ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ចុះពង្រឹងផ្ទាល់ ដល់សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះវិហារ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យការរៀន និងបង្រៀន នៅសាលាគរុកោសល្យ និងវិក្រឹតការ និងបឋមសិក្សាអនុវត្តន៍ ខេត្តព្រះវិហារ ដោយមានការចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នាយក នាយិកា គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ គរុសិស្ស និងសិស្សានុសិស្ស។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/459853794_924661469687277_2304173958901950098_n-1024x575.jpg)
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើទស្សនកិច្ច និងចុះពិនិត្យតាមថ្នាក់រៀននៅសាលាបឋមសិក្សាអនុវត្តន៍ ដែលកំពុងដំណើរការបង្រៀន និងបានផ្តល់អនុសាសន៍ ក៏ដូចផ្ដល់អនុសាសន៍មួយចំនួនជូនដល់គរុសិស្ស លើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ស្វែងរកនូវគន្លឹះបង្រៀនថ្មីៗ ក្លាយខ្លួនជាគ្រូបង្រៀនដែលមានគុណភាព និងប្រសិទ្ធភាព ស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ឈានទៅដល់ការអភិវឌ្ឍគុណភាពអប់រំក្នុងប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/459906218_924661443020613_4865943733287936631_n-1024x769.jpg)
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ នាយកសាលា តាងនាម ក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងសាលាបឋមសិក្សាអនុវត្តន៍ ខេត្តព្រះវិហារ ដែលបានបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងគោលដៅអភិវឌ្ឍន៍គុណភាពគ្រូបង្រៀននៅកម្ពុជា និងបានរក្សាសោភណភាព និងបរិស្ថាន នៃសាលាបានល្អប្រសើរ ដែលអាចចាត់ទុក សាលាបឋមសិក្សាអនុវត្តន៍ ជាសាលាបឋមសិក្សាគំរូបាន។ ជាមួយនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ ឱ្យទៅជាសាលាគរុកោសល្យគំរូ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/460061944_924661409687283_8250224957124751246_n-1024x769.jpg)
ដើម្បីសម្រេចចក្ខុវិស័យនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដូចតទៅ៖
– លើកទឹកចិត្តឱ្យបុគ្គលិកអប់រំ នៃសាលាគរុកោសល្យ ផ្តោតសំខាន់លើការអនុវត្តកម្មវិធីកញ្ចប់អំណានដំបូង និងគណិតដំបូង ដែលជាកំណែទម្រង់ នៃសាលាគរុកោសល្យក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន។ កញ្ចប់អំណានដំបូង និងគណិតដំបូង គឺជាបំណិនមូលដ្ឋានគ្រឹះ ដែលពេលគរុសិស្សចេញបង្រៀន គឺត្រូវចេះច្បាស់លាស់ និងមានសមត្ថភាពបង្រៀនសិស្ស ឱ្យចេះអាន ចេះសរសេរ និងចេះគិតលេខ ដែលជាគោលការណ៍សំខាន់ក្នុងកំណែទម្រង់វិស័យអប់រំនៅកម្រិតបឋមសិក្សា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/459878749_924661593020598_3729065717712544002_n-1024x575.jpg)
– សហការជាមួយនាយកដ្ឋានបឋម និងអគ្គនាយកដ្ឋានបណ្តុះបណ្តាល ជួយគាំទ្រខាងផ្នែកអំណានដំបូង និងគណិតដំបូង រៀបចំសៀវភៅសិក្សា ឯកសារពាក់ព័ន្ធ ក៏ដូចជាមាននូវបណ្ណាល័យស្តង់ដា និងពង្រឹងភាសាបរទេសជាដើម។
– ផ្តោតលើលទ្ធផលលទ្ធផលសិក្សា និងសមត្ថភាពរបស់គរុសិស្ស ដូចជាការបង្រៀនកញ្ចប់អំណានដំបូង និងគណិតដំបូងជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/459658263_924661619687262_6517734115408970886_n-1024x769.jpg)
– ការអនុវត្តនូវកំណែទម្រង់ នៃសាលាគរុកោសល្យ និងបានស្នើឱ្យក្រុមការងារចុះជួយគាំទ្របន្ថែម។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងគោលដៅអភិវឌ្ឍន៍គុណភាពគ្រូបង្រៀននៅប្រទេសកម្ពុជានាពេលកន្លងមក និងបានជឿជាក់ថា ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ នោះសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ នឹងអាចក្លាយជាសាលាគរុកោសល្យគំរូបាននាពេលអនាគត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/09/459595098_924661879687236_5237829042305688244_n-1024x575.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/459925996_924661906353900_3586605965963221505_n-1024x575.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/459881194_924662046353886_8870726180430062399_n-1024x575.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/460027276_924662006353890_7786136807716229267_n-1024x575.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច