Connect with us

កីឡា

ល្ងាចនេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ការឈ្នះ​ ណាហ្គាវើលដ៍ ដើម្បីទំនុក​ចិត្តប៉ះក្រុមថៃ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ត្រូវ​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​មិន​ទាន់​ស្គាល់​បរាជ័យ​ ណាហ្គាវើលដ៍ នៅ​ថ្ងៃ​បិណ្យ​១ វេលា​ម៉ោង​៦​ល្ងាច​ ទី១៨ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​សប្តាហ៍​ទី​៥ ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ​ពិត​ជា​ត្រូវ​ការ​ជ័យជម្នះ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​​ប្រទេស​ថៃ​ BG Pathum United នៅ​សប្តាហ៍​ក្រោយ ថ្ងៃ​ទី​២៥ ខែ​កញ្ញា ។ ការ​ប្រកួត​​សប្តាហ៍ទី​៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​វិសាខា​បាន​ឡើយ ដោយ​​បាន​បរាជ័យ​ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន​ព្រីនស៍ ដូច្នេះ​ការ​ប្រកួត​ល្ងាច​នេះ​ត្រូវ​ប្រមូល​ស្មារតី​ខ្លាំង​​។

ណាហ្គាវើលដ៍​ជា​ក្រុម​កំពុង​ល្អ​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​ការ​ប្រកួត​៣​លើក​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។ ពួក​គេ​​រក​បាន​៩​ពិន្ទុ​ពេញ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​​គិរីវង់សុខសែន​ជ័យ ២-០ ក្នុង​សប្តាហ៍​ទី១, ឈ្នះ វិសាខា ១-០ ក្នុង​សប្តាហ៍​ទី​២ និង​ឈ្នះ បឹងកេត ៣-១ ក្នុង​សប្តាហ៍​ទី​៣។

ចំណែក​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឆ្លង​កាត់​៤​ប្រកួត​ហើយ​គឺ ឈ្នះ​៣ និង​ចាញ់​១ មាន​៩​ពិន្ទុ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង។ សប្តាហ៍​ទី១ ពួក​គេ​ឈ្នះ ក្រសួង​ការពារ​ជាតិ ៧-០, សប្តាហ៍​ទី​២ ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ១-៤, សប្តាហ៍​ទី​៣ ឈ្នះគិរីវង់សុខសែន​ជ័យ ៦-១ និង​សប្តាហ៍​ទី​៤ ចាញ់ វិសាខា ០-១។

សម្រាប់​ការ​ប្រកួត​នេះ លោក Pep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​សរសើរ​ ណាហ្គាវើលដ៍​ ជា​ក្រុម​ដែល​លេង​​​ចេញ​ពី​តំបន់​​ខាង​ក្រោម​បាន​ល្អ និង​វាយ​បក​លឿន​ៗ ហើយលោក​ចូល​ចិត្ត​ការ​លេង​របស់​លោក​គ្រូ​បង្វឹក ឃីម បូរី។

លោក​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​​​នេះ​ដើម្បី​ជា​កាដូ​​​សម្រាប់​អ្នក​គាំទ្រ ពី​ព្រោះ​​បន្ទាប់​ពី​ការ​ប្រកួត​នេះ​ទៅ​គឺ​មាន​រយៈ​ពេល​១​ខែ​ទៀត​​ទើប​មាន​ការ​ប្រកួត​ជា​ថ្មី​នៅ​លើ​ទឹក​ដី​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ទោះ​បី​ជា​យ៉ាង​ណា ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​​​ខ្លាំង​​បំផុត​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​​​ដើម្បី​ឲ្យ​កុំ​ឲ្យ​កីឡាករ​មាន​បញ្ហា​របួស​សម្រាប់​ការ​ជួប​ក្រុម​ថៃ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​វគ្គ​សន្សំពិន្ទុ​ទី២ពាន​រង្វាន់ ASEAN Club Championship។

ល្ងាច​នេះ​ក៏​មាន​ការ​ប្រកួត​២​គូ​ទៀត​ដែរ​គឺ បឹងកេត បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក​ ទទួល​ក្រុម ឡាយហ្វ ព្រះ​សីហនុ និង​ សមាគម​​បាល់ទាត់ក្រសួង​មហា​ផ្ទៃ ទទួលវិសាខា វេលា​ម៉ោង​៦​​ល្ងាច​​ដូច​​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម