Connect with us

កីឡា

ធ្វើ​ការ​ធ្ងន់! ធន់ ផានិត ប៉ះ​ជប៉ុន Asahi មានកំណត់ត្រាមិនចាញ់តាំងពីឆ្នាំ២០២២

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ធន់ ផានិត ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ប្រទេស​ជប៉ុន​នៅ​ពេល​​ត្រូវ​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ Asahi Shinagawa ដែល​មាន​កំណត់​ត្រា​ល្អ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

កីឡាករ Asahi ​អាយុ​២២​ឆ្នាំ កម្ពស់​​១.៦៨​ម៉ែត្រ មក​ពី​ក្លិប Eiwa Sports Gym ជា​អ្នក​ប្រដាល់​ជំនាញ​ឃីក​បុក​ស៊ីង និង​មួយ​ថៃ ​ដែល​បាន​ចាប់​ផ្តើម​អាជីព​ប្រដាល់​តាំង​ពី​ឆ្នាំ​២០១៣។ រូប​គេ​​ជា​កីឡាករ​ជោគជ័យ​ក្នុង​ការ​ឡើង​សង្វៀន​ធំ​ៗ​នៅ​ប្រទេស​ជប៉ុន និង​​​ថៃ ក្នុង​នោះ​ក៏​ធ្លាប់​ប្រកួត​នៅ​សង្វៀន ONE Championship ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ចាប់​ផ្តើមប្រដាល់​អាជីព Asahi បាន​ប្រឡូក​ក្នុងការ​ប្រកួត​ស្ម័គ្រ​ចិត្ត​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦​ដោយ​បាន​ឈ្នះ​​ជើង​ឯក​ចំនួន​​១០​​លើក។ ​ឆ្នាំ​២០១៣ ​រូប​គេ​បាន​ឈ្នះ​ជើងឯក​សង្វៀន BigBang ទម្ងន់​​៣១​គីឡូក្រាម។ ឆ្នាំ​២០១៤ រូប​គេ​បាន​ឈ្នះ​ជើង​ឯកទម្ងន់​៤០​គីឡូក្រាម​នៅ​សង្វៀន Windy Sports និង​សង្វៀន BOM។ នៅ​ឆ្នាំ​២០១៥ រូប​គេ​បាន​ឈ្នះ​​ជើង​ឯក​៣​ទៀត​គឺ ជើង​ឯក DBS Kids Tournament ទម្ងន់​៤០​គីឡូក្រាម និងជើង​ឯក MA Kids Tournament ទម្ងន់​៤២​គីឡូក្រាម។ ឆ្នាំ​​២០១៦ ជា​ឆ្នាំ​ចុង​ក្រោយនៃ​ការ​ប្រកួត​ស្ម័គ្រ​ចិត្ត រូប​គេ​បាន​ឈ្នះ​ជើង​​ឯក​ដល់​៦​ផ្សេង​គ្នា​គឺ ជើង​ឯក Mauy Thai Open ទម្ងន់​​៤៥គីឡូក្រាម, ជើង​ឯក BigBang ទម្ងន់​​៤៥​គីឡូក្រាម, ជើង​ឯក Muay Thai Open ទម្ងន់​៥០​គីឡូក្រាម, ជើង​ឯក UKF Junior ទម្ងន់​៥០​គីឡូក្រាម និង​ជើង​ឯក BOM ទម្ងន់​៥០​គីឡូក្រាម។

នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ រូប​គេ​​ក៏​បាន​ប្រកួត​អាជីព។ ចាប់​តាំង​ពី​នោះមក​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ រូប​គេ​​​បាន​ប្រកួត​អាជីព​​​៣៩​ដង​គឺ​ ឈ្នះ​២៩ និង​ចាញ់​១០។ ៥​ប្រកួត​ដំបូង​ក្នុង​ការ​ប្រកួត​អាជីព Asahi ទទួល​បាន​ជ័យជម្នះ​តែ​ម្តង​គត់ ប៉ុន្តែ​ចាញ់​៤​ដង។

ទោះ​បី​ជា​យ៉ាង​ណា ចាប់​តាំង​ពី​​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក IPCC នៅ​ខែ​កញ្ញា ឆ្នាំ​២០២២​មក​គឺ​រូប​គេ​មិន​ដែល​ចាញ់​សោះរហូត​ដល់​ឥឡូវនេះ។ សមិទ្ធផល​ធំ​ៗ​​ក្នុង​ការ​ប្រឡូក​ប្រដាល់​អាជីព​គឺ​ឈ្នះ​ខ្សែ​ក្រវាត់​៤​ខ្សែ។ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WBC នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ បន្ទាប់​ពី​​ផ្តួល​កីឡាករ​ថៃ Sing Udom ​តាម​រយៈ​ការ​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ នៅ​​​ប្រទេស​ជប៉ុន។

ខ្សែ​ក្រវាត់​ទី​២​គឺ IMC ដែល​ជាខ្សែ​ក្រវាត់​ក្រុមប្រឹក្សា​មួយ​ថៃ​អន្តរជាតិ បន្ទាប់​ពីរូប​គេ​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Jomrawee​ Fefinas នៅ​ខែ​ធ្នូ ឆ្នាំ​២០២២ ខណៈ​ខ្សែ​ក្រវាត់​ទី​៣​គឺ IPCC ដែល​ជា​ខ្សែ​ក្រវាត់ ក្រុម​ប្រឹក្សា​គីឡា​ប្រយុទ្ធ​អាជីព​អន្តរជាតិ បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ​ថៃ Peym Baraikankendon ​តាម​រយៈ​ការ​ផ្តួល​ឲ្យ​សន្លប់​នៅ​ខែ​កញ្ញា ឆ្នាំ​២០២២ និង​ខ្សែ​ក្រវាត់​ទី​៤ WMC ដែល​ជា​ខ្សែ​ក្រវាត់​ក្រុម​ប្រឹក្សាមួយ​ថៃ​ពិភព​លោក​ កម្រិត​អាស៊ី បន្ទាប់​ពី​រូប​គេបាន​យក​ឈ្នះ​កីឡាករ​ថៃ Superman Banchaamek នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣។

សូម​បញ្ជាក់​ថា ការ​ប្រកួត​រវាង ធន់ ផានិត និង Asahi លក្ខណៈ​មួយ​ថៃ​ដែល​វ៉ៃ​៥​ទឹក ក្នុង​១​ទឹក​មាន​៣​នាទី។

តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​នេះ​មាន​៣​​ប្រភេទ​។ កម្រិត​ទី១ (VIP) មាន​តម្លៃ ៣០ ០០០យ័ន (២១១​ដុល្លារ) កម្រិត​ទី​២ តម្លៃ ១៣០០០​យ័ន (៩១​ដុល្លារ) និង​កម្រិត​ទី​៣ ៧០០០​យ័ន (៤៩​ដុល្លារ)។

ស្ថិតិ១០​ប្រកួត​ចុង​ក្រោយ​

  1. ផ្តួល​កីឡាករ​ថៃ Chaiyakorn ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ នៅ​សង្វៀន Rajaddamnern ខែ​កក្កដា ឆ្នាំ​២០២៤
  2. ឈ្នះ​​កីឡាករអ៊ូបេគីស្ថាន Nur Mohammad ដោយ​ពិន្ទុ នៅ​សង្វៀន Rajaddamnern ​ខែ​មិថុនា ឆ្នាំ​២០២៤
  3. ផ្តួល​​កីឡាករ​ថៃ Petchwaewaw ឲ្យ​សន្លប់​ទឹក​ទី១ Rajaddamnern ខែ​មីនា ឆ្នាំ​២០២៤
  4. ផ្តួល​កីឡាករ​ថៃ Surasak Krudam ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២ នៅ​សង្វៀន TOP Brights 1 ខែ​មករា ឆ្នាំ​២០២៤
  5. ផ្តួល​កីឡាករ​ថៃ Superman Banchamek ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ នៅ​សង្វៀន Rajaddamnern ខែ​ធ្នូ ឆ្នាំ​២០២៣
  6. ផ្តួល​កីឡាករ​ថៃ Narit Sor Somnuk ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ នៅ​សង្វៀន BOM 45 ខែ​វិច្ឆិកា ឆ្នាំ​២០២៣
  7. ផ្តួល​កីឡាករ​ថៃ Bokbon LB ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ នៅ​សង្វៀន BOM 44 ខែ​តុលា ឆ្នាំ​២០២៣
  8. ផ្តួល​កីឡាករ​ថៃ Muangphet Rachanon ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ នៅ​សង្វៀន BOM 43 ខែសីហា ឆ្នាំ​២០២៣
  9. ឈ្នះ​កីឡាករ​ព័រទុយហ្គាល់ Rui Botelho ដោយ​ពិន្ទុ នៅ​សង្វៀន ONE ខែវិច្ឆិកា ឆ្នាំ​២០២២
  10. ផ្តួល​​កីឡាករ​ថៃ Peym Baraikankendon ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ នៅ​សងៀន Ouroboros ខែ​កញ្ញា ឆ្នាំ​២០២៣

ខ្សែ​ក្រវាត់​សំខាន់​៤

  • ខ្សែ​ក្រវាត់ WBC មួយ​ថៃ​ពិភព​លោក ឆ្នាំ​២០២០
  • ខ្សែ​ក្រវាត់ IMC ​ឆ្នាំ​២០២០
  • ខ្សែក្រវាត់ IPCC ឆ្នាំ​២០២២
  • ខ្សែ​ក្រវាត់ WMC អាស៊ី ឆ្នាំ​២០២៣

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម