ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងកំពុងវាយប្រហារស្រុកចិត្របុរី
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងបានកើតឡើងបង្កឲ្យជនលិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ និងពេញមួយយប់កាលពីយប់មិញ។
ជំនន់ទឹកភ្លៀងនេះបានបង្កឲ្យវត្ត ដាសិលារាម មណ្ឌលសុខភាពដារ សាលាបឋមសិក្សាដារ កំណាត់ផ្លូវកៅស៊ូក្នុងភូមិអញ្ចាញ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះផងដែរ។
លោក ញ៉ឹក សេត ជាពលរដ្ឋរងគ្រោះទឹកលិចផ្ទះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានហក់ឡើងនៅវេលាម៉ោងប្រមាណជា៦និង០០នាទីព្រឹកយ៉ាងកំហុកតែម្តងដោយពុំបានដឹងខ្លួនជាមុន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញពេញមួយយប់។ ភ្លាមៗនោះផ្ទះ និងសម្ភារៈផ្សេងៗនៅក្នុងផ្ទះរបស់គាត់ក៏ត្រូវបានអ្នកភូមិជួយលើកទុកដាក់ផុតពីទឹកបានទាន់ពេលវេលា។
គូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលលំនៅឋានប្រជាពលរដ្ឋនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ រងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ប៉ុន្តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វឡើយ ខណៈកម្រិតកម្ពស់ទឹកទន្លេមេគង្គក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ មានកម្ពស់ ១៩.៨៤ម៉ែត្រ និងកម្ពស់ទឹកប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត