ព័ត៌មានអន្ដរជាតិ
ក្មេងបួននាក់ក្នុងប្រទេសណាមីប៊ី បាត់បង់ជីវិត ដោយសារជាប់ក្នុងទូទឹកកក
ប៉ូលីសក្នុងប្រទេសណាមីប៊ីស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង កំពុងស៊ើបអង្កេតករណីស្លាប់របស់កុមារ៤នាក់នៅក្នុងទូទឹកកកចាស់ទទេមួយនៅក្នុងតំបន់ Zambezi ភាគឦសានរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBCនៅថ្ងៃទី១៨ខែកញ្ញានេះ។
កុមារដែលបាត់បង់ជីវិតមានអាយុចន្លោះពី៣ទៅ៦ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងទូទឹកកកជ្រៅដែលទុកចោលមិនប្រើ នៅក្នុងតំបន់ទីប្រជុំជន Katima Mulilo កាលពីរសៀលថ្ងៃចន្ទ។ ប៉ូលីសជឿថា ក្មេងៗត្រូវបានជាប់ដោយចៃដន្យ ពេលកំពុងលេង ហើយថប់ដង្ហើមស្លាប់នៅខាងក្នុង ប៉ុន្តែទោះយ៉ាងណាការស៊ើបអង្កេតកំពុងដំណើរការ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានឲ្យដឹងថា ក្នុងចំណោមក្មេងទាំងបួននាក់នោះ មានពីរនាក់បានថប់ដង្ហើមស្លាប់នៅក្នុងទូទឹកកក ចំណែកពីរនាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ Katima Mulilo ដែលនៅជិតនោះ តែត្រូវបានប្រកាសថា ពួកគេបានស្លាប់ដូចគ្នានៅពេលបញ្ជូនទៅដល់ពេទ្យ។
មេបញ្ជាការប៉ូលីសប្រចាំតំបន់ Zambezi លោក Andreas Shilelo ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា៖«មានទំពក់នៅលើទូទឹកកកដែលអាចបើកបានតែពីខាងក្រៅប៉ុណ្ណោះ ខណៈពួកគេជាប់គាំងប្រហែលមួយម៉ោងកន្លះ ហើយបានថប់ដង្ហើម»។
គួរបញ្ជាក់ថា នេះគឺជាករណីដ៏កម្រកើតមានដែលមានក្មេងជាប់ក្នុងទូទឹកកកបណ្ដាលឲ្យស្លាប់ ខណៈករណីនេះមិនច្បាស់ទេថា ហេតុអ្វីបានជាម៉ាស៊ីនបង្កកនេះត្រូវបានទុកចោលនៅខាងក្រៅផ្ទះគ្រួសារមួយដែលរងផលប៉ះពាល់នោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ