Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃឧទ្យានជាតិប្រេស៊ីលបង្កជាផ្សែងគ្របដណ្តប់ពេញរដ្ឋធានី ខណៈ​គ្មានភ្លៀង​​ជិត​៥ខែ​

បានផុស

នៅ

ក្រុមអ្នកពន្លត់អគ្គីភ័យប្រេស៊ីលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងឆ្នាំនេះនៅក្នុងឧទ្យានជាតិមួយ ខាងក្រៅរដ្ឋធានី Brasilia ខណៈដែលទីក្រុងនេះ​គ្មានភ្លៀងធ្លាក់ររយៈពេល១៤៥ថ្ងៃមកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៧ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកពន្លត់អគ្គីភ័យកាលពីថ្ងៃចន្ទបានព្យាយាមពន្លត់​​ភ្លើង​ឆេះ​ព្រៃ​​ដែល​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ដែល​រាល​ដាល​តាមឧទ្យានជាតិមួយក្នុងប្រទេសប្រេស៊ីលដែលធ្វើឲ្យទីក្រុង Brasilia កំពុងគ្របដណ្តប់ទៅដោយផ្សែង។ វាជាភ្លើង​ឆេះ​ព្រៃចុងក្រោយបង្អស់នៅក្នុងប្រទេសនេះ ចំពេលដែលប្រទេសនេះកំពុងជួបប្រទះគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។

អ្នកពន្លត់អគ្គីភ័យជាង​៤៩០នាក់ រួមទាំងយន្តហោះបីគ្រឿងកំពុងប្រើប្រាស់ទឹកដើម្បីពន្លត់ភ្លើង ហើយឧទ្ធម្ភាគចក្រមួយកំពុងជួយតាមដានតំបន់ដែលរងការឆាបឆេះលើផ្ទៃដី ២០០០ ហិចតាក្នុងតំបន់អភិរក្សនៃឧទ្យានជាតិ Brasilia ។ បើយោងតាមទីភ្នាក់ងាររដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យាន ICMBio បានឱ្យដឹងថា មានរណ្តៅភ្លើងសំខាន់ៗចំនួន ៤ ដែលប្រមូលផ្តុំនៅក្នុងតំបន់ភាគខាងកើតនៃឧទ្យាននេះ និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សដោយសារតែល្បឿនខ្យល់ សំណើមទាប និអាកាសធាតុក្តៅខ្លាំង។

ជាមួយគ្នានេះ ប៉ូលិសក៏កំពុងស៊ើបអង្កេតលើករណីនេះ ខណៈដែលភ្លើងនេះទំនងជាបង្កឡើងដោយសកម្មភាពរបស់មនុស្ស ទោះយ៉ាងណារហូតមកដល់ពេលនេះមិនមានរបាយការណ៍អំពីមនុស្សនិងសត្វដែលរងរបួស ឬត្រូវបានជួយសង្គ្រោះនោះទេ។

(រូបភាព៖ AP)
(រូបភាព៖ AP)

គួរបញ្ជាក់ថាប្រទេសប្រេស៊ីលត្រូវបានហ៊ុំព័ទ្ធដោយផ្សែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលភ្លើងឆេះព្រៃនៅព្រៃអាម៉ាហ្សូន តំបន់ Cerrado savanna និងតំបន់ដីសើម Pantanal ហើយភ្លើងឆេះព្រៃដែលបង្កដោយមនុស្សដែលមិនអាចគ្រប់គ្រងបានបានបំផ្លាញតំបន់អភិរក្ស និងបញ្ចេញផ្សែងហុយពេញផ្ទៃមេឃ ដែលបណ្តាលឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

លើសពីនេះប្រទេសនេះក៏កំពុងប្រយុទ្ធនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មានក្នុងរយៈពេលជាងប្រាំពីរទស្សវត្សមកនេះ ដោយ ៥៩ភាគរយ នៃប្រទេសរងផលប៉ះពាល់។ អ្នកវិទ្យាសាស្ត្របានព្រមាន ការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងជាចម្បងដោយការដុតឥន្ធនៈហ្វូស៊ីល ដូចជាប្រេង ឧស្ម័ន និងធ្យូងថ្ម ធ្វើឱ្យអាកាសធាតុកាន់តែក្តៅគគុក ដែលផ្តល់លក្ខខណ្ឌអំណោយផលដល់ភ្លើងឆេះព្រៃ និងទឹកជំនន់៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម