Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ​ប្រកាស​​បន្ត​ដាក់​ពង្រាយ​នាវា​របស់​ខ្លួន​ក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង

បានផុស

នៅ

ឆ្មាំសមុទ្រ​ហ្វីលីពីន បាននិយាយនៅ​ថ្ងៃ​ទី​១៦​ខែកញ្ញា​នេះ​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​នឹងបន្ត​​ដាក់​ពង្រាយនាវានៅក្នុង​តំបន់ Sabina Shoal នៃ​សមុទ្រចិនខាងត្បូង បើ​ទោះ​ជា​នាវា​១​គ្រឿង​របស់​ហ្វីលីពីន​បាន​ធ្វើ​ដំណើរ​វិលត្រឡប់​ចូល​កំពង់ផែវិញ ក្រោយ​ពីការ​ឈរ​ជើង​រយៈពេល​៥​ខែនៅទីនោះ។

រូបភាព​នាវា​ហ្វីលីពីន​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន (PCG) លោក Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងនឹងរក្សាវត្តមាននៅលើ​ដែន​ទឹកទាំងនេះ»។

នាវា​របស់ PCG ឈ្មោះ Teresa Magbanua ត្រូវបានដាក់ពង្រាយទៅកាន់​តំបន់​ Sabina Shoal ក្នុងខែមេសា ដើម្បីត្រួតពិនិត្យ​នូវ​អ្វី​ដែលទីក្រុងម៉ានីលសង្ស័យថាជាសកម្មភាពទាមទារដីខ្នាតតូចរបស់ចិននៅក្នុងតំបន់នោះ។ នាវា Teresa Magbanua បានត្រលប់ទៅកំពង់ផែវិញកាលពីថ្ងៃអាទិត្យ។

លោក Tarriela បាននិយាយថា ការ​វិល​ត្រឡប់​នេះ មិនទាក់ទងនឹងការទាមទាររបស់ចិន​ដែល​ឲ្យទីក្រុងម៉ានីល​ដកនាវារបស់ខ្លួន​ចេញ​នោះទេ ផ្ទុយទៅវិញ ការ​វិល​ចូល​កំពង់ផែ​គឺ​ដើម្បីធ្វើ​​ការ​ជួសជុល និងផ្ដល់​តម្រូវការផ្នែកវេជ្ជសាស្រ្តសម្រាប់​​ក្រុម​នាវិក។

តំបន់ Sabina Shoal ដែលចិនសំដៅថាជា​តំបន់​ថ្មប៉ប្រះទឹក Xianbin និងហ្វីលីពីន​ហៅ​ថា​ជា Escoda Shoal ស្ថិតនៅភាគខាងលិចនៃខេត្ត Palawan ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​ក៏​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់​ក្រុង​ម៉ានីល។

លោក Tarriela បាន​បន្ថែម​ថា៖ «ដោយ​មិន​គិត​ពី​ទំហំ​នាវា ចំនួន​នាវា​ប៉ុន្មាន​គ្រឿង​ គោលបំណងសំខាន់ និងការប្តេជ្ញាចិត្តរបស់បញ្ជាការ (PCG) គឺត្រូវប្រាកដ​គ្រប់​ពេល​វេលា​ថា ​​វត្តមានឆ្មាំ​​សមុទ្រ​នៅ​តែ​មាន​នៅ​ក្នុងច្រាំង​សមុទ្រ​»។

ឆ្មាំសមុទ្រចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹក ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ទីក្រុងប៉េកាំង ដោយ​ស្របតាមច្បាប់ និង​ការ​ការពារអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ។

ប្រទេស​ចិន​ទាមទារ​អធិបតេយ្យភាព​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ភាគ​ច្រើន ដែល​ទាំង​តំបន់​ទាំង​នោះ​ក៏​មាន​ការ​អះអាង​ពី​​​ប្រទេស​ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ផង​ដែរ។

នៅឆ្នាំ​២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍​ក្រុង​ឡាអេ បានរកឃើញថា ការទាមទារដ៏ធំរបស់ប្រទេសចិនមិនមានមូលដ្ឋានផ្លូវច្បាប់​នោះ​ទេ។ យ៉ាង​ណា សេចក្តីសម្រេច​នេះ​ត្រូវ​​រដ្ឋាភិបាល​ក្រុងប៉េកាំង​ច្រានចោល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម