Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងៗ​៦លាន​នាក់​ កំពុងរង​គ្រោះ​ដោយសារ​ព្យុះ​ទីហ្វុង​យ៉ាកជី

បានផុស

នៅ

អង្គការសហប្រជាជាតិ បាន​ប្រកាស​នៅ​ថ្ងៃទី១៨​ខែកញ្ញាថា ទឹកជំនន់ និងបំណាក់​​ដីដែលបង្កឡើងដោយព្យុះទីហ្វុង​យ៉ាកជី បានប៉ះពាល់ដល់កុមារជិត៦​លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយកំពុង​បន្ត​កើនឡើង។

(រូបភាព៖ UNICEF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះទីហ្វុង​យ៉ាកជី បាន​បង្ក​ឲ្យ​មាន​ខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងខ្លាំង​នៅ​ប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា កាលពីជិត២​សប្តាហ៍មុន។

ប្រទេសថៃ បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន​៣​នាក់ទៀតនៅថ្ងៃទី​១៨​ខែកញ្ញា ដែលធ្វើ​ឲ្យ​ចំនួនអ្នកស្លាប់​នៅ​ក្នុង​ប្រទេស​​​ឡើងដល់​១៨​នាក់ ខណៈនៅ​ទូទាំង​​​តំបន់​រង​គ្រោះ​ទាំង​អស់​នៅ​អាស៊ី​អាគ្នេយ៍​​មាន​​​អ្នកស្លាប់សរុបចំនួន៥៣៧​នាក់។

អង្គការ​យូនីសេហ្វ (Unicef) ​បានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារចំនួន​៦​លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារ​ព្យុះទីហ្វុង​យ៉ាកជី បន្ទាប់​ពី​មាន​ការ​ខូចខាត​​ប្រព័ន្ធ​ទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រក។

អង្គការ​យូនីសេហ្វ ​​បាន​បន្ថែម​ថា នៅក្នុងប្រទេសវៀតណាម មនុស្សប្រហែល៣​លាននាក់កំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺដោយសារតែកង្វះទឹកស្អាត និងអនាម័យ។

ដោយឡែក មនុស្សជិត ៤០​ម៉ឺន​នាក់ត្រូវបានបង្ខំ​ឲ្យ​ចាកចេញពីផ្ទះ​សម្បែង ដោយសារ​គ្រោះ​ទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែល​ជា​ទុក្ខ​ជាន់​លើ​ទុក្ខ​បន្ទាប់​​​​ពី​ភ្លើង​សង្រ្គាម​រយៈពេល​ជាង៣​ឆ្នាំ​ក្រោយ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​របប​សឹក​យោធា។

កម្មវិធីស្បៀងអាហារពិភពលោក បាន​ប្រកាស​នៅថ្ងៃ​ពុធ​នេះថា ខ្លួននឹងចាប់ផ្តើមការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ដោយចែកចាយអាហារសង្គ្រោះបន្ទាន់រយៈពេល១ខែ​ពេញ​ដល់​ប្រជាជន​​ចំនួន​កន្លះលាននាក់។

បម្រែបម្រួលអាកាសធាតុ និងការឡើងកម្ដៅ​នៃ​មហាសមុទ្រ ដែលបង្ក​ដោយសកម្មភាពរបស់មនុស្ស កំពុងធ្វើឲ្យ​​អាកាសធាតុ​កាន់​តែ​អាក្រក់​ឡើងៗ តួ​យ៉ាង​ដូចជាព្យុះទីហ្វុង​យ៉ាកជី​​ដែល​​ឧស្សាហ៍​កើត​ឡើង​ញឹកញាប់ និង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម