Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថានអះអាងថា នៅកម្ពុជាមានផ្សែង​ពុល តែមិនទាន់​ដល់កម្រិតអាសន្ននោះទេ

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានបាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ផ្សែង​ពុល ប៉ុន្តែ​មិន​ដល់​កម្រិត​ប្រកាស​អាសន្ន​ និង​ដល់​កម្រិត​ដែល​ពលរដ្ឋ​ស្រូប​ខ្យល់​ដក​ដង្ហើម​ចូល​ទៅ​ទទួល​រង​ឥទ្ធិពល​អាក្រក់​ពី​ផ្សែង​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​វិញ​ការ​លើក​ឡើង​ និង​ក្តី​កង្វល់​មួយ​ចំនួន​ស្តី​ពី​គុណភាព សុវត្ថិភាពខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ក្នុង​សន្និសីទ​បញ្ចប់​កិច្ចប្រជុំ​​​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ​កាលពីសប្តាហ៍មុន លោក អ៊ាង សុផល្លែត បាន​លើក​ឡើង​ថា គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​នូវ​ផ្សែង​ពុល ឬ​ខ្យល់​បំពុលក៏​ពិត​មែន ប៉ុន្តែ​ផ្សែង​ពុល​ទាំង​នោះ​ គឺ​មិន​ឈាន​ដល់​កម្រិត​អាសន្ន ឬ​ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួល​រង​ឥទ្ធិពល​អាក្រក់​ពី​ផ្សែង​នេះ​ទេ។ ជា​ប្រចាំ​ ក្រសួង​បរិស្ថាន​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​បាន​បំពាក់​ឧបករណ៍​តាម​ដាន​គុណភាព​ខ្យល់​នៅ​ទូទាំង ២៥ រាជ​ធានី​-ខេត្ត-ក្រុង ព្រម​ទាំង​មាន​រថយន្ត​​តាម​វាស់​គុណភាព​ខ្យល់ផង​ដែរ​។

លោកអះអាង​ថា «​នៅ​ទីណា​ដែល​មាន​ការ​សង្ស័យ​ថា​មាន​ផ្សែង​ពុល​ ក្រសួង​តែង​តែ​បញ្ជូន​រថយន្ត​ទៅ​វាស់​ពី​ស្ថាន​ភាព​ខ្យល់​នៅ​ទីនោះ​ភ្លាម​ៗ។ ហើយ​ជាក់ស្តែង រហូត​មក​ដល់​ពេល​នេះ តាម​រយៈ​ការ​យក​ចិត្ត​ទុកដាក់​ជា​ប្រចាំ​នេះ​ដែរ​ គឺ​កម្ពុជា​មិន​​​មាន​ផ្សែង​ពុល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​នោះ​ទេ​»។

គួរ​បញ្ជាក់​ថា កន្លង​មក​ក្រសួង​បរិស្ថាន​ តែង​តែ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ប្រចាំ​ស្តី​ពី​ស្ថានភាព គុណភាព​​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទូទាំង ២៥​ រាជ​ធានី ខេត្ត​ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង​និង​ទទួលបានព័ត៌មាន​បាន​ច្បាស់លាស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២៦ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៣២ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៥៧ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម