Connect with us

សន្តិសុខសង្គម

នាយឧត្តមសេនីយ៍ ស ថេត ស្នើឲ្យអ្នកប្រកបរបរ​សេវាដឹកជញ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

បានផុស

នៅ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើឱ្យអ្នកបើកបរផ្តល់សេវាដឹកជញ្ចូនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីកន្លងមកមានអ្នកប្រកបរបរដឹកជញ្ចូនទំនិញ និងម្ហូបអាហារមួយចំនួនតែងបើកបរលឿនៗ វ៉ាជែងល្មើសល្បឿន និងបំពានសិទ្ធិអាទិភាពអ្នកបើកបរដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត បែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកបើកបរផ្តល់សេវាដឹកជញ្ចូនទំនិញ និងអាហារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលមានអ្នកចូលរួមជាបុគ្គលិកជាអ្នកដឹកជញ្ជូនសរុប ៣៣៥នាក់។

នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ការប្រកបរបរទទួលទានដឹកជញ្ជូននេះ វាជារឿងត្រឹមត្រូវ និងសុច្ចរិតភាព ក្នុងការរស់នៅក្នុងសង្គម ក៏ប៉ុន្តែដោយសារកិច្ចការងារនេះ គឺត្រូវពឹងផ្អែកទាំងស្រុងលើការចរាចរណ៍ធ្វើដំណើរយ៉ាងមមាញឹកនៅលើដងផ្លូវសាធារណៈ ដូច្នោះ កត្តានេះគឺចាំបាច់ត្រូវទាមទារឱ្យអ្នកបើកបរទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវដាច់ខាត។ ឯកឧត្តមអគ្គស្នងការ ណែនាំឱ្យបងប្អូនគោរពច្បាប់ និងគិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសម្ខាន់ និងអាទិភាពចំពោះមុខ។ នាយឧត្តមសេនីយ៍ ក៏សូមឲ្យអ្នកដឹកជញ្ជូនទាំងអស់កុំគិតតែការចង់បំពេញឱ្យទាន់ចិត្តចង់បានរបស់អ្នកដទៃ ហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់​សាធារណៈ បានឱ្យដឹងថា ក្នុងរយៈពេល០៨ខែដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កើតឡើងដល់៥៩១ករណី ដែលបានឆក់យកអាយុជីវិតមនុស្សសរុប១៧៣នាក់ ក្នុងនោះ៥៩១ករណី មាន៦០ភាគរយកើតឡើងដោយសារការល្មើសល្បឿន និង៤០ភាគរយ បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់។

តំណាងក្រុមហ៊ុនដឹកជញ្ចូន សម្តែងក្តីរីករាយ និងពេញចិត្តចំពោះការបង្កើតកម្មវិធីសំណេះនេះឡើង ដែលនេះជាជ្រុងមួយ នៃផ្នែកអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ឱ្យកាន់តែទូលំទូលាយ ដល់បុគ្គលិកដឹកជញ្ជូនគ្រប់ៗគ្នាដែលកំពុងមានវត្តមាន។

ក្រោយចប់កម្មវិធីសំណេះសំណាល នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានអញ្ជើញចែកមួកសុវត្ថិភាពថ្មីមួយ ជូនបុគ្គលិកដឹកជញ្ចូនទាំង៣៣៥នាក់ ដើម្បីយកទៅប្រើប្រាស់៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤២ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៣ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤៩ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម