Connect with us

ព័ត៌មានអន្ដរជាតិ

ឧបករណ៍ទាក់ទង ផ្ទុះដំណាលគ្នាទូទាំងប្រទេសលីបង់ ស្លាប់និងរបួសមនុស្សជិត ៣ ០០០នាក់

បានផុស

នៅ

មនុស្សចំនួន៩នាក់ ត្រូវស្លាប់ និងជិត៣ ០០០នាក់រងរបួសនៅលីបង់ ខណៈឧបករណ៍ទាក់ទងដែលប្រើដោយក្រុមហេសបូឡា ផ្ទុះដំណាលគ្នា សឹងទូទាំងប្រទេស ហើយក្រោយហេតុការណ៍នេះ ចលនាប្រដាប់អាវុធសម្ព័ន្ធអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដោយមិនប្រណីដៃ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហេសបូឡា ពេញនិយមប្រើឧបករណ៍ទាក់ទង ឬ ប៉េកឺ (Pager) នេះណាស់ ព្រោះពួកគេឈប់ប្រើទូរស័ព្ទចល័តជាយូរមកហើយ ដោយសារតែមិនទុកចិត្ត តួយ៉ាងដូចជាកាលពីឆ្នាំ១៩៩៦អ៊ីចឹង ដែលអ្នកជំនាញផលិតគ្រាប់បែករបស់ក្រុមហាម៉ាសឈ្មោះ Yahya Ayyash ត្រូវគេធ្វើឃាត ដោយការបំផ្ទុះទូរស័ព្ទនៅក្នុងដៃរបស់គាត់។

តាមការបញ្ជាក់ពីក្រសួង​សុខាភិបាល​លីបង់, ក្រៅពីមនុស្សស្លាប់ មានមនុស្សយ៉ាងតិច​២ ៧៥០​នាក់​បាន​រង​របួស​ ដោយក្នុង​នោះ ​២០០​នាក់​របួសធ្ងន់។

(រូបថត៖ EPA)

ការបំផ្ទុះបានចាប់ផ្តើមនៅភាគខាងត្បូងទីក្រុងបេរូត និងតំបន់មួយចំនួនទៀតនៃប្រទេសលីបង់ កាលពីរសៀលថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤ (ពេលវេលានៅលីបង់) ហើយអូសបន្លាយពេលប្រហែលមួយម៉ោង ខណៈសាក្សីប្រាប់ថា ពួកគេបានឃើញផ្សែងហុយចេញពីហោប៉ៅខោមនុស្ស មុនលាន់ស្នូរផ្ទុះដូចកាំជ្រួច និងគ្រាប់កាំភ្លើង។

ប្រភព​ស្និទ្ធ​នឹង​ក្រុម ហេសបូឡា បាន​ប្រាប់ AFP ថា ពីរ​នាក់​ក្នុង​ចំណោម​អ្នកស្លាប់ គឺ​ជា​កូនប្រុស​របស់​សមាជិក​សភាហេសបូឡា។ ចំណែកក្នុង​ចំណោម​អ្នក​របួស​ ក៏រួមមានទាំង​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ ប្រចាំ​ប្រទេស​លីបង់លោក Mojtaba Amani ផងដែរ។

(រូបថត៖ Getty Images)

ពាក់ព័ន្ធការផ្ទុះនេះដែរ មានអ្នកជំនាញមួយចំនួនលើកឡើងថា ប្រហែលជាមានការ hack ធ្វើឲ្យថ្មឧបករណ៍ទាក់ទង ឬ ប៉េកឺ (Pager) ឡើងក្តៅ បណ្តាលឲ្យឧបករណ៍នេះផ្ទុះតែម្តង។

(រូបថត៖ បណ្តាញសង្គម)

ត្បិតតែ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ពិតមែន ប៉ុន្តែលីបង់ និងក្រុមហេសបូឡា បានចង្អុលចំមុខទៅអ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រី Najib Mikati អះអាងថា ការផ្ទុះនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពលីបង់។

ការវាយប្រហារនេះ ពិតជាបង្កក្តីព្រួយបារម្ភខ្លាំងណាស ជាពិសេសបានរុញស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាឲ្យឡើងកម្តៅដល់កម្រិតខ្ពស់សាជាថ្មី បន្ទាប់ពីធូរស្រាលបានត្រឹមមួយរយៈប៉ុណ្ណោះ។

(រូបថត៖ EPA)

ជុំវិញរឿងនេះដែរ ក្រុមហ៊ុន Lufthansa Group និយាយថា ខ្លួនសម្រេចចិត្តផ្អាករាល់ការហោះហើរទៅនិងមកពីទីក្រុង Tel Aviv ក្នុងប្រទេសអ៊ីស្រាអែល និងទីក្រុង Tehran នៅប្រទេសអ៊ីរ៉ង់ ហើយក៏នឹងលែងឆ្លងកាត់ដែនអាកាសអ៊ីស្រាអែលនិងអ៊ីរ៉ង់ ជាបណ្តោះអាសន្នសិនដែរ។

យ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនអាកាសចរណ៍ ផ្អាកសេវាកម្មទៅកាន់តំបន់នេះចាប់តាំងពីថ្ងៃទី៧ខែតុលាមក ជាក់ស្តែង Lufthansa Group និងក្រុមហ៊ុនផ្សេងទៀតក៏ផ្អាកជើងហោះហើរមួយចំនួនក្នុងតំបន់នេះដែរ កាលពីខែមេសា បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារលើអ៊ីស្រាអែល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល សម្លាប់​មេបញ្ជាការ​ម្នាក់​ទៀត​ហើយ​របស់​ក្រុម​ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

ព័ត៌មានជាតិ២ ម៉ោង មុន

វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរី រៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២ថ្ងៃ នៅបឹងកន្សែង

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តសៀមរាប រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្និសីទ​រដ្ឋភាគី​ស្តីពីអាកាសធាតុ​នៅសប្តាហ៍​ក្រោយ​ ​អាចសោះកក្រោះ​​ ព្រោះ​អាមេរិក​ត្រៀម​ដកខ្លួន​វិញ ​​​ក្រោយ​ត្រាំឈ្នះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកស្នួល ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ សពចំនួន ៥នាក់ ជួបគ្រោះថ្នាក់ចរាចកាលពីយប់ម៉ិញនេះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​លោក Elon Musk ថា សង្គ្រាម​​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​​ក្នុង​ពេល​ឆាប់ៗ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាត​​នៅ​ស្ថានីយ​រថភ្លើង​បណ្តាល​ឱ្យ​ស្លាប់​​​និង​របួស​ជិត​១០០​នាក់​​នៅ​ប៉ាគីស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម