ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន
អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃចន្ទ បានទម្លាយឱ្យថា រដ្ឋាភិបាលស៊ុយអែត បានសម្រេចបិទការិយាល័យស្ថានទូតប្រចាំកម្ពុជា នៅក្រោមហេតុផលនៃការរៀបចំឡើងវិញ នៅចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេស ឱ្យដឹងបែបនេះ បន្ទាប់ពីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦ ខែកញ្ញា នេះ បានប្រកាសបិទទ្វាការិយាល័យប្រចាំនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែកញ្ញា តទៅ ហើយដំណឹងនៃការបិទស្ថានទូតមួយនេះ ត្រូវបានបុគ្គលមួយចំនួនយកទៅបកស្រាយសម្រាប់បម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន។
តាមអ្នកនាំពាក្យ ដំណឹងអំពីការបិទការិយាល័យស្ថានទូតស៊ុយអែត(Sweden Section Office) នៅរាជធានីភ្នំពេញ ត្រូវបានក្រសួងការបរទេសស៊ុយអែត បានជូនដំណឹងមកកាន់ក្រសួងការបរទេសកម្ពុជា តាំងតែពីខែមីនា ឆ្នាំ២០២៤ កន្លងទៅមកម៉្លេះ។
ជាមួយគ្នានេះ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ។
សូមជម្រាបថា នៅរសៀលថ្ងៃទី១៦ ខែកញ្ញា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានប្រកាសអំពីដំណឹងនៃការបិទទ្វាស្ថានទូតនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ទៅ រួមទាំងការបិទគេហទំព័រហ្វេសប៊ុកផ្លូវផងដែរ។
យ៉ាងណាក៏ដោយ ស្ថានកុងស៊ុលស៊ុយអែតប្រចាំកម្ពុជា នឹងបន្តផ្ដល់សេវាការទូតជាមូលដ្ឋានជូនដល់ប្រជាជនរបស់ខ្លួនដែលកំពុងរស់នៅកម្ពុជាជាធម្មតា។
គួរឱ្យដឹងបន្តិចថា កម្ពុជា និងស៊ុយអែត មានទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការណ៍ នៅមុនរបបប្រល័យពូជសាសន៍ប៉ុលពត គឺនៅឆ្នាំ១៩៦១។ យ៉ាងណា នៅពេលកម្ពុជា ធ្លាក់ចូលរណ្ដៅរបបប្រល័យពូជសាសន៍ ស៊ុយអែត បានបញ្ចប់ទំនាក់ទំនង។ លុះមកដល់ឆ្នាំ២០១០ ទើបស៊ុយអែតបើកស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាឡើងវិញ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់