កីឡា
ស៊ុតចូល១គ្រាប់យប់មិញ Endrick បំបែកកំណត់ត្រាថ្មីនៅ Real Madrid
ក្រោយស៊ុតបញ្ចូលទី១គ្រាប់យប់មិញ ខ្សែប្រយុទ្ធវ័យក្មេង Endrick បានបំបែកកំណត់ត្រាកីឡាករ Raul របស់ Real Madrid តាំងពីឆ្នាំ១៩៩៥ ក្នុងក្របខណ្ឌ UEFA Champions League ។
កីឡាករ Endrick បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតមិនធ្លាប់មានរបស់ក្លិប Real Madrid នៅ UEFA Champions League ក្រោយពួកគេបានយកឈ្នះក្រុម Stuttgart ក្នុងលទ្ធផល ៣-១ ថ្ងៃប្រកួតបើកឆាកពានរង្វាន់កំពូលទ្វីបអឺរ៉ុប។ កីឡាករវ័យ១៨ឆ្នាំ ត្រូវបានប្ដូរចូលនៅនាទី៨០ នៅពេលការប្រកួតជិតបញ្ចប់នៅនាទី៩០+៥ Endrick បានប្រើជើងឆ្វេងស៊ុតបញ្ចូលបានយ៉ាងល្អ។
គ្រាប់បាល់នោះហើយបានធ្វើឲ្យរូបគេបំបែកកំណត់ត្រាជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប Real Madrid ចាប់តាំងពីឆ្នាំ១៩៩៥ ក្រោយវីរបុរសក្លិបអធិរាជស Raul បានកាន់កាប់កំណត់ត្រាមួយនេះអស់រយៈពេលយ៉ាងយូរ ក្នុងនាមជាកីឡាករក្មេងបំផុតស៊ុតបញ្ចូលទី UEFA នៅអាយុ១៨ឆ្នាំ និង១១៣ថ្ងៃ ខណៈកំណត់ត្រាថ្មីរបស់ Endrick ស៊ុតបញ្ចូលទីនៅអាយុ១៨ឆ្នាំនិង៥៨ថ្ងៃ។
គ្រាប់បាល់របស់ Endrick ធ្វើឲ្យរូបគេក្លាយជាកីឡាករក្មេងបំផុតទី២ ដែលមិនមែនជាកីឡាករនៅតំបន់អឺរ៉ុប ក្នុងការបង្ហាញខ្លួនលើកដំបូង UEFA Champions League។ អតីតខ្សែប្រយុទ្ធសញ្ជាតិហ្គាណាលោក Peter Ofori-Quaye របស់ក្រុម Olympiacos បានស៊ុតបញ្ចូលទីនៅអាយុ១៧ឆ្នាំ និង១៩៤ថ្ងៃក្នុងការបង្ហាញខ្លួនលើកដំបូងនៅក្នុងក្របខណ្ឌ UEFA៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា