Connect with us

ព័ត៌មានជាតិ

ចុងខែនេះ រោងម៉ាស៊ីនកិនស្រូវមួយក្នុងស្រុកថ្មគោល ប្រកាស​នាំចេញអង្ករក្រអូប ១០០ កុងតឺន័រ ទៅទឹកដី​បារាំង

បានផុស

នៅ

​ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) ដែលក្រុមហ៊ុន​នាំ​ចេញ​អង្ករ​​ធំ​ជាង​គេ​នៅ​ក្នុង​ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង បាន​ឱ្យ​ «កម្ពុជា​ថ្មី» ដឹង​ថា នៅចុងខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន​​តៀម​នាំ​ចេញ​អង្ករ​ក្រអូប​ប្រមាណ ១០០ កុងតឺន័រ ទៅ​កាន់​ទឹកដី​ឯនាយសមុទ្រ​ក្រោមការ​គ្រប់គ្រងរ​បស់​បារាំង New Caledonia​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយក ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ិមផតអិចផតខូអិលធីឌី ដែលជាក្រុមហ៊ុននាំចេញអង្ករធំ១​នៅ​ស្រុក​ថ្មគោល​បាន​ឱ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​​របស់​លោក​បាន​ស៊ី​ញ៉េ​កុង​ត្រា ជា​មួយ​ភាគី​ទី​ផ្សារ​​ប្រទេស​បារាំង ដោយ​ធ្វើ​ការ​នាំចេញ​អង្ករ​ក្រអូប​សរុប​ប្រមាណ​ជិត ៥ ពាន់​តោន។ ក្នុង​នោះបាន​នាំ​ចេញ​ ១០០​ កុងតឺន័រ ​រួច​ទៅ​ហើយ នៅ​ក្នុងឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៤ ហើយ​ក៏​គ្រោង​នឹង​ដឹក​ជញ្ជូន ១០០ កុងតឺន័របន្ថែមទៀត។

ជុំ​វិញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទឹកដីកោះក្រោម​ការ​គ្រប់គ្រង​របស់​បារាំង ​ឧកញ៉ា ឡាយ ឈុន​ហួ បាន​គូស​បញ្ជាក់​ថា «ការ​ពិត​ទៅ​ខាង​រោង​ម៉ាស៊ីន​របស់លោក ត្រូវ​នាំ​ទៅ​កាន់​កោះ​នៃ​ប្រទេស​បារាំង​ច្រើន​ជាង​នេះ ប៉ុន្តែ​ដោយសារ​ប្រឈម​និង​បញ្ហា​មួយ​ចំនួន។ ​ទី​១ ដោយ​សារ​ដើម​រដូវ​ច្រូត​កាត់​ កសិករ​ប្រមូល​ផល​មិន​ទាន់​បាន​ច្រើន ​ជា​ហេតុ​ធ្វើ​ខាង​រោង​ម៉ាស៊ីន​មាន​​កង្វះ​ខាត​អង្ករ​មិន​អាច​នាំ​ចេញ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ និង​​ទី​២​ គឺ​មាន​ការ​ពន្យារ​ពេល​ខ្លះ ដោយ​សារ​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​ឧសភា នៅ​ក្នុង​ទឹកដី​កោះ​​ New Caledonia មាន​ភាព​ចលាចល និង​បាតុកម្ម​ខ្លះ​ៗ​ទើប​ធ្វើ​ឱ្យ​មាន​ការ​អាក់ខាន​បែប​នេះ​។

យ៉ាង​ណា​មិញ លោកឧកញ៉ា ឡាយ ឈុន​ហួ បាន​អះអាងថា​ នៅ​ចុង​ខែ​កញ្ញានេះ ​ខាង​រោង​ម៉ាស៊ីន​នឹង​ធ្វើ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​ ១០០​ កុងតឺន័រ បន្ថែម​ទៀត​ទៅ​កាន់​ទឹកដី​ New Caledonia ​ទៅ​តាម​កុងត្រា​ដែល​និយាយ​គ្នា​។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​រូប​នេះបញ្ជាក់ថា​ ភាព​ជោគជ័យក្នុងការ​នាំ​ចេញ​​អង្ករ​ទៅ​កាន់​ទឹកដី​​ New Caledonia របស់ប្រទេស​បារាំង​គឺជា​សក្ខីភាព​មួយ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​ក៏ដូចជា​ទំនាក់ទំនង​ដ៏រឹងមាំ​របស់​​ក្រុមហ៊ុន​ជា​មួយកសិករនិង​ដៃគូ។ លើស​ពី​នេះ​ទៀត​ តាម​រយៈ​ការ​ជំរុញការ​នាំចេញ​នេះ មិនត្រឹមតែ​រួមចំណែក​ដល់​​ការរីក​លូតលាស់​នៃ​ឧស្សាហកម្ម​អង្ករ​របស់​កម្ពុជា​ប៉ុណ្ណោះ​​ទេ ក៏​បាន​បង្ហាញ​ពីសក្តានុពលកសិកម្មរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម