ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនតិចតួចនៅថ្ងៃចន្ទ ខណៈធនាគារកណ្ដាលអាមេរិកត្រៀមកាត់អត្រាការប្រាក់
តម្លៃប្រេងឆៅលើទីផ្សារជួញដូរនៅអាស៊ីនាថ្ងៃចន្ទនេះ បានកើនឡើងមកវិញ ចំពេលមានការរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកនាសប្ដាហ៍នេះ ទោះបីកំណើនតម្លៃមានតិចតួចដោយសារតែកម្សោយតម្រូវនៅប្រទេសប្រើប្រាស់ប្រេងធំៗដូចជាចិន ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៨ សេន ឬ ០,៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៧១,៩៩ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក WTI ជួញដូរនៅតម្លៃ ៦៩,១៤ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ៤៩ សេន ឬ ០,៧ ភាគរយ។
តម្លៃប្រេងទាំង២បានធ្លាក់ចុះក្នុងថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ក្រោយក្ដីបារម្ភអំពីការរំខានការផ្គត់ផ្គង់បានធូរស្បើយ ពេលផលិតកម្មប្រេងឆៅនៅឈូងសមុទ្រម៉ិកស៊ិកបានបន្តឡើងវិញក្រោយព្យុះសង្ឃរា Francine បានបក់បោកផុត ហើយទិន្នន័យអំពីការខួងអណ្ដូងប្រេងរបស់សហរដ្ឋអាមេរិកបង្ហាញពីការកើនឡើង។

យ៉ាងណាមិញ កំណើនតម្លៃនាថ្ងៃចន្ទនេះ កើតឡើងខណៈអ្នកវិនិយោគសម្លឹងមើលពីលទ្ធភាពដែលធនាគារកណ្ដាលអាមេរិកកាត់បន្ថយអត្រាការប្រាក់។ ជាធម្មតា អត្រាការប្រាក់ទាបកាត់បន្ថយថ្លៃដើមនៃការខ្ចី ដែលអាចជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកតម្រូវការប្រេង។
ទោះយ៉ាងណាមិញ វានៅតែមានកម្រិតតិចតួច ខណៈទិន្នន័យសេដ្ឋកិច្ចចិនបង្ហាញពីភាពមិនអំណោយផលសម្រាប់តម្រូវការប្រេងរបស់ប្រទេសនេះ។ បើតាមរ៉យទ័រ កំណើនទិន្នផលឧស្សាហកម្មចិន ដែលជាប្រទេសនាំចូលប្រេងកំពូលរបស់ពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៥ ខែ កាលពីខែខែសីហា ខណៈការលក់រាយ និងតម្លៃផ្ទះថ្មីបានធ្លាក់ចុះបន្ថែមទៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម