Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីខិតខំសិក្សាបន្ថែមពីបដិវត្តកម្ម DIGITAL ជាបច្ចេកវិទ្យាទាន់សម័យ

បានផុស

នៅ

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ត្រី​ខិតខំ​សិក្សា​បន្ថែម​ពី​បដិវត្ត​កម្ម DIGITAL ដែល​ជា​បច្ចេកវិទ្យា​ទាន់​សម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រើ​ប្រព័ន្ធ Digital និង សន្តិសុខ Cyber នឹង​ចំណេញ​ទាំង​សេដ្ឋកិច្ច ប្រាក់កាក់ និង​ពេលវេលា ដោយ​គ្រាន់តែ​ចុច​ទូរស័ព្ទ​ស្មាត​ហ្វូន គឺ​អាច​ផ្ទេរ​ប្រាក់​ ,​ដក ​ឬ ​ដាក់​ប្រាក់ ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ធ្វើដំណើរ​ទៅ​ដល់​គោលដៅ។

ការ​ជំរុញ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២៤ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី ៣ ស្តីពី បច្ចេកវិទ្យា Digital សម្រាប់​ការ​អភិវឌ្ឍ និង​អភិបាលកិច្ច​ពឹង​ផ្អែក​លើ​ទិន្នន័យ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក កើត ឆែ អភិបាលរង និង​ជា​តំណាង លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ថ្លែង​ថា ពេលនេះ លោក លោកស្រី កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ចូល​ក្នុង​សម័យ Digital ហើយ បើ​មិន​ខិតខំ​រៀន​ទេ នឹង​តាម​មិន​ទាន់​សម័យ Digital ទេ។

លោក កើត ឆែ បញ្ជាក់​ថា ប្រធានបទ​សំខាន់​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ផ្តោត​លើ​អក្ខរកម្ម Digital, បដិវត្ត​កម្ម​ Digital និង​សន្តិសុខ Cyber។ ពេល លោក លោកស្រី ចេះ​ប្រើ​ប្រព័ន្ធ Digital និង​សន្តិសុខ Cyber នឹង​ចំណេញ​ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ អាច​ចំណេញ​ទាំង​ប្រាក់ និង​ពេលវេលា ដោយ​គ្រាន់តែ​ចុច​ទូរស័ព្ទ​ស្មាត​ដែល​កាន់​នៅ​ដៃ ក៏​អាច​ផ្ទេរ​ប្រាក់ ​,ដក​ ឬ​ ដាក់​ប្រាក់ ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ធ្វើដំណើរ​ទៅដល់​គោលដៅ ធ្វើ​ឲ្យ​ចំណេញ​ទាំង​ប្រាក់ និង​ពេលវេលា។

លោក​បន្ត​ថា ចរន្ត​ នៃ​បរិវត្ត​កម្ម​ឧស្សាហកម្ម​ជំនាន់​ទី ៤ បាន​និង​កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ Digital បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(AI)​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​នៅ​លើ​គ្រប់​វិស័យ​ទាំងអស់​រួមមាន ​៖ ​វិស័យ​អប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ ​និង​រដ្ឋបាល​សាធារណៈ​ជាដើម។ ឈរ​លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ស្វាហាប់ ថាមពល និង​គតិបណ្ឌិត​របស់​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​អាទិភាព​គន្លឹះ​ចំនួន ​៥​ គឺ មនុស្ស ផ្លូវ ទឹក​ ភ្លើង​ និង​បច្ចេកវិទ្យា ហើយ​បច្ចេកវិទ្យា​ ក៏ត្រូវ​បាន​កំណត់​នៅក្នុង​បញ្ចកោណ​ទី​ ៥ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​ ១​ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម Digital។

លោក​បន្ត​ទៀត​ថា បរិវត្ត​កម្ម​ Digital គឺជា​លក្ខខណ្ឌ​ចាំបាច់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ ដើម្បី​កសាង​សេដ្ឋកិច្ច​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដែល​ប្រជាពលរដ្ឋ ធុរជន និង​មន្ត្រីរាជការ​ ត្រូវតែ​យល់ដឹង និង​ទាញ​យក​ឲ្យ​អស់​នូវ​សក្ដានុពល​ពី​វិស័យ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព ប្រសិទ្ធភាព និង​បង្កើត​នូវ​កាលានុវត្តនភាព​ថ្មីៗ បន្ថែម​ទៀត។

លោក​អភិបាលរង បាន​សំណូមពរ​ដល់​លោកគ្រូ​ឧទ្ទេសនាម ត្រូវ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​នូវ​ពាក្យ​បរិវត្ត​កម្ម​ Digital ,​សន្តិសុខ ​Cyber ដែល​ត្រូវ​បាន​អនុវត្ត​ក្នុង​ការងារ​ប្រចាំថ្ងៃ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម