Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ បើខ្ញុំជាប់ឆ្នោត អាមេរិក-ចិន-រុស្ស៊ី នឹងត្រូវរ៉ូវគ្នា

បានផុស

នៅ

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសរសេរប្លុក Farouk Sarmad លើបណ្តាញសង្គម X និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤, បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បាននិយាយថា បើលោកជាប់ឆ្នោតមែន នោះសហរដ្ឋអាមេរិក អាចត្រូវរ៉ូវជាមួយរុស្ស៊ីនិងចិន។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ឆ្វេង) និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសន៍នោះ លោកត្រាំ លើកឡើងថា «ខ្ញុំមិនគិតថា ពួកគេជាសត្រូវឡើយ ហើយខ្ញុំគិតថា យើងអាចចុះសម្រុងជាមួយចិន និងរុស្ស៊ីបាន។ ខ្ញុំចង់ឲ្យរុស្ស៊ី ដោះស្រាយបញ្ហានៅអ៊ុយក្រែន»។

ពាក់ព័ន្ធរឿងនេះ ធ្វើឲ្យគេនឹកឃើញដល់បទសម្ភាសន៍របស់លោក ត្រាំ ជាមួយ Elon Musk កាលពីថ្ងៃទី១២ខែសីហា ដែលពេលនោះ អតីតប្រធានាធិបតីអាមេរិក បានរម្លឹកពីទំនាក់ទំនងនយោបាយរបស់គាត់ ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងអះអាងថា តាមពិតទៅ វាជារឿងល្អបំផុតដែលប្រធានាធិបតីអាមេរិក ត្រូវរឹតចំណងទាក់ទងជាមួយមេដឹកនាំបរទេស ត្បិតតែប្រទេសនីមួយៗមានគោលនយោបាយខុសគ្នាក៏ដោយ។

លោកគូសបញ្ជាក់ថា «ខ្ញុំស្គាល់ពូទីនច្បាស់ដូចថ្ងៃ ខ្ញុំជាមួយគាត់ចុះសម្រុងគ្នាណាស់។ គាត់គោរពខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងបានធ្វើការជាមួយគាត់សាជាថ្មី»។

មេ​ X លោក Elon Musk (ឆ្វេង) និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបថត៖ AP)

ពេលនិយាយសំដៅទៅមេដឹកនាំចិន និងកូរ៉េខាងជើង លោកត្រាំសង្កត់ធ្ងន់ថា «ការត្រូវរ៉ូវជាមួយពួកគេគឺជារឿងល្អបំផុត មិនមែនជារឿងអាក្រក់ឡើយ»។ លើសពីនេះ លោកក៏ចោទរដ្ឋបាលអាមេរិកបច្ចុប្បន្នដែរថា មិនចេះបង្កើនទំនាក់ទំនងជាមួយមេដឹកនាំអន្តរជាតិទាល់តែសោះ។ 

សូមបញ្ជាក់ថា លោក ត្រាំ និងត្រូវប្រកួតជាមួយលោកស្រី កាម៉ាឡា ហារីស នៃគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ។

តាមការស្ទង់មតិបឋម​ដោយ​ Reuters , YouGov និង CNN, ភាគច្រើននៃអ្នកបោះឆ្នោតគិតថា លោកស្រី ហារីស ធ្វើ​បាន​​ប្រសើរជាង​លោក ត្រាំ ខណៈអ្នកវិភាគ និងអ្នកសង្កេតការណ៍ភាគច្រើន ក៏យល់ស្របដែរថា លោកស្រី ហារីស មាន​ប្រៀប​ជាង​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោលដែលទើបបញ្ចប់ទៅថ្មីៗនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ ប្រកាស​ថា​មិនជជែក​ដេញ​ដោល​ម្ដង​ទៀត​ទេ​ជាមួយ​លោកស្រី ហារីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

លោក ត្រាំ៖ បើខ្ញុំជាប់ឆ្នោត អាមេរិក-ចិន-រុស្ស៊ី នឹងត្រូវរ៉ូវគ្នា

ព័ត៌មានជាតិ៧ នាទី មុន

ផ្លូវមួយខ្សែប្រវែងជាង ១ពាន់ម៉ែត្រ ក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

មនុស្ស​​អាយុ​លើស​ពី​១០០​ឆ្នាំ​នៅ​ជប៉ុន មាន​ជិត​១០​ម៉ឺន ភាគច្រើន​ជា​ស្ត្រី

សន្តិសុខសង្គម១៤ នាទី មុន

មិនខុសពីខេត្តក្រចេះ ខេត្តព្រះសីហនុ ក៏កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដែរ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ឥណ្ឌូណេស៊ី​កត់ត្រា​​​អតិរេកពាណិជ្ជកម្ម​​ប្រចាំ​ខែ​សីហា ២,៨៩ ប៊ីលាន​ដុល្លារ ខ្ពស់​ជាង​ការ​រំពឹង​ទុក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្សយ៉ាងតិច២៤​នាក់​ស្លាប់ និង​៤០​នាក់​​របួស​ក្នុង​ហេតុការណ៍ផ្ទុះ​រថយន្ត​ដឹក​ប្រេង​​នៅ​​ហៃទី

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមាន​ឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភូកេត ប្រឈមបាក់ថ្មភ្នំនិងគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម