Connect with us

ព័ត៌មានជាតិ

ប.ស.ស នឹងពង្រីកសាខាតាមសាខាផ្សារទំនើប អ៊ីអន ម៉ល ទាំង ៣ ទីតាំង ដើម្បីសម្រួលការផ្ដល់សេវាឱ្យកាន់តែខិតជិតពលរដ្ឋ

បានផុស

នៅ

លោក គឹម កែវរស្មី អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​ថា ប​.​ស​.​ស នឹង​ពង្រីក​សាខា នៅតាម​បណ្ដា​សាខា​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ទាំង ៣​ ទីតាំង​ ដើម្បី​សម្រួល​ក្នុង​ការ​ផ្ដល់​សេវា​ឱ្យ​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ ក៏​ដូច​សហគ្រាស​គ្រឹះស្ថាន ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្ដីពី “​គោលការណ៍​បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​” ជូន​ដល់​បណ្តា​ម្ចាស់​អាជីវកម្ម​ដែលមាន​ទីតាំងនៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល មានជ័យ សរុប​ប្រមាណ ២០០ នាក់​ កាលពី​រសៀល​ថ្ងៃទី ១៧ កញ្ញា លោក​អគ្គនាយករង ប​.​ស​.​ស​. បាន​បន្តថា​ សម្រាប់ សាខា​ផ្សារ​ទំនើប អ៊ី​អន ម៉​ល មានជ័យ នេះ នឹង​គ្រោង​បើក​ដំណើរការ​សាកល្បង នៅ​ដំណាច់​ខែ​កញ្ញា ឆាប់ៗ​ ខាងមុខនេះ​ ខណៈ​សាខា​ផ្សារ​ទំនើប អ៊ី​អន ម៉​ល​សែន​សុខ​ស៊ី​ធី​ បាន​បើក​រួចហើយ​កាលពី​ថ្ងៃ​ទី ១០​ ខែសីហា ​ឆ្នាំ​ ២០២៤​ កន្លងទៅ។

លោក​អគ្គនាយករង ប​.​ស​.​ស​. បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែលមាន​កម្មករ-និយោជិត​ចាប់ពី​ម្នាក់​ឡើងទៅ ត្រូវ​មក​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស​. ឱ្យបាន​គ្រប់ៗ​ គ្នា ជាពិសេស​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ដោយ​ខ្លួនឯង ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក ក៏​អាច​ចុះបញ្ជី​ជា​សមាជិក ប​.​ស​.​ស​. បាន នៅ​គ្រប់​សាខា ប​.​ស​.​ស​. ដែល​នៅ​ជិត ដើម្បី​ទទួលបាន​ការព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដែលជា​ដៃគូ ប​.​ស​.​ស​. ដោយ​ឥតគិតថ្លៃ ព្រមទាំង​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ ជាច្រើន​ទៀត។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​បំណាច់​ខែ​កក្កដា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម មាន​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់ ហើយ ​នៅ​ទូទាំងប្រទេស។ ក្នុង​នោះ សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​មាន​ចំនួន ៤៤០ ៣៦៥ នាក់ ​សមាជិក ប​.​ស​.​ស ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ២៨៣ ៤២១ នាក់ និង​សមាជិក ប​.​ស​.​ស ដែល​ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៨៧ ៩០៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​កម្រិត​ធ្ងន់​ បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ហិង្សា​ដេញ​កាប់​គ្នា និង​ដុត​ម៉ូតូ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ម៉ែន សំអន ផ្តល់​អនុសាសន៍​សំខាន់ៗ​៦ ចំណុច​របស់​សម្តេច​តេ​ជោ ដល់​គណៈកម្មាធិការ​រ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទះ​ពលរដ្ឋ​៣​ខ្នង​ហើយ​ក្នុង​ឃុំ​កោះសូទិន ត្រូវ​រុះរើ​ដោយ​រង​ការ​គំរាម​គំហែង​ពី​ជំនន់​ទឹកទន្លេ​មេគង្គ

ព័ត៌មានជាតិ៦ ម៉ោង មុន

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នីហ្សេរីយ៉ាព្រមានពីទឹកជំនន់ខ្លាំង​ នៅពេលកាមេរូនបញ្ចេញទឹកពីទំនប់

Sokha Hotels

ព័ត៌មានពេញនិយម