Connect with us

ព័ត៌មានជាតិ

ជង្ហុកលើផ្លូវជាតិលេខ ០១ កំពុងជះផលប៉ះពាល់ដល់ការរស់នៅ​របស់ពលរដ្ឋ

បានផុស

នៅ

ប្រជាពលរដ្ឋ បាន​ស្នើ អាជ្ញាធរ ចុះ​មក​ពិនិត្យ​ជង្ហុក​សំបុក​មាន់ នៅ​លើ​ផ្លូវ​ជាតិ​លេខ ០១ កំពុង​បង្ក​ផល​លំបាក​ដល់​ពួកគាត់​ដែល​រស់នៅ​ក្បែរ​ខាង​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ផ្លូវ​កំពុង​រង​ការ​ខូចខាត​នេះ​ដែរ នៅ​ជិត​ដល់​ស្តុប​ខ្លោងទ្វារ​សំណង់​លំនៅឋាន​វាល​ស្បូវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ០១ ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

បើ​តាម លោក សីហា ជា​អ្នក​រស់នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ ០១ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ខូចខាត​នេះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ក្បែរ​នោះ ដោយសារតែ​ផ្លូវ​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួកគាត់ បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ សម្បូរ​ដោយ​ជង្ហុក​សំបុក​មាន់​ជាច្រើន​កន្លែង និង​ពេល​មាន​ខ្យល់ គឺ​តែង​មាន​ហុយ​ដី ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ដង្ហើម​ថែម​ទៀត​ផង។

លោក​បន្ត​ថា ដោយសារ​តែ​ផ្លូវជាតិ​លេខ ០១ សម្បូរ​ទៅ​ដោយ​រថយន្ត​កុងតឺន័រ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ និង​រថយន្ត​ដឹក​ដី​ធំៗ ឆ្លងកាត់​ច្រើន ទើប​បង្ក​ឲ្យ​ខូចខាត​កាន់តែ​ខ្លាំង​បែបនេះ។

ចំពោះ​បញ្ហា​នេះ​ដែរ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​នឹង​ឲ្យ​ខាង​ការិយាល័យ​សាធារណការ​ខណ្ឌ​ចុះ​ទៅ​ត្រួតពិនិត្យ​ចំណុច​ផ្លូវ​ខូច​ខាង​លើ​នេះ នៅ​រសៀល​នេះ​តែម្ដង។

ប្រជាពលរដ្ឋ បាន​សំណូមពរ​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ និង​ជួសជុល​ផ្លូវ​ជង្ហុក​សំបុក​មាន់ ដែល​មាន​ទឹក​ដក់ ប្រវែង​ជាង ១០០ ម៉ែត្រ នេះ​ផង ព្រោះ​ថា​ផ្លូវ​នេះ​កំពុង​បង្ក​ផល​លំបាក​ដល់​ការ​ធ្វើដំណើរ​របស់​ពួកគាត់ និង​រំខាន​ការ​រស់នៅ​តែម្ដង៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច២ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម