ព័ត៌មានជាតិ
ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កើនដល់ ៣ ៦៧៦ គ្រឿង
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនី រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចេញពីប្រភេទយានយន្តដែលប្រើប្រាស់ប្រេងឥន្ទនៈ។
ជាមួយគ្នានេះ លោកក៏បង្ហើបទិន្នន័យការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៤ ដែលបានចុះបញ្ជីមានចំនួនសរុបជាង ៣ ៦៧៦ គ្រឿង ខណៈដែលទីកន្លែងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១ កន្លែង ដែលមានទូបញ្ចូលអគ្គិសនីបានលឿនបំផុតចំនួន ២៧ ទូ។
ថ្លែងនៅក្នុង «សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បានកំពុងដើរទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនីនៅក្នុងក្របខ័ណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។
បើទោះបីជាការកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីក៏ពិតមែន រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន មើលឃើញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ចាំបាច់ត្រូវទាមទារនូវការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ព្រមទាំងការដាក់ចេញនូវគោលការណ៍ជាក់លាក់ និងគោលការណ៍លើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក៏ដូចជាវិនិយោគិន ដើម្បីបង្កើនសន្ទុះនៃការប្រើប្រាស់ និងការវិនិយោគលើយានយន្តអគ្គិសនីដែលមាននៅក្នុងប្រទេសកម្ពុជា។
ក្នុងការសម្រេចជាប្រទេសអព្យាក្រឹត្យកាបូន រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់យានយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានអគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា