Connect with us

ព័ត៌មានជាតិ

បកស្រាយអាថ៍កំបាំងអព្ភូតហេតុទឹកធ្លាក់​តែ១កន្លែងនៅកំពង់ចាម

បានផុស

នៅ

កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ មានអព្ភូតហេតុកើតឡើង ស្ថិតនៅមុខរោងទូកង សារាយផ្កាយព្រឹកក្នុងវត្តប្រាសាទវត្តី ស្ថិតក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដោយមានភ្លៀងធ្លាក់តែមួយកន្លែងជុំវិញដើមច្រេស និងមានសំឡេងរៃយំទ្រហឹងស្ទើរនិយាយស្តាប់គ្នាមិនបាន ហើយមានទឹកហូរចេញពីមែក ដើមច្រេសជាប់មិនដាច់។

បាតុភូតនេះ បានធ្វើឲ្យអ្នកស្រុកជិតឆ្ងាយគិតថា ជាអារក្សអារុក្ខ អារក្ខ បារមីសម្តែងឬទ្ធិនិងមានអភិនិហាកើតឡើងចេញពីដើមច្រេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានបញ្ជាក់ថា ដើមច្រេសនោះ ជាប្រភេទដើមច្រេសម្យ៉ាង មានស្លឹកនិងសំបកមានរសជាតិផ្អែមសម្បូរទៅដោយទឹក និងជាជម្រកនៃសត្វរៃ។

តាមការបកស្រាយរបស់មន្ត្រីជំនាញបានឲ្យដឹងថា នៅរាល់រដូវក្តៅពពួកសត្វរៃតែងតែហើរមកប្រជុំគ្នានៅលើដើមច្រេសនេះ ដើម្បីខាំកកេរសំបកឈើផង និងបង្កាត់ពូជគ្នាផង រៃនេះជារៃមួយប្រភេទដែលមានឈ្មោះ ជារៃបឹងមានសម្បុរស ពុកមាត់ខ្លីខ្លួនតូច រៃញីបញ្ចេញទឹកតាមគូទរបស់វាដើម្បីទាក់ទាញរៃឈ្មោលមកបង្កាត់ពូជជាមួយគ្នា មាត់កកេរសំបកឈើបណ្តើរ បញ្ចេញទឹកបណ្តើរ ធ្វើឲ្យមានទឹកផ្សែងចេញដូចរលឹមចេញពីដើមច្រស។

ហេតុការណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋយល់ច្រលំថា ជាអារក្សអារុក្ខ អារក្ខ បារមីសម្តែងឬទ្ធិនិងមានអភិនិហាកើតឡើង ចេញពីដើមច្រេស នាំគ្នាទៅអុជធូបបន់ស្រន់សូមលាភ សូមជ័យ។

រដ្ឋបាលស្រុកប្រាប់ពលរដ្ឋកុំឲ្យទៅបន់ស្រន់ និងជឿថាមានអភិនិហាកើតឡើង ដែលធ្វើឲ្យប៉ះពាលដល់សុខភាពបងប្អូន នៅពេលដែលយកទឹកចេញពីដើមជ្រៃនោះទៅផឹក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម