Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken ផ្តើម​ទស្សនកិច្ច​នៅ​អេហ្ស៊ីប ពិភាក្សា​​បទ​ឈប់​បាញ់​ជាប់​គាំង​​នៅ​ហ្គាហ្សា​​​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងធ្វើ​ដំណើរទៅកាន់ប្រទេសអេហ្ស៊ីប​ដែល​នៅ​ក្បែរខាង​អ៊ីស្រាអែល​ នៅថ្ងៃអង្គារ​នេះ ដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងវ៉ាស៊ីនតោន និង​​​ក្រុម​ប្រទេស​​សម្របសម្រួល មាន​ដូចជា កាតា និងអេហ្ស៊ីប បាន​ព្យាយាម​អស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុម​​សកម្មប្រយុទ្ធ​​ហាម៉ាស ដើម្បីបញ្ឈប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។

យ៉ាង​ណា ឧបសគ្គដ៏ធំបំផុត​​នាពេលនេះ មាន​ចំនួន​២ ដោយ​នោះ​គឺការទាមទាររបស់អ៊ីស្រាអែលក្នុងការរក្សាកងកម្លាំងរបស់ខ្លួននៅក្នុងច្រករបៀង Philadelphia ដែល​ស្ថិត​នៅ​​ចន្លោះ​តំបន់ហ្គាហ្សា និង​ប្រទេស​អេហ្ស៊ីប និង​លក្ខខណ្ឌ​នៃការផ្លាស់ប្តូរចំណាប់ខ្មាំងសម្រាប់អ្នកទោសប៉ាឡេស្ទីនដែល​ឃុំ​ខ្លួន​ដោយអ៊ីស្រាអែល

ក្រសួងការបរទេស​អាមេរិក បាន​ប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង «ដែលធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ សម្រាលទុក្ខលំបាករបស់ប្រជាជនប៉ាឡេស្ទីន និងជួយបង្កើតសន្តិសុខក្នុងតំបន់​ឲ្យ​កាន់តែទូលំទូលាយ»។

ការ​ប៉ះ​ទង្គិច​ចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និង​ប៉ាឡេស្ទីនដែលមានអាយុកាលរាប់ទសវត្សរ៍​មក​ហើយ បាន​កើត​​ឡើងកាលពីថ្ងៃទី​៧​ខែតុលា នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារអ៊ីស្រាអែល ហើយ​បានសម្លាប់មនុស្ស ១២០០​​នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០​នាក់។

យោងតាមក្រសួងសុខាភិបាលក្នុងតំបន់​ហ្គាហ្សា បានឲ្យ​ដឹងថា ការវាយប្រហារ​សង​សឹក​ជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើក្រុមហាម៉ាស បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤១ ០០០​នាក់ ខណៈពេលដែល​ប្រជាជនជិត ២,៣​លាននាក់​​បាន​ផ្លាស់ទីលំនៅ ដែលបណ្តាលឲ្យមានវិបត្តិអត់ឃ្លាន និងនាំឲ្យ​មាន​ការចោទប្រកាន់​​អ៊ីស្រាអែល​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅតុលាការពិភពលោក តែ​ត្រូវ​​ភាគី​អ៊ីស្រាអែលបដិសេធ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម