ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់ក្នុងការផ្សាយឱ្យពលរដ្ឋដឹងពីប្រាក់កម្ចីដែលមានសុវត្ថិភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងវេទិកាការីនិពន្ធ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ» នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ថាអ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយពីផលប្រយោជន៍ និងបញ្ហាប្រឈមចំពោះប្រាក់កម្ចី ដើម្បីឱ្យអ្នកទទួលសេវាកម្ចីយល់ដឹងបានទូលំទូលាយ និងអាចគ្រប់គ្រងបំណុលរបស់ខ្លួនបាន។
លោក នេត្រ ភក្ត្រា លើកឡើងបែបនេះ បន្ទាប់ពីមើលឃើញថា កន្លងមកពលរដ្ឋមួយចំនួនមិនទាន់មានចំណេះដឹងពីការប្រើប្រាស់ថវិកាឡើយ ដូច្នេះហើយទើបបង្កើតឱ្យមានបំណុល ព្រោះនៅពេលដែលពលរដ្ឋយកកម្ចីពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាបានហើយ បែរជាមិនយកទៅធ្វើដើមទុនរកស៊ីឡើយ តែពួកគេមួយចំនួនយកកម្ចីទាំងនោះទៅចាយខុសខ្ទង់ ដូចជាទិញសម្ភារៈទំនើបៗ ម៉ូតូ ឡាន យកទៅហ៉ឺហា ដែលធ្វើឱ្យខាតបង់ ព្រោះយកកម្ចីចាយវាយមិនបានត្រឹមត្រូវ។ មួយទៀត គឺប្រជាជនតែងខ្ចីលុយពីធនាគារមួយដើម្បីយកទៅដោះបំណុលនៅធនាគារមួយទៀត ដែលជាហេតុធ្វើឱ្យកម្ចីកើនឡើងជាបន្តបន្ទាប់។
បញ្ហាទាំងអស់នេះ គឺមកពីកង្វះខាតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ដោយសារកង្វះខាតនេះហើយ ធ្វើឱ្យពលរដ្ឋប្រើប្រាស់កម្ចីមិនបានត្រឹមត្រូវ ដូចនេះប្រព័ន្ធផ្សព្វផ្សាយពិតជាសំខាន់ណាស់ក្នុងការផ្តល់អក្ខរកម្មហិរញ្ញវត្ថុដល់ពលរដ្ឋ និងផ្តល់ឱ្យពួកគេធ្វើបែបណាដើម្បីប្រើប្រាស់កម្ចីឱ្យមានសុវត្ថិភាព មិនត្រឹមតែផ្តោតលើបញ្ហាប្រជាជនជាប់បំណុលធនាគារដែលកើតឡើងដោយសារបញ្ហាសេដ្ឋកិច្ចនោះទេ។ បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវផ្តោតលើចំណេះដឹងរបស់ប្រជាពលរដ្ឋដូចគ្នា ដោយសារកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះហើយ ធ្វើឱ្យពលរដ្ឋដែលទៅកម្ចីប្រាក់មិនបានយកទៅពង្រីកមុខរបរខ្លួននោះទេ បែរជាយកទៅធ្វើអ្វីដែលមិនផ្តល់ប្រយោជន៍ដល់ការរកស៊ីទៅវិញ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា។
ទន្ធឹមនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា អត្ថបទព័ត៌មានមួយចំនួនជាអត្ថបទបែបអវិជ្ជមាន ប៉ុន្តែ មិនបានចង្អុរបង្ហាញពីដំណោះស្រាយដល់ប្រជាពលរដ្ឋនោះទេ។ ប្រសិនជាអ្នកសារព័ត៌មានគិតអំពីការបង្កើតអត្ថបទចំណេះដឹង ស្រាវជ្រាវ និងផ្តោតលើដំណោះស្រាយ លោកយល់ថា ការជាផ្នែកមួយដែលចូលរួមដោះស្រាយបញ្ហាដល់ប្រជាជនដែរ។ ក្រៅពីនេះ ក៏អាចឱ្យពលរដ្ឋចៀសផុតពីកង្វល់របស់ពួកគេបានដូចគ្នា។ នៅពេលដែលពលរដ្ឋយល់ដឹងច្រើនពីបញ្ហាទាំងអស់នេះ នោះនឹងធ្វើឱ្យពួកគេអាចបង្កើតកម្ចីមួយដែលមានសុវត្ថិភាពសម្រាប់ខ្លួនឯង៕
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)