Connect with us

ចរាចរណ៍

រថយន្ដ Ford បុកស្ដ្រីចំណាស់កំពុងបណ្ដើរចៅឆ្លងផ្លូវស្លាប់ភ្លាមៗ

បានផុស

នៅ

ស្ត្រីវ័យចំណាស់ម្នាក់រួមទាំងចៅស្រីត្រូវបានរថយន្ដម៉ាក Ford Ranger មួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងផ្លោងជាច្រើនម៉ែត្រពេលកំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈចៅស្រីរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩យប់ ស្ថិតតាមបណ្តោយផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រី្ដវ័យចំណាស់ម្នាក់ដើរបណ្ដើរ​ចៅឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងម៉ាក់ Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-3081 បើកបរក្នងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតបានជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យស្រី្ដវ័យចំណាស់រួមជាមួយចៅហោះផ្លោងជាច្រើនម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកចៅស្រីរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារបានចុះមកធើ្វការវាស់វែងយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធើ្វកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្សយ៉ាងតិច២៤​នាក់​ស្លាប់ និង​៤០​នាក់​​របួស​ក្នុង​ហេតុការណ៍ផ្ទុះ​រថយន្ត​ដឹក​ប្រេង​​នៅ​​ហៃទី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទឹកជំនន់នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្សច្រើនឡើងៗ ដល់ទៅជាង ១០០នាក់ 

ព័ត៌មានជាតិ២៤ ម៉ោង មុន

អគារសម្រាកព្យាបាលថ្មីនៃមន្ទីរពេទ្យកាល់ម៉ែតកម្ពស់២៥ជាន់ បើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម