ព័ត៌មានអន្ដរជាតិ
UN៖ ក្រុមតាលីបង់បានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅអាហ្វហ្គានីស្ថាន
ក្រុមតាលីបង់បានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលវាជាការដើរថយក្រោយដ៏អាក្រក់មួយសម្រាប់ការលុបបំបាត់ជំងឺស្វិតដៃជើង ដោយសារវីរុសនេះគឺជាក្រុមវីរុសមួយក្នុងចំណោមក្រុមដែលឆ្លងខ្លាំងបំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់តិភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែកញ្ញានេះ។
អង្គការសហប្រជាជាតិ បានឲ្យដឹងថា អាហ្វហ្គានីស្ថានគឺជាប្រទេសមួយក្នុងចំណោមប្រទេសពីរដែលមានការរីករាលដាលនៃជំងឺឆ្លងនេះដែលអាចបណ្តាលឱ្យស្លាប់ និងពិការជាអចិន្ត្រៃយ៍ ហើយការដែលក្រុមតាលីបង់សម្រេចចិត្តបញ្ឈប់ការការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់កុមារនៅក្នុងប្រទេសនេះ។ ប្រទេសមួយទៀតដែលបញ្ឈប់ការផ្តល់វ៉ាក់សាំងនេះដែរ គឺប្រទេសប៉ាគីស្ថាន។
ព័ត៌មាននៃការផ្អាកត្រូវបានបញ្ជូនទៅកាន់ទីភ្នាក់ងារអង្គការសហប្រជាជាតិភ្លាមៗ មុនពេលយុទ្ធនាការចាក់ថ្នាំបង្ការនៅខែក្នុងខែកញ្ញានេះចាប់ផ្តើម ប៉ុន្តែមិនមានមូលហេតុណាមួយជុំវិញការផ្អាកនេះទេ ហើយគ្មាននរណាម្នាក់មកពីរដ្ឋាភិបាលដែលគ្រប់គ្រងដោយតាលីបង់ ធ្វើអត្ថាធិប្បាយភ្លាមៗនោះដែរ។
មន្ត្រីកំពូលម្នាក់មកពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថាមានការពិភាក្សាដើម្បីផ្លាស់ប្ដូរពីការចាក់ថ្នាំបង្ការពីផ្ទះមួយទៅផ្ទះមួយ ហើយជំនួសមកវិញនូវការចាក់វ៉ាក់សាំងនៅកន្លែងដូចជាវិហារអ៊ីស្លាម ស្របពេលអង្គការសុខភាពពិភពលោកបានបញ្ជាក់ពីករណីជំងឺស្វិតដៃជើងចំនួន ១៨ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំនេះ លើសពីករណីក្នុងឆ្នាំ ២០២៣។
ការផ្អាកយុទ្ធនាការនេះគឺជាឧបសគ្គចុងក្រោយបង្អស់របស់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ឈប់ជំងឺស្វិតដៃជើងក្នុងគំនិតផ្តួចផ្តើមដែលមានតម្លៃប្រហែល ១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដែលបានធ្វើឲ្យខកខានពេលវេលាកំណត់ជាច្រើនដងដើម្បីលុបបំបាត់ ស្របពេលបច្ចេកទេសនៅក្នុងយុទ្ធសាស្ត្រចាក់ថ្នាំបង្ការដែលកំណត់ដោយអង្គការសុខភាពពិភពលោក និងដៃគូត្រូវចំណាយច្រើនថែមទៀត។
ជាមួយគ្នានេះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងក្នុងប្រទេសប៉ាគីស្ថានជិតខាងត្រូវក៏បានបំផ្លាញជាប្រចាំដោយអំពើហិង្សាផងដែរ។ ក្រុមសកម្មប្រយុទ្ធកំណត់គោលដៅក្រុមចាក់ថ្នាំបង្ការ និងប៉ូលិសដែលត្រូវបានចាត់តាំងឱ្យការពារពួកគេ ដោយចោទថាយុទ្ធនាការនេះគឺជាការឃុបឃិតរបស់លោកខាងលិចក្នុងការក្រៀវកុមារ។
ថ្មីៗនេះ WHO បានរាយការណ៍ថា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានកំពុងបន្តអនុវត្ត «យុទ្ធនាការដែលពឹងផ្អែកខ្លាំង និងស៊ីសង្វាក់គ្នា» ផ្តោតលើការកែលម្អការគ្របដណ្តប់ការចាក់ថ្នាំបង្ការនៅក្នុងតំបន់ឆ្លង និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះការរកឃើញនៅកន្លែងផ្សេងទៀត។ ក្នុងអំឡុងយុទ្ធនាការទូទាំងប្រទេសខែមិថុនា ឆ្នាំ ២០២៤ អាហ្វហ្គានីស្ថានបានប្រើយុទ្ធសាស្រ្តចាក់វ៉ាក់សាំងពីផ្ទះមួយទៅផ្ទះមួយជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដែលជាយុទ្ធសាស្ត្រដែលជួយទៅដល់កុមារភាគច្រើនជាគោលដៅ។
ប៉ុន្តែ ខេត្ត Kandahar ភាគខាងត្បូង ដែលជាមូលដ្ឋានរបស់មេដឹកនាំកំពូលតាលីបង់ Hibatullah Akhundzada បានប្រើយុទ្ធនាការចាក់វ៉ាក់សាំងពីកន្លែងមួយទៅកន្លែងមួយ ឬនៅវិហារអ៊ីស្លាម ដែលមានប្រសិទ្ធភាពតិចជាងការទៅផ្ទះរបស់ជនរងគ្រោះ ខណៈខេត្តនេះបន្តមានកុមារដែលងាយរងគ្រោះជាច្រើន រួមទាំងការដែលអនុញ្ញាតឲ្យក្មេងស្រីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងមានប្រហែលតែ ២០ភាគរយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានប៉ុណ្ណោះ ដែលនាំឱ្យកុមារទាំងអស់មិនអាចទទួលបានវ៉ាក់សាំងនៅក្នុងតំបន់មួយចំនួន។
គួរបញ្ចាក់ថានៅក្នុងប្រទេសរាប់សិបនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា ហើយឥឡូវនេះក៏មានចំនួនករណីជំងឺស្វិតដៃជើងក្នុងប្រទេសភាគច្រើននៅទូទាំងពិភពលោក និងត្រូវបានរកឃើញថ្មីៗនេះនៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលទារកមួយផ្នែកបានពិការដោយសារជំងឺនេះ ដែលបណ្ដាលឲ្យមានការផ្លាស់ប្តូរជាលើកដំបូងទៅជាការផ្ដល់វ៉ាក់សាំងផ្ទាល់មាត់ និងនេះជាករណីដំបូងរបស់ដែនដីក្នុងរយៈពេលជាង២៥ឆ្នាំ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា