ព័ត៌មានអន្ដរជាតិ
ក្រោយរងគ្រោះទឹកជំនន់ផ្តាច់ផ្តិល ថៃរុះរើក្បាលរូបសំណាកជនជាតិដើមពីដងទន្លេទៅតម្កល់នៅសារមន្ទីរវិញ
អាជ្ញាធរថៃបានរុះរើរូបសំណាកនៃក្បាលស្ត្រីជនជាតិដើមភាគតិចម្នាក់ចេញពីដងទន្លេ Mae Sai ក្នុងស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ ទៅតម្កល់នៅក្នុងសារមន្ទីរវិញ ក្រោយស្រុកម៉ៃសៃ (Mae Sai) ទទួលរងទឹកជំនន់រហ័សដ៏ខ្លាំងបំផុតមិនធ្លាប់មានកាលសប្តាហ៍មុនដោយសារឥទ្ធិពលព្យុះ Yagi ខណៈអ្នកលេងបណ្តាញសង្គមខ្លះថា ការរុះរើចេញកន្លងមក គឺជាដើមចមនៃទឹកជំនន់ដ៏ខ្លាំងនោះ។
តាមសារព័ត៌មានថៃដែលថតបានរូបភាពនៃការរុះរើរូបសំណាកនេះ បានលើកឡើងថា អ្នកនិយមលេងអ៊ីនធឺណិត បាននិយាយថា ការរុះរើរូបសំណាកដែលគេស្គាល់ថាជា «ព្រះនាងម៉ែសៃ (Angel of Maesai) ចេញពីកន្លែងដើមទៅតម្កល់ក្នុងទីសាធារណៈនៅជិតមាត់ទន្លេ គឺជាប្រផ្នូលអាក្រក់ ព្រោះ «មានតែក្បាលនិងគ្មានតួខ្លួន» ដែលបណ្តាលឱ្យមានទឹកជំនន់រហ័សដ៏ធំនៅក្នុងស្រុក Mae Sai ខេត្តឈៀងរ៉ៃកាលពីសប្តាហ៍មុន។
ទោះបីជាបែបនេះក្តី វិចិត្រករនៅខេត្តឈៀងរ៉ៃ ដ៏ល្បីល្បាញ លោក Chalermchai Ksitpipat ត្រូវបានសារព័ត៌មានថៃ Khaosod បានស្រង់សម្តីដូចនិយាយថា៖«ប្រទេសនេះឆ្កួត» ពីព្រោះតែមនុស្សមួយចំនួនជឿលើអបិយជំនឿបែបនេះ ហើយបានបញ្ជាឱ្យស្នាដៃសិល្បៈនេះវិលត្រឡប់ទៅសារមន្ទីរសិល្បៈសហសម័យឈៀងរ៉ៃវិញ។
ប្រទេសថៃមានគ្រួសារប្រមាណ៣០០០០បាននិងកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់រហ័សក្នុងខេត្តចំនួន១២ទូទាំងប្រទេស ខណៈខេត្តឈៀងរ៉ៃ ខេត្តឈៀងម៉ៃ និងខេត្តខ្លះទៀតនៅភាគឦសាន្តទទួលរងគ្រោះថ្នាក់ខ្លាំងបំផុតកាលពីសប្តាហ៍មុន។ ប៉ុន្តែឥទ្ធិពលខ្យល់ព្យុះនៅមិនទាន់ឆ្លងផុតនៅឡើយទេ ដោយព្យុះត្រូពិកថ្មីៗគ្រោងនឹងមានឥទ្ធិពលដ៏ឆាប់រហ័ស៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ