុះកិច្ចព្រមព្រៀង វិញ្ញាបនបត្របញ្ជីកាសហគ្រាស គ្រឹះស្ថានជាមួយ ប.ស.ស. សេចក្តីសម្រេចស្តីពីការបើកសេវាសុខាភិបាលឯកជនដែលនៅមានសុពលភាព ស្លាកសញ្ញាលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលដែលនៅមានសុពលភាព រចនាសម្ព័ន្ធរបស់សេវាសុខាភិបាលឯកជន គំនូសបំព្រួញទីតាំងសេវាសុខាភិបាលឯកជន តារាងតម្លៃសេវារបស់មូលដ្ឋានសុខាភិបាលឯកជន បញ្ជីផ្ទៀងផ្ទាត់ស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន បទបង្ហាញលក្ខណសម្បត្តិរបស់មូលដ្ឋានសុខាភិបាល កិច្ចព្រមព្រៀងស្តីអំពីការស្នើសុំ និងការផ្គត់ផ្គង់ឈាម ផលិតផលឈាម រវាងមជ្ឈមណ្ឌលផ្តល់ឈាម និងមូលដ្ឋានសុខាភិបាល (ករណីមានសេវាវះកាត់) និងកិច្ចសហការជាមួយអង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ។
ប.ស.ស បានបន្ថែមថា ពាក្យស្នើសុំចុះកិច្ចព្រមព្រៀង អាចទាញយកតាមរយៈ QR Code និងអាចដាក់ពាក្យស្នើសុំ មក ប.ស.ស. ស្នាក់ការកណ្តាល ឬ នៅតាមសាខា ប.ស.ស. ខេត្ត/ខណ្ឌទូទាំងប្រទេស។
ទី២.ការត្រួតពិនិត្យសំណើ និងឯកសារតម្រូវ។ បន្ទាប់ពីបានទទួលពាក្យ នាយកដ្ឋានសេវាមូលដ្ឋាន សុខាភិបាលនឹងពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីភ្ជាប់ប្រព័ន្ធ ប.ស.ស. និងបញ្ជរសម្រាប់សមាជិក ប.ស.ស. លក្ខណៈសម្បត្តិរបស់មូលដ្ឋានសុខាភិបាល ដោយប្រើរយៈពេល ១៥ ថ្ងៃ នៃថ្ងៃធ្វើការ។
ប.ស.ស. បានបញ្ចប់នីតិវិធីពិនិត្យលើការស្នើសុំរបស់មូលដ្ឋានសុខាភិបាល សម្រាប់ដំណាក់កាលបន្ត នៅនិយ័តករសន្តិសុខសង្គម (ន.ស.ស.) រហូតទទួលបានការអនុម័ត ទើបអាចចុះកិច្ចព្រមព្រៀង។
ទី៣.និយ័តករសន្តិសុខសង្គម (ន.ស.ស.) ពិនិត្យលើសំណើសុំចុះកិច្ចព្រមព្រៀង។ មូលដ្ឋានសុខាភិបាលទំនាក់ទំនងផ្ទាល់ទៅនិយ័តករសន្តិសុខសង្គម ដែលមានអាសយដ្ឋានផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញកម្ពុជា ឬទាក់ទងតាមរយៈលេខទូរស័ព្ទ (៨៥៥) ២៣ ៨៩០ ៦៦៦។ ប្រើរយៈពេល ៣០ ថ្ងៃ នៃថ្ងៃធ្វើការ (យោងសេចក្តីសម្រេច លេខ ០០៤ អ.ស.ហ.ស.ស.រ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ)។
ទី៤.ចុះកិច្ចព្រមព្រៀងក្រោយការអនុម័តរបស់ និយ័តករសន្តិសុខសង្គម (ន.ស.ស.)។ ក្រោយមានការអនុម័តពីនិយ័តករសន្តិសុខសង្គម (ន.ស.ស.) ប.ស.ស. នឹងចាប់ផ្ដើមចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋាន សុខាភិបាលឯកជន ក្នុងរយៈពេល ២ ថ្ងៃ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស និងបានដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ