Connect with us

ព័ត៌មានជាតិ

បុណ្យសមុទ្រលើកទី១១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ នៅខេត្តកំពត

បានផុស

នៅ

ក្រសួងទេសចរណ៍  នឹងរៀបចំបុណ្យសមុទ្រ លើកទី១១ នៅលើទឹកដីខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូឆ្នាំ២០២៤ ក្រោមប្រធានបទ “បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ចេញកាលពីថ្ងៃទី១៣ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៤ ខែធ្នូ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកបុណ្យសមុទ្រដែលរៀបចំក្នុងខេត្តស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជាមួយនេះ។

មិនខុសពីឆ្នាំកន្លងទៅឡើយ បុណ្យសមុទ្រលើកនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ផ្ដល់ជូនអ្នកទស្សនាដូចជា ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីសំណាក់ សិល្បករខ្មែរ សិល្បៈការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ការអុចកាំជ្រួចអបអរពិធី និងសកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ និងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលផលទូទៅ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗ។

កាលពីខែសីហា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យកំណត់បង្កើតពិធីបុណ្យសមុទ្រ ដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត បម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។

តាមអនុក្រឹត្យ ពិធីបុណ្យសមុទ្រត្រូវរៀបចំឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួនខេត្ត ដូចជាខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដោយឈរលើគោលការណ៍ផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មួយនេះឡើងនៅចុងសប្ដាហ៍ទី១ នៃខែធ្នូរៀងរាល់ឆ្នាំ។

ការរៀបចំពិធីបុណ្យសមុទ្រនេះ គឺធ្វើឡើងបន្ទាប់ពីឆ្នេរសមុទ្រសកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើពិភពលោក។

គួរឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ១ បានរៀបចំឡើងនៅខេត្តព្រះសីហនុ នាឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២,លើកទី ២ ឆ្នាំ២០១៣ នៅខេត្តកែប, លើកទី ៣ ឆ្នាំ២០១៤ នៅខេត្តកោះកុង,លើកទី ៤ ឆ្នាំ ២០១៥ នៅខេត្តកំពត,លើកទី ៥ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុ,លើកទី ៦ ឆ្នាំ ២០១៧ នៅខេត្តកែប,លើកទី ៧ ឆ្នាំ ២០១៨ នៅខេត្តកោះកុង,លើកទី ៨ ឆ្នាំ ២០១៩ នៅខេត្តកំពត,ឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩, ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ និងលើកទី ១០ ឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប៕

 

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម