ព័ត៌មានជាតិ
អភិបាលស្រុកចិត្របុរី ចុះពិនិត្យ និងរៀបចំទីទួលសុវត្ថិភាពដើម្បីត្រៀមជម្លៀសពលរដ្ឋ
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី រួមទាំងក្រុមការងារ បានចុះពិនិត្យ និងរៀបចំទីទួលសុវត្ថិភាពក្នុងមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីត្រៀមជួយអន្តរាគមន៍ក្នុងករណីចាំបាច់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយទឹកជំនន់។
លោកអភិបាល យិន វណ្ណៈ បានឱ្យដឹងថា ភូមិសាស្ត្រស្រុកចិត្របុរី គឺហ៊ុមព័ទ្ធជុំវិញក្រុងក្រចេះ ដោយឃុំមួយចំនួននៅជាប់ដងទន្លេមេគង្គ និងឃុំមួយចំនួនទៀតជាប់ដងអូរ ព្រែកជាដើម។ លោកបន្ថែមថា នៅចំពោះមុខតាមកម្ពស់ទឹកនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ គឺមានកម្ពស់ ២០.២២ម៉ែត្រ ពោលគឺមិនទាន់មានផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គនោះទេ ប៉ុន្តែអ្វីដែលជួបនៅពេលនេះ ដោយសារអំឡុងពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃ ទើបបណ្ដាលឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកចិត្របុរី មានឃុំចំនួន៥ ក្នុងនោះមាន ឃុំបុសលាវ ឃុំសំបុក ឃុំកន្ទួត និងឃុំថ្មី រងផលប៉ះពាល់ គឺជន់លិចផ្លូវលំ ចូលក្រោមផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន លិចចូលក្នុងបរិវេនវត្តអារាម មណ្ឌលសុខភាព សាលារៀន និងដំណាំរួមផ្សំមួយចំនួនទៀត។
ដោយឡែកពាក់ព័ន្ធជំនន់ទឹកភ្លៀងដែលជន់លិចនៅតាមតំបន់មួយចំនួនក្នុងស្រុកចិត្របុរីនេះ មិនមានប៉ះពាល់ដល់អាយុអាយុជីវិតប្រជាពលរដ្ឋនោះទេ ហើយចំពោះសត្វពាហនៈក៏អត់ដែរ តែឃុំមួយចំនួនក៏ត្រូវបានជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព។
បើទោះបីជាមិនទាន់ឈានដល់ចំណុចប្រឈមជាមួយនឹងជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្តី ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងលោកអភិបាលខេត្ត ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្តីណែនាំមួយដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុកក្នុងខេត្ត ដើម្បីត្រៀមរៀបចំ និងយកចិត្តទុកដាក់អន្តរាគមន៍ក្នុងករណីចាំបាច់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយទឹកជំនន់។ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ក៏បានកោះប្រជុំសមាសភាពពាក់ព័ន្ធ និងកងកម្លាំងចូលរួម ដើម្បីត្រៀមទាំងមនុស្ស និងសម្ភារៈនៅក្នុងករណីមានការចាំបាច់ គឺយើងបានត្រៀមលក្ខណៈរួចរាល់ដើម្បីជួយអន្តរាគមន៍ និងបានចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីគាត់មានការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈជួយអន្តរាយក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គនៅតែបន្តកើនឡើងរហូតដល់ ២០.២២ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា