Connect with us

កីឡា

ការ​ប្រកួត​យុទ្ធគុន​បុរាណ​ខ្មែរ​មានពាន​រង្វាន់​ពាន​រង្វាន់​ពិសេស បន្ថែមលើប្រាក់រង្វាន់ច្រើន

បានផុស

នៅ

ការ​ប្រកួត​កីឡា​យុទ្ធគុន​បុរាណ​ខ្មែរ​ពាន​រង្វាន់«សម្តេច​ធិបតី»​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​មែន​ទែន​ពី​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ដោយ​​មាន​ប្រាក់​រង្វាន់​ច្រើន​ដល់​ជ័យលាភី និង​ពាន​រង្វាន់​​អត្តពលិក​ឆ្នើម​ប្រចាំ​វិញ្ញាសា​នីមួយ​ៗ​​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​​លើ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធគុន​បុរាណ​ខ្មែរ​។ គោល​បំណង​ធំ​បំផុត​នៃ​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​យុទ្ធ​គុនចម្រុះ​បុរាណ​ខ្មែរ​គឺ ​ដើម្បី​ចង​ក្រង អភិរក្ស និង​អភិវឌ្ឍ យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​ឲ្យ​មានច្បាប់​ទម្លាប់ បច្ចេកទេស លក្ខន្តិកៈ និង​គោល​ការណ៍​ច្បាស់លាស់​សម្រាប់ខ្មែរ​ជំនាន់​ក្រោយបាន​ស្គាល់ និង​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​​លើ​ឆាក​អន្តរជាតិ។

កាល​ពី​រសៀល​ថ្ងៃ​ទី​​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​កិច្ច​ប្រជុំ​វឌ្ឍភាព​ការងារ​នៃ​ព្រឹត្តិការណ៍​កីឡាយុទ្ធគុន​​បុរាណ​ខ្មែរ​​​​​​ លោក វ៉ាត់ ចំរើន បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​គឺ​​ត្រូវ​ការ​​ការ​ចូល​រួម​​ឲ្យ​បាន​ច្រើន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។ កីឡាករ កីឡាការិនី​ចូល​រួម​ប្រកួត​ឲ្យ​បាន​ច្រើន។ ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទូទាំង​ប្រទេស។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​លើក​ទី​២​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បន្ទាប់​ពី​បាន​ធ្វើ​សន្និសីទ​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី ​៧ ខែ​សីហា ឆ្នាំ​២០២៤។

លោក វ៉ាត់ ចំរើន បាន​បន្ត​ថា អ្វី​ដែល​កាន់​តែ​ពិសេស​គឺ​សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​​ជំរុញ​ឲ្យ​​ស្ថាប័ន​ឯកជន​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​ច្រើន​ ទោះ​តិច​ក្តី ច្រើន​ក្តី​គឺសូម​ចូល​រួម​ដើម្បី​បង្ហាញ​ពី​ការ​ជំរុញ​ លើក​កម្ពស់​កីឡា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​។ សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​នឹង​មាន​លិខិត​ថ្លែង​អំណ​គុណ​ដល់​គ្រប់​​ដៃ​គូ​ឯក​ជន​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ។ ជា​ពិសេស​សូម​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​គាំទ្រ ទស្សនា​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន​កុះករ ពី​ព្រោះ​ការ​ចូល​រួម​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។

ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​គឺ​​មាន​តែ​កីឡា​អត្តសញ្ញាណ​ខ្មែរ​​ប៉ុណ្ណោះ​​​ដូច​ជា គុន​ល្បុក្កតោ យុទ្ធក្រម​ខម​​ គុន​ខ្មែរ គុន​ចម្រុះ គុន​ចំបាប់ ខ្លា​ក្រាប ក្រពើហា ស្រង៉ែ​ពែន និង ក្បាច់​គុន​កង​យោធ​ពល​ខេមរភូមិន្ទ​។ ​ក្បាច់​គុន​ទាំង​នេះ​មានច្បាប់ បច្ចេកទេស​ និង​លក្ខន្តិកៈ​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​នៅ​ពេល​យក​មក​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​ពាន​រង្វាន់«សម្តេច​ធិបតី» គឺ​មិន​ប្រើ​ច្បាប់​របស់​សហព័ន្ធសាមី​​​ទេ​សម្រាប់​វិញ្ញាសា​ប្រយុទ្ធ ប៉ុន្តែ​​វិញ្ញាសា​សម្តែង​គឺ​ប្រើ​ច្បាប់​របស់​សហព័ន្ធ​សាមី។

តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន គឺ​កីឡាករ កីឡាការិនី​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រមាណ​១០០​នាក់។ ការ​ប្រកួត​មាន​​១៤​វិញ្ញាសា ​មាន​ទាំង​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​សម្តែង ហើយ​មាន​២​កម្រិត​គឺ កម្រិត​អាជីព និង​កម្រិត​ស្ម័គ្រ​ចិត្ត។

សម្រាប់​ប្រាក់​រង្វាន់​ការ​ប្រកួតកម្រិត​អាជីព​​​ទាំង​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​សម្តែង​ ជ័យលាភី​មេដាយ​មាស ទទួល​បាន​៣​០០០​ដុល្លារ មេដាយ​ប្រាក់​២​​០០០ដុល្លារ និង​មេដាយ​សំរិទ្ធ​១០០០​ដុល្លារ។ ចំណែកការ​ប្រកួត​កម្រិត​មិន​អាជីព​ទាំង​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​សម្តែង ជ័យលាភី​មេដាយ​មាស ទទួល​បាន​​២៥០០​ដុល្លារ មេដាយ​ប្រាក់​២០០០ដុល្លារ និង​មេដាយ​សំរិទ្ធ​១​០០០ដុល្លារ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នឹង​មាន​ពាន​រង្វាន់​អត្តពលិក​ឆ្នើម​ តាម​វិញ្ញាសា​នីមួយ​ៗ​ថែម​ទៀត​​ដែល​​នឹង​ទទួល​បាន​រង្វាន់​ម៉ូតូ​ថ្មី​១​គ្រឿង​ស្មើ​នឹង​តម្លៃ​៣​ពាន់​ដុល្លារ​។

ទាំង​ពិធី​បើក និង​ពិធី​បិទ នឹងអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី។ ការ​ប្រកួត​ឆ្នាំ​ដំបូង​នេះ​​ មាន​រយៈ​ពេល​៣​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៨-១៩-២០ ខែ​តុលា ឆ្នាំ​២០២៤ នៅ​រាជ​ធានី​ភ្នំពេញ​។

ការ​ប្រកួត​អាជីព (វិញ្ញាសា​ប្រយុទ្ធ និង​សម្តែង)

  • មេដាយ​មាស ទទួល​បាន​៣​០០០​ដុល្លារ
  • មេដាយ​ប្រាក់ ទទួល​បាន​២០០០​ដុល្លារ
  • មេដាយ​សំរិទ្ធ ទទួល​បាន​១០០០​ដុល្លារ

ការ​ប្រកួត​មិន​អាជីព (វិញ្ញាសា​ប្រយុទ្ធ និង​សម្តែង)

  • មេដាយ​មាស ទទួល​បាន​២៥០០​ដុល្លារ
  • មេដាយ​ប្រាក់ ទទួល​បាន​២០០០​ដុល្លារ
  • មេដាយ​សំរិទ្ធ ទទួល​បាន​១០០០​ដុល្លារ

ពាន​រង្វាន់​ពិសេស​លើ​វិញ្ញាសា​នីមួយ​ៗ

  • ការ​ប្រកួត​ប្រកប​ដោយ​យុត្តិធម៌ (Fiar Play) 
  • ​បច្ចេកទេស​ល្អ
  • ក្រម​សីលធម៌ល្អ គោរព​បទ​បញ្ជា និង​លក្ខន្តិកៈ
  • គោរពមន្ត្រី​បច្ចេកទេស និង​ទស្សនិកជន
  • ទទួល​បាន​ពាន​រង្វាន់​អត្តពលិក​ឆ្នើម​ពី​សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី
  • ទទួល​បាន​​ម៉ូតូ​ថ្មី​១​គ្រឿង​

អត្ថបទ​ពាក់​ព័ន្ធ

ហេតុអ្វី​បានជា​ការ​ប្រកួត​​​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ ត្រូវ​ប្រើច្បាប់ថ្មី?

យុទ្ធគុនបុរាណ​ខ្មែរពាន​«សម្តេច​ធិបតី»នឹង​ធ្វើរាល់ឆ្នាំ​ជាមួយ​ច្បាប់​ថ្មី និង​មានតម្លៃបំផុត​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ចូលរួមគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំ “សាទរកម្ពុជា” ស្វាគមន៍ឆ្នាំ២០២៥

នយោបាយ២ ម៉ោង មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

Sokha Hotels

ព័ត៌មានពេញនិយម