Connect with us

ព័ត៌មានអន្ដរជាតិ

​មេដឹកនាំលោក​ខាងលិច​ខ្វែង​គំនិត​គ្នាលើ​​​សំណើ​អ៊ុយក្រែន​​​ក្នុងការ​ប្រើមីស៊ីលផ្លោង​​

បានផុស

នៅ

ខណៈ​អ៊ុយក្រែន​​​​​ទទួច​​ចង់​​ប្រើប្រាស់​​មីស៊ីល​ផ្លោង​រយៈចម្ងាយឆ្ងាយ​សម្រាប់​ការ​បាញ់​ផ្លោង​ចូល​ទឹកដី​រុស្ស៊ី​ដែលជាសត្រូវ​​​ចាប់តាំងពីដើម​ឆ្នាំ​២០២២នោះ មេដឹកនាំ​បស្ចឹមប្រទេស​សំខាន់​ៗ​ដែលគំាទ្រ​អ៊ុយក្រែន​នៅ​បន្ត​ខ្វែងគំនិត​គ្នា​លើ​​ការ​​​បម្រាម​​ប្រើប្រាស់​អាវុធ​​ប្រភេទ​នេះ​ចូល​ទឹកដី​រុស្ស៊ី​ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ។

មក​ដល់​ថ្ងៃ​ទី​១៦ខែ​កញ្ញានេះ ទាហាន​អ៊ុយក្រែន​​បាន​វាយ​ចូល​ទឹកដី​​រុស្ស៊ី​​​ប្រហែល​​៣០​គីឡូម៉ែត្រ​ ​​និង​កាន់​កាប់​នៅ​​តំបន់​ Kursk ​អស់​រយៈពេល​​៤០​ថ្ងៃ​ ប៉ុន្តែ​​ការ​រីក​ចម្រើន​​ក្នុងការ​រុល​ទៅ​មុខ​​បាន​​​​នៅ​ទ្រឹង​នៅ​ឡើយ​ ខណៈរុស្ស៊ី​ក៏បង្កើន​ការ​វាយប្រហារ​នៅតំបន់​ផ្សេង​ៗ​ចូលទឹកដី​អ៊ុយក្រែន ដែលបង្កើត​ទៅ​ជាសមរភូមិ​ដ៏សែន​ក្តៅ​គគុក​​ក្នុង​រយៈពេលចុង​ក្រោយនេះ។  ​

ប្រឈម​ស្ថានភាព​ដ៏តាន​តឹងនេះ ប្រធានាធិបតី​អ៊ុយក្រែន​​ លោក វ៉ុលឌីមៀ ហ្សេឡេនស្គី បាន​ទទូច​​ឱ្យ​​មហាអំណាច​​​បស្ចឹមប្រទេស​​មាន​សហរដ្ឋ​អាមេរិក​ជាដើម​​លើក​លែង​បម្រាម​​​​ដែលហាមខ្លួន​​ក្នុងការ​ប្រើប្រាស់​អាវុធ​របស់​ពួក​គេ​សម្រាប់​ការបាញ់ចូល​ទឹកដី​រុស្ស៊ី​ក្នុង​ជម្រៅ​​ឆ្ងាយៗ ដើម្បី​បង្អាក់​​សកម្មភាពប្រយុទ្ធ​​របស់​កង​ទ័ព​រុស្ស៊ី។​

ក៏​ប៉ុន្តែ​​រហូត​ដល់​ពេល​នេះ មេដឹកនាំ​​លោកខាង​លិចសំខាន់ៗ​នៅ​តែ​​ខ្វែ​ង​គំនិត​គ្នា​ក្នុង​ការ​​បើក​ឱ្យ​ប្រើប្រាស់​អាវុធ​​​​​របស់​​ប្រទេស​ពួក​គេ​​ដោយភាគី​​អ៊ុយក្រែន​​​ក្នុង​ទឹកដី​រុស្ស៊ីដែល​បាន​ព្រមាន​​ថ្មី​ៗ​​នេះ​អំពី​លទ្ធភាព​ប្រឈម​​មុខ​ដាក់​គ្នា​​​ផ្ទាល់​​ ប្រសិន​ពួកគេ​​​​​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​​បាញ់​ចូល​​ទឹកដី​​ដោយ​ប្រើ​អាវុធ​​របស់​ពួក​គេ​។​

អធិការ​បតី​អាល្លឺម៉ង់ លោក ​​Olaf Scholz។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេល​ដែលប្រធានាធិបតី​​សហរដ្ឋអាមេរិក​លោក ចូ បៃដិន និង​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Keir Starmer បាន​បញ្ចប់​កិច្ច​ប្រជុំ​ទ្វេភាគីរបស់​ពួកគេ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពីចុងសប្តាហ៍​​កន្លងទៅ​នេះ​​ ហើយ​ត្រូវ​បាន​ប្រព័ន្ធផ្សព្វផ្សាយ​លោក​ខាងលិច​​​ព្រលយ​ពី​​ការ​​​បើក​ភ្លើង​ខៀវ​របស់​ពួគេ​ដល់​ប្រទេស​អ៊ុយកែន​ក្នុងការ​ប្រើប្រាស់​មីស៊ីលផ្លោង​ អធិការ​បតី​អាល្លឺម៉ង់ លោក ​​Olaf Scholz បាន​ចេញ​មក​បដិសេធ​ការ​ផ្គត់ផ្គង់​​អាវុធ និង​ការ​ប្រើប្រាស់​​​មីស៊ីល​​​ចម្ងាយឆ្ងាយ​របស់​អាល្លឺម៉ង់​។​​

​មេដឹកនាំ​​អាល្លឺម៉ង់​​ក្នុង​ពេល​កន្លង​មក​​បាន​​បង្ហាញ​បំណង​​​ផ្គត់ផ្កង់​​មីស៊ីលបាញ់​បានឆ្ងាយ​​​ Taurus ​របស់​ខ្លួនដល់​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​​រហូត​ដល់​ពេល​នេះ​​មិន​ទាន់​មាន​​​​ការ​ផ្គត់​ផ្គង់​​​នៅ​ឡើយ​ទេ។

តាមការ​ដកស្រង់​របស់​ទទីភា្នក់ងារ​ព័ត៌មាន​អាល្លឺម៉ង់ DPA ​​​លោក Olaf Scholz បាន​និយាយ​ប្រាប់​​​​៖​«ការ​​​​ផ្គត់ផ្គង់​អាវុធ​​​​​នេះ​​ក៏​​អនុវត្ត​ទៅ​លើ​​​​អាវុធ​​ផ្សេងៗទៀត។ បើសិន​​យើង​ផ្គត់ផ្គង់​ឱ្យ​អ៊ុយក្រែន ដែល​អាច​​​ផ្លោង​​​​​ក្នុងរយៈចម្ងាយឆ្ងាយ។ នេះ​​ជា​មធ្យោបាយ​​ វា​ដដែល​ជាដដែល»។

​​ DPA ​​​បាន​ស្រង់សម្តី​​លោក Olaf Scholz ដូចនិយាយថា៖​«ព្រោះ​ហេតុ​ដូ​ច្នេះ ​ខ្ញុំ​ប្រកាន់​គោល​ជំហរ​របស់ខ្ញុំ សូម្បី​​​ប្រទេសផ្សេង​ៗ​​​ដទៃ​ទៀត​​សម្រេច​ចិត្ត​ធ្វើបែប​នោះ​ក៏ដោយ ខ្ញុំ​នឹង​មិន​​​ធ្វើ​​វាទេ ព្រោះ​ខ្ញុំ​ចាត់​ថា​​វា​ជា​​បញ្ហា​»។

ក្នុង​ជំនួប​ទ្វេភាគី​​រវាង​មេដឹកនាំ​​អង់គ្លេស​​និង​​​​​​សហរដ្ឋអាមេរិក​​កាល​ពីថ្ងៃសុក្រ​សប្តាហ៍មុន ​​គ្មានការ​ប្រកាស​ផ្លូវការ​ណា​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​​​ប្រទេស​អ៊ុយក្រែន​​​​ប្រើប្រាស់​អាវុធ​ចម្ងាយ​ឆ្ងាយ​​ដែល​ពួកគេ​បាន​ដាក់​កំហិត​​​នោះឡើយ ប៉ុន្តែ​នៅ​មុន​ជំនួប​ផ្លូវការ​​ មេដឹកនាំ​ទាំង​ពីរ​​ បាន​អះអាង​រៀង​ៗ​ខ្លួន​ថា ​ប្រទេស​របស់​គេ​​រៀងខ្លួន​​​ប្រហែល​អាច​អនុញ្ញាត​​អ៊ុយក្រែន​​​ប្រើ​មីស៊ីល​បាញ់​បានឆ្ងាយ​ចូល​ទឹកដីរុស្ស៊ី​នៅ​ពេលដ៏​ខ្លី។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ Starmer និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ថាតើត្រូវអនុញ្ញាតឱ្យទីក្រុងកៀវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីដែរឬទេ។ ​ក្រោយ​ជំនួប​ប្រមុខ​មហាអំណាច​ទាំងពីរ​គឺ​​​​​ ការប្រកាស​ផ្លូវការ​ហាក់​ស្ងាត់ទៅវិញ។​

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ Starmer និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden។ FB/ Starmer

 ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ថា​ ​ប្រធានា​ធិបតី​រុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន ​​ធ្លាប់​លើក​ឡើង​ថា ​​​ប្រទេស​អ៊ុយក្រែន​​គ្មាន​​សមត្ថភាព​​​​បាញ់ផ្លោង​​ចូល​ទឹកដី​​រុស្ស៊ី​ដោយ​គ្មាន​​​ជំនួយ​ពី​​បស្ចឹមប្រទេស​ឡើយ ​ពី​ព្រោះ​វា​​​​ត្រូវការ​​ការ​ស៊ើបការ​​​ណ៍​ពី​ផ្កាយ​រណប និងការ​បញ្ចូល​ទិន្នន័យ​ដើម្បី​ធ្វើ​វា​បាន។ 

យោង​តាមប្រធានាធិបតី​ រុស្ស៊ី ​ ការ​​​​ប្រជុំ​ពិភាក្សា​​​​នានាពេលថ្មីៗ​​ក្នុងចំណោម​ប្រទេស​​​នៃ​អង្គការ​ណាតូ មិន​ត្រឹមតែ​​​និយាយអំពី​​​​​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​មីស៊ីល​​​​​រយៈចម្ងាយឆ្ងាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​​ក៏​ពិភាក្សា​​​ថា​តើ​​ជាប់​ពាក់​ព័ន្ធ​​​ផ្ទាល់​​​ក្នុង​ជម្លោះ​អ៊ុយក្រែន​។  លោក ពូទីន និយាយថា ​ទីក្រុង​មូស្កូ​នឹង​ឆ្លើយ​តប​ចំពោះ​ការគំរាម​កំហែង​ដែល​នឹង​ត្រូវ​​បាន​បង្កើត​ឡើង​​​សម្រាប់​​ប្រទេសរុស្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ២៤ ម៉ោង មុន

Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជំនាញសម្រេចផ្អាកចរាចរណ៍រថយន្ដធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ២៥ នាទី មុន

តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លីវ វណ្ណថេង ក្លាយជាអភិបាលស្រុកល្វាឯម ជំនួសលោក កន សុខកាយ ដែលរបូតតំណែងព្រោះសូកលុយ លោក លី សាម៉េត ៣០ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម