ជីវិតកម្សាន្ដ
មហាជនកូរ៉េ សម្ដែងការខកចិត្ត បន្ទាប់ពី Baekhyun ត្រូវគេឃើញជក់បារី
កាលពីថ្ងៃទី ១៦ ខែកញ្ញា វីដេអូរបស់ Baekhyun ជក់បារីដែលគេសន្មត់ថានៅភោជនីយដ្ឋានមួយ បានចាប់ផ្តើមផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។ នៅក្នុងវីដេអូនោះគេឃើញសមាជិកក្រុម Exo កំពុងអង្គុយនៅជ្រុងមួយ ជជែកជាមួយអ្នកដទៃពេលកំពុងជក់បារី។ ខ្សែវីដេអូថតរូបគាត់បង្ហុយផ្សែង ខណៈអ្នកដែលអង្គុយជិតទំនងជាបុគ្គលិកប្រុស-ស្រី។
យ៉ាងណាក៏ដោយ ពេលវេលា និងទីតាំងពិតប្រាកដនៃវីដេអូមិនត្រូវបានបញ្ជាក់ទេ។ អ្នកដែលបានចែករំលែកវីដេអូនោះបានបន្ថែមចំណងជើងថា «Byun Baekhyun សមាជិកក្រុម EXO ជក់បារីក្នុងផ្ទះ»។
បន្ទាប់ពីវីដេអូ និងរឿងចម្រូងចម្រាសនេះបានសាយភាយលើអ៉ិនធើណេត Baekhyun បានចេញសារសុំទោសតាមរយៈភ្នាក់ងាររបស់គាត់ ហើយបាននិយាយថា« យើងសូមអភ័យទោសដោយស្មោះ ចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនស្រួលដោយសារតែឧប្បត្តិហេតុជក់បារីក្នុងផ្ទះរបស់ Baekhyun ដែលកំពុងតែរីករាលដាលតាមអ៊ីនធឺណិត»។
ទន្ទឹមនោះទៀតដែរ ងាកទៅកាន់ក្រុមអ្នកលេងអ៊ីនធឺណិតកូរ៉េ បានសម្ដែងការខកចិត្តយ៉ាងខ្លាំងនៅក្នុងសហគមន៍អនឡាញជាច្រើន ហើយបានបញ្ចេញមតិខុសៗគ្នាថា បន្ទាប់ពីអានការពន្យល់របស់ Baekhyun វាកាន់តែមានអារម្មណ៍ខកចិត្ត ព្រោះវាហាក់ដូចជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គាត់តែងតែធ្វើជាទម្លាប់។ ប៉ុន្តែបើតាមរូបភាពគឺថានេះស្ថិតនៅក្នុងភោជនីយដ្ឋានឬយ៉ាងណា? បើពិតមែនគឺពិតជាគួរឲ្យស្អប់ណាស់។
មិនត្រឹមប៉ុណ្ណឹងទេ មតិមហាជនខ្លះបាននិយាយថា នេះមិនមែនជាការភ្ញាក់ផ្អើលទេ សម្រាប់អ្នកដែលបានឃើញការជក់បារីបែបនេះ។ ប្រាកដណាស់ តារាល្បីៗត្រូវទទួលការអប់រំសមូហភាពមួយចំនួន អំពីការមិនជក់បារីក្នុងកន្លែងបិទជិត។ ប៉ុន្តែហេតុអ្វីបានជាពួកគេនៅតែប្រព្រឹត្តបែបនេះដដែលៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈឺដោយសារមហារីកមករាប់ឆ្នាំ Kim Woo Bin ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់