Connect with us

ជីវិតកម្សាន្ដ

វ័យ៨០​ឆ្នាំមិនជាបញ្ហា លោកយាយកូរ៉េខាងត្បូង​​​ចូល​រួម​ប្រកួត​បវរកញ្ញា​ចក្រវាល​យ៉ាងជឿជាក់

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​រាយការណ៍​ថា ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​កូរ៉េ​ខាងត្បូង​ឆ្នាំ​២០២៤​ បាន​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ នៅពេលដែលស្ត្រីអាយុ ៨០ ឆ្នាំម្នាក់បានបង្កើត​ប្រវត្តិសាស្ត្រថ្មីមួយដោយសម្រេចចិត្តចូលរួមប្រកួតកម្មវិធីបង្ហាញសម្រស់ជាមួយនឹងសក់សខ្លី នេះ​ធ្វើ​ឲ្យគាត់លេចធ្លោ​ខ្លាំងជាងបេក្ខនារី​ផ្សេង​ទៀត

លោកយាយ Choi Sun-hwa បានសម្រេចចិត្តចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលរបស់កូរ៉េខាងត្បូងក្នុងឆ្នាំនេះ។ យ៉ាងណាការចូលរួមរបស់គាត់ បន្ទាប់​ពី​គណៈកម្មការ​ប្រកួត​បាន​កែប្រែ​ច្បាប់​ថ្មី​ មិនមានការកំណត់អាយុជាផ្លូវការសម្រាប់ការចូលប្រលងនោះទេ ហើយក៏អនុញ្ញាតឲ្យស្ត្រីដែលរៀបការហើយឬមានកូនចូលក្នុងការប្រកួតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយវ័យ៨០ឆ្នាំ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនក្នុងនាមជាបេក្ខនារីថា «​បន្ទាប់​ពី​ខ្ញុំ​ឃើញ​ថា​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​មិន​មាន​កំណត់​អាយុ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​ប្រាកដ​ជា​នឹង​ប្រកួត​ប្រជែង។ ពេលនោះកូនប្រុសសួរថា តើម៉ាក់ពិតជាចង់ទៅចូលរួមពិតឬលេងសើច? តែក្រោយមកខ្ញុំបានផ្ញើររូបឲ្យកូនមើល ហើយមិនថាកូននិងចៅៗទេ​ ពួកគេសុទ្ធតែសរសើរថា ខ្ញុំជាមនុស្សអស្ចារ្យ​ណាស់»។

ដោយឡែក គីម ស៊ុងស៊ីន ដែលជាបវរកញ្ញាសម្រស់មួយរូបបានចូលរួមប្រកួតបវរកញ្ញាចក្រវាលកូរ៉េខាងត្បូងឆ្នាំនេះ នាងបាននិយាយថា ចាប់តាំងពីការប្រលងបានលុបចោលច្បាប់កំណត់អាយុមក។ នៅ​ឆ្នាំ​នេះ​មាន​បេក្ខនារី​ចម្រុះ​ជាងមុន ដូច្នេះស្តង់ដារសម្រស់សម្រាប់ស្ត្រីបានកើនឡើង និងក្លាយជា​ប្រវត្តិសាស្ត្រ។

ជាមួយគ្នានេះដែរ លោក Yang Sunmook ដែលជាអ្នកឧបត្ថម្ភការប្រកួត និងជានាយកប្រតិបត្តិនៃ DQ Communications ដែលធ្លាប់ធ្វើការជាមួយស្ថាប័នប្រលងនៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការប្រលងនេះនឹងជាអ្វីដែលនឹងបង្ហាញនោះ។ ប្រទេសកូរ៉េខាងត្បូងកំពុងមានម៉ូដទាន់សម័យសម្រាប់ពលរដ្ឋវ័យចំណាស់របស់ខ្លួន ដែលអាចត្រូវបានគេមើលឃើញថា បច្ចុប្បន្ននេះ មនុស្សចាស់បានចូលរួមក្នុងសកម្មភាពផ្សេងៗជាច្រើន រួមទាំងការផ្សាយពាណិជ្ជកម្ម, កម្មវិធីទូរទស្សន៍ កម្មវិធីបង្ហាញម៉ូដ និងកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកជាដើម។

យ៉ាងណាមិញ សម្រាប់លោកយាយ Choi Sunhwa បច្ចុប្បន្ននេះគឺជាម្តាយ និងជាជីដូនដែលធ្វើការជាតារាបង្ហាញម៉ូដ​អាជីព គាត់ទើបតែដាក់​ពាក្យ​ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តផង​ដែរ​។ ក្នុងន័យនេះដែរ គាត់​បានផ្ញើរសាដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ផ្សេង​ទៀត​ថា «ដើរ​តាម​ក្តី​សុបិន​របស់​អ្នក! ជាមួយនឹងទេពកោសល្យ​ផ្ទាល់ខ្លួ​ន ទៅកន្លែងដែលអ្នកអាចស្វែងរកទំនុកចិត្ត ចេញពីផ្ទះ ហើយចូលរួមក្នុងព្រឹត្តិការណ៍សង្គមតាមជម្រើស ដើម្បីធ្វើឲ្យសង្គមមនុស្សចាស់កាន់តែសកម្ម»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jisoo ក្លាយជា Influencer លេខ១ ក្នុងតម្លៃ ៨ លានដុល្លារ​ ជួយយីហោ Tommy Hilfiger ឡើងខ្ពស់មិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥០ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម