Connect with us

ព័ត៌មានជាតិ

ខុសពី​រាល់ឆ្នាំ ផ្សារបឹងព្រលិតរដូវកាន់បិណ្ឌឆ្នាំនេះគេចផុតពីការលិចលង់

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅតំបន់ផ្សារបឹងព្រលឹតរាប់ពាន់គ្រួសារបាននិយាយថា រដូវបុណ្យកាន់បិណ្ឌឆ្នាំនេះលែងព្រួយបារម្មពី​ជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែងទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ជា ថារ៉េត ពលរដ្ឋ​រស់នៅក្រុម ១ (តំបន់ផ្សារបឹងព្រលឹត) ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឲ្យដឹងថា ជារៀងរាល់ឆ្នាំជាពិសេសក្នុងអំឡុងពេល ៣ ទៅ ៤ ឆ្នាំនេះ ផ្ទះសម្បែងរបស់ពួកគាត់តែង​រងការលិចលង់ជាច្រើនថ្ងៃ ដោយសារតែបុរីដែលស្ថិតនៅជុំវិញតែងបង្ហូទឹកចូលតំបន់ផ្សារបឹងព្រលឹត ធ្វើឲ្យលិចលង់រហូតដល់ប្រជាពលរដ្ឋខ្លះសម្រេចចិត្តរកផ្ទះជួលស្នាក់នៅបណ្តោះអាសន្នទំរាំទឹករីងស្ងួតទើបមករស់នៅផ្ទះសម្បែងវិញ

ពលរដ្ឋ​រូបនេះបន្ត​ថា លុះមកដល់ចុងឆ្នាំ ២០២៣ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានសម្រេចធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ ដែលសង់លំនៅដ្ឋានលើព្រែកព្រំប្រទល់សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីក្នុងខណ្ឌច្បារអំពៅ ដោយរកទីតាំងដីលើព្រែកឲ្យទៅរស់នៅលើដី ដែលអាជ្ញាធរដោះស្រាយជូន ព្រមទាំងមានទឹកភ្លើងរដ្ឋព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធិផ្តល់ជូនទៀតផង។

លុះដល់ពេលដែលបងប្អូនទាំងជាង ២០០ គ្រួសារ ស្ម័គ្រ​ចិត្តទៅរស់នៅដីថ្មី ដែលមានចម្ងាយ​ពីព្រែកដែលធ្លាប់រស់នៅប្រមាណជិត ១ គីឡូម៉ែត្រស្ថិតក្នុងសង្កាត់ព្រែកថ្មី ហើយអាជ្ញាធរចាប់ផ្តើមស្តាប្រឡាយបង្ហូរទឹកចូលទៅក្នុងទន្លេបាសាក់ទើបតំបន់ផ្សារបឹងព្រលឹតលែងព្រួយបារម្មណ៍ការលិចលង់ដូចរាល់ឆ្នាំ។

ប្រជាពលរដ្ឋសំដែងការដឹងគុណដល់អាជ្ញាធរ ដែលខិតខំប្រឹងប្រែងរកដំណោះស្រាយដល់ប្រជាពលរដ្ឋធ្លាប់រងការលំបាកដោយសារជំនន់ទឹកភ្លៀងបានរស់នៅយ៉ាងសុខសាន្ត ដោយពុំភ័យខ្លាចនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទី មុន

កំណើនប្រើប្រាស់យានយន្តអគ្គិសនី និងកាត់បន្ថយ​ហានិភ័យនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ព័ត៌មានជាតិ១៣ នាទី មុន

អាជ្ញាធរ និងមន្ត្រីជំនាញកំពុងជំរុញការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តកំពតទៅកាន់ពិភពលោក

កីឡា២០ នាទី មុន

Pathum United មាន​កម្លាំង​បរទេស១០​នាក់​មុន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃស្អែក

ព័ត៌មានជាតិ៣០ នាទី មុន

មន្ត្រីទូត ថា កត្តាសន្តិភាព បានផ្ដល់ទំនុកចិត្តដល់ទេសចរអង់គ្លេសមកកម្ពុជាច្រើនជាងមុន

ព័ត៌មានជាតិ៣៤ នាទី មុន

លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម