ព័ត៌មានជាតិ
ផ្លូវមួយខ្សែប្រវែងជាង ១ពាន់ម៉ែត្រ ក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមួយខ្សែមានប្រវែង ១ ២០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ដែលជាអំណោយរបស់ លោកអភិបាលខេត្ត និងភរិយា ដោយចំណាយថវិកាអស់ចំនួន ១៨ ០០០ដុល្លារអាមេរិក។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផលផ្លូវមួយខ្សែនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាក់ស្តែងផ្លូវនេះ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងដឹកជញ្ជូនទំនិញ និងកសិផលនានា ជាពិសេកម្មករកម្មការនីរោងចក្រ អាចប្រើប្រាស់ផ្លូវនេះទៅបំពេញការងារប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោកក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន និងលោកជំទាវភឿងសកុណា ជូនដល់ប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះផងដែរ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានមានមតិផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួន ឱ្យចូលរួមជួយផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋានដើម្បីអនាគតកូនចៅជំនាន់ក្រោយ។ ព្រមទាំងបន្តរួមគ្នាការពារឱ្យបាននូវសុខសន្តិភាព ដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពអន្តរាយ និងចូលរួមថែរក្សាការពារនូវសមិទ្ធផលផ្លូវមួយខ្សែនេះឱ្យបានល្អ ដោយការដឹកជញ្ជូនកុំឱ្យមានការដឹកលើសទម្ងន់។
ចំណែក អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារ សន្តិសុខសុវត្ថិភាព ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ៕
ដោយ៖ភក្ដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០