ព័ត៌មានជាតិ
យុវជនកម្ពុជា ជាង ៨ ម៉ឺននាក់ កំពុងសិក្សាជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ កញ្ញា នេះថា គិតត្រឹមថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ មានយុវជនកម្ពុជាកំពុងសិក្សាជំនាញនៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា ចំនួន ៨៤ ៤១០ នាក់ ស្រី ៣៤ ១០៣ នាក់។ ក្នុងនោះ មានសិស្សបញ្ចប់ការសិក្សាចំនួន ២១ ០០០ ស្រី ១១ ១៣១ នាក់។

លោកបានបន្តថា ក្នុងចំណោមសិស្សកំពុងរៀនចំនួន ៨៤ ៤១០ នាក់ ក្នុងនោះមានផ្នែកបរិញ្ញាបត្របច្ចេកទេស ចំនួន ២៨ ៤០២ នាក់ ស្រី ១០ ៩១៨ នាក់ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ១៦ ៥៥១ នាក់ ស្រី ៤ ៤៧៧ នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៣ (C3) ចំនួន ១ ៦៦៤ នាក់ ស្រី ៤៦១ នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ (C2) ចំនួន ២ ៦៤៦ នាក់ ស្រី ៧៦៥ នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ចំនួន ២៤ ០៩២ នាក់ ស្រី ៩ ៩៩៧ នាក់ ហ្វឹកហ្វឺនកូនជាងចំនួន ១១ ០៥៥ នាក់ ស្រី ៧ ៤៨៥ នាក់។
លោកបានបន្តទៀតថា ចំណែកសិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ២១ ០០០ ស្រី ១១ ១៣១ នាក់ ក្នុងនោះ មានបរិញ្ញាបត្របច្ចេកទេស ចំនួន ២០៦ នាក់ ស្រី ១០២ នាក់ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៦០៥ នាក់ ស្រី ១០៧ នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ (C2) ចំនួន ២៥៥ នាក់ ស្រី ១១៩ នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ចំនួន ៧ ១៥៤ នាក់ ស្រី ៩ ០៥៥ នាក់ និងហ្វឹកហ្វឺនកូនជាងចំនួន ១២ ២២៦ នាក់ ស្រី ៩ ០៥៥ នាក់។

លោក កត្តា អ៊ន បានបន្ថែមថា ក្រៅពីកម្មវិធីបណ្ដុះបណ្ដាលទូទៅ រាជរដ្ឋាភិបាលបានប្រកាសបើកកម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ ជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលលើកទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមានជំនាញចំនួន ៤៥ បែងចែកតាមវិស័យចំនួន ១០ ដោយឥតគិតថ្លៃ ថែមទាំងទទួលប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ចំពោះសិស្សក្រីក្រ និងងាយរងហានិភ័យ។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។
លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ មានសិស្សចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ៥៧ ៤៦៨ នាក់ ស្រី ២១ ៤៥៨ នាក់ ក្នុងនោះ ក្រុមគោលដៅ ចំនួន ២០ ៤៩៨ នាក់ ស្រី ៩ ៣៣១ នាក់។ សិស្សកំពុងរៀនចំនួន ២៣ ៦៨២ នាក់ ស្រី ៩ ៧៩៥ នាក់ ក្នុងនោះ ក្រុមគោលដៅចំនួន ៩ ៩៨៧ នាក់ ស្រី ៥ ១៩១ នាក់។ សិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ៧ ១១០ នាក់ ស្រី ១ ៧២៦ នាក់ ក្នុងនោះ ក្រុមគោលដៅចំនួន ២ ៨០៦ នាក់ ស្រី ១ ០៥២ នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួន ២ ១១៨ នាក់ ស្រី ៥២៤ នាក់ ក្នុងនោះ ក្រុមគោលដៅចំនួន ១ ០៣០ នាក់ ស្រី ៣០៧ នាក់៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ