ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ហួសចិត្តនឹងអ្នកចម្លងស្នាដៃបង្កើតហូលគូម «អរគុណសន្តិភាព» របស់ខ្លួន
តារាសម្តែង និងពិធីការិនី កញ្ញាឌួង ហ្សូរីដា បានសម្តែងការហួសចិត្ត និងសោកស្តាយជាខ្លាំងបន្ទាប់ពីអ្នកលួចចម្លងស្នាដៃបង្កើតហូលគូម «អរគុណសន្តិភាព» ដែលជាស្នាដៃបង្កើតថ្មីរបស់ខ្លួនផ្ទាល់។
សម្រាប់ស្នាដៃបង្កើតហូល «អរគុណសន្តិភាព» របស់តារាស្រី ឌួង ហ្សូរីដា គេសង្កេតឃើញថាបច្ចុប្បន្នគឺទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំជាច្រើនក្នុងស្រុក និងមន្រ្តីរាជការ ព្រមទាំងមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ កញ្ញា ឌួង ហ្សូរីដា បានថ្លែងប្រាប់ឲ្យដឹងថា ខ្លួនពិតមានមោទនភាពហើយក៏សប្បាយចិត្តដែលអាចបង្កើតស្នាដៃមួយនេះ ជាការតបស្នងសងគុណថ្នាក់ដឹកនាំកំពូល និងជាការផ្តល់ជូននូវការងារជូនអ្នកតម្បាញខ្មែរមួយចំនួន ឱ្យមានការងារធ្វើកុំឱ្យបាត់បង់។
ទន្ទឹមនេះ កញ្ញាក៏បានបញ្ជាក់ដោយការហួសចិត្ត ដោយរៀបរាប់ថា “អស់សំណើចបន្តិចរឿងអ្នកចម្លង (Copy) ដែលគាត់ព្យាយាមចម្លងបង្កើតហូលគូម «អរគុណសន្តិភាព» ដូចយើងដែរ ប៉ុន្តែបង្កើតជាគូមផ្សេងវប្បធ៌មចម្លង សូម្បីតែស្នាដៃខ្មែរគ្នាឯង។ កញ្ញាបន្ថែមទៀតថា ហូល«អរគុណសន្តិភាព» នៅតែលក់ដាច់ត្បាញមិនទាន់ រហូតដល់មានការលួចទៅសុំទិញដល់កីតម្បាញក៏មាន។
បើតាមការបញ្ជាក់របស់តារាសម្តែងរូបនេះ ហូលមានផុសអក្សរ «អរគុណសន្ដិភាព» គឺហាងខ្លួនផ្ទាល់ ជាស្ថាបនិក អ្នកបង្កើតមុនគេ ព្រោះតែចង់អរគុណទៅដល់ថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់សឹងតែមួយជីវិត ដើម្បីប្រទេសជាតិមាតុភូមិ ហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ពុំមានអី្វតបស្នងលោកទេ គឺមានតែការផលិតហូលនេះឡើង គឺនៅពេលដែលយើងពាក់សម្លៀកបំពាក់ «អរគុណសន្ដិភាព» បានន័យថាជាការរំលឹកគុណដល់សម្តេចធំធេង”។ តួយ៉ាង សម្រាប់ក្រុមគ្រួសារឬហាងកាត់ដេរបស់ខ្លួន គឺធ្វើម៉ូដនេះមុនគេ តែមិនអាចបញ្ឈប់នូវការចម្លងបានទេ។ អ្នកបង្កើតម៉ូដនេះ បញ្ជាក់ដែរថា តែយ៉ាងណា ស្នាដៃចម្លងគឺមិនដូចរបស់ដើមឡើយ ឯអ្នកដែលចង់បានរបស់ពិត គឺនៅតែមកកន្លែងរបស់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា