Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្សច្រើនឡើងៗ ដល់ទៅជាង ១០០នាក់ 

បានផុស

នៅ

ក្រោយបង្ហាញឥទ្ធិពល ព្រមទាំងសម្លាប់មនុស្សនៅចិន​ ហ្វីលីពីន ថៃ និងវៀតណាម, ព្យុះកំណាច យ៉ាកជី បានក៏បង្កទុក្ខវេទនាដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយបង្កើតជាទឹកជំនន់សម្លាប់មនុស្សដល់ទៅ១១៣នាក់ ចាប់តាំងពីវាវាយប្រហារប្រទេសនេះកាលពីថ្ងៃទី៩ខែកញ្ញឆ្នាំ២០២៤។

ឥទ្ធិពលព្យុះនេះ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី ហើយក្រៅពីសម្លាប់មនុស្សជាង១០០នាក់, យ៉ាកជី ក៏បណ្តាលឲ្យមនុស្ស៦៤នាក់ទៀតបាត់ខ្លួន និង៣២០ ០០០នាក់ ត្រូវជម្លៀសផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលយោធាគឺលោក Zaw Min Tun, តួលេខមនុស្សស្លាប់និងជនរងគ្រោះ អាចហក់ឡើងខ្ពស់ជាងនេះថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីប៉ះពាល់ដល់មនុស្ស, គិតត្រឹមថ្ងៃអាទិត្យទី១៥ខែកញ្ញា ឥទ្ធិពលព្យុះយ៉ាកជី ក៏កម្ទេចផ្ទះ៦៦ ០០០ខ្នង និងបំផ្លាញសាលារៀន ៣៧៥ខ្នងផងដែរ។ លើសពីនេះ វាបានរំខានដល់ប្រព័ន្ធទូរស័ព្ទចល័តនិងអ៊ីនធើណិត ហើយថែមទាំងធ្វើឲ្យបាក់ទំនប់ទឹកចំនួន៥ ទៀតផង។ 

សូមបញ្ជាក់ថា យ៉ាកជី គឺជាព្យុះមានឥទ្ធិពលបំផុតដែលវាយប្រហារអាស៊ីក្នុងឆ្នាំនេះ ដោយវាបានបង្កការបំផ្លិចបំផ្លាញក្នុងប្រទេសជាច្រើន។ យ៉ាងណាមិញ វាមិនមែនជារឿងចម្លែកឡើយដែលអាស៊ីអាគ្នេយ៍ តែងជួបព្យុះអំឡុងរដូវនេះ ប៉ុន្តែដោយសារបម្រែបម្រួលអាកាសធាតុ ទើបព្យុះកាន់តែកាចសាហាវទៅៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជា​រឿង​កម្រ! របប​សឹក​មីយ៉ាន់ម៉ា ស្នើ​សុំ​ជំនួយ​បរទេស ដើម្បីដោះស្រាយ​គ្រោះ​ទឹក​ជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម