Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

បានផុស

នៅ

អ៊ុយក្រែន​បាន​ប្រើ​​ដ្រូន​វាយ​ប្រហារ​​ទ្រង់ទ្រាយ​ធំ​ទៅលើប្រទេសរុស្ស៊ី ហើយ​បង្ក​ឲ្យ​មានការផ្ទុះដ៏ធំ​សម្បើម​មួយ និង​ការជម្លៀស​ប្រជាជន​​មួយ​ចំនួន​ដែល​នៅជិតទីតាំងឃ្លាំងអាវុធ​ដ៏​ធំ​​​របស់​រុស្ស៊ី ក្នុងតំបន់ Tver នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា។

(រូបភាព៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ និងរូបភាពនៅលើ​បណ្ដាញ​​សង្គម បានបង្ហាញពីអណ្តាតភ្លើងដ៏ធំមួយបានឆាបឆេះយ៉ាងខ្លាំង​ទៅ​លើមេឃទាំង​យប់ និងការផ្ទុះ​ដូច​ផ្គរលាន់ពាសពេញបឹងមួយ​កន្លែង​ក្នុងតំបន់ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងមូស្គូ និងមិនឆ្ងាយ​ប៉ុន្មាន​ពីព្រំដែនជាមួយប្រទេសបេឡារុស។

លោក Igor Rudenya អភិបាលនៃតំបន់ Tver បាននិយាយនៅក្នុងសារ​​លើបណ្តាញ​ទំនាក់ទំនង​ Telegram របស់រដ្ឋបាលក្នុងតំបន់ថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើង តែ​លោក​​​មិន​បាន​បញ្ជាក់​ថា​អ្វី​ដែល​​​​កំពុង​ឆេះ​​នោះ​ទេ។

យ៉ាង​ណា បើ​យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA កាល​ពី​ឆ្នាំ​២០១៨ ប្រទេសរុស្ស៊ីកំពុងសាងសង់ឃ្លាំងអាវុធសម្រាប់ផ្ទុកមីស៊ីល គ្រាប់រំសេវ និងគ្រឿងផ្ទុះនៅក្នុងទីក្រុង Toropets នៃ​តំបន់ Tver ដែលជាទីក្រុងដែលមានអាយុ​កាល១០០០​ឆ្នាំ ហើយ​មានប្រជាជនត្រឹមតែជាង ១១ ០០០​នាក់​ប៉ុណ្ណោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​ បាន​​ប្រាប់​ថា នោះ​​​ជា​ឃ្លាំង​ស្តុក​​អាវុធ​ដ៏​សំខាន់​​មួយ តែ​មិន​មែន​ជា​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​​ទេ។

មក​ទល់​នឹង​ពេល​នេះ រុស្ស៊ី​មិន​​​បាន​បង្ហាញ​ពី​របាយការណ៍​​​ស្លាប់​និង​រង​​របួស​ឡើយ។

លោក George William Herbert មកពីវិទ្យាស្ថាន Middlebury Institute of International Studies ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា ទំហំនៃការផ្ទុះដ៏ធំ​នេះ ដែលបង្ហាញនៅក្នុងវីដេអូ​បណ្ដាញ​សង្គម គឺ​ដូច​គ្នា​ទៅនឹងការបំផ្ទុះគ្រាប់បែក​ខ្នាត​ធំ​​ទម្ងន់​ចាប់​ពី​២០០ទៅ២៤០​តោន។

ពេល​សួរ​នាំ​ថា​តើ​ការ​ផ្ទុះ​នេះ​ចេញ​ពី​ឃ្លាំង​ស្តុក​អាវុធ​ដែរ​ឬ​ក៏​អត់ ក្រសួងការពារជាតិ​រុស្ស៊ី​មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ​ឡើយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានដកស្រង់របាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ីថា អង្គភាពការពារដែនអាកាសរបស់​ខ្លួន​ បានបំផ្លាញ​ដ្រូន​ចំនួន៥៤គ្រឿង ដែលអ៊ុយក្រែនបានបាញ់បង្ហោះពេញមួយយប់​វាយ​ប្រហារ​​តំបន់ភាគខាងលិចចំនួន៥​របស់រុស្ស៊ី។ អភិបាល​តំបន់​ទាំង​នោះ​​បាន​រាយការណ៍​ថា​គ្មាន​ការ​ខូចខាត​ពី​ការ​វាយ​ប្រហារ​នោះ​ឡើយ។

ប៉ុន្តែរបាយការណ៍របស់ក្រសួងការពារជាតិមិនបានលើកឡើងពី​ហេតុការណ៍​នៅ​តំបន់ Tver នោះ​ទេ។

អ៊ុយក្រែន ធ្លាប់​បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​រុស្ស៊ី​គឺ​មាន​គោល​បំណង​លើ​ផ្នែក​យោធា ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ ដែល​ជា​ប្រភព​ស្នូល​នៃ​ការ​បង្ក​សង្គ្រាម​របស់​ក្រុង​មូស្គូ។

មន្ត្រីរុស្ស៊ីកម្របង្ហាញអំពីទំហំពេញលេញនៃការខូចខាត ដែលរងការវាយប្រហារ​ពី​ភាគី​អ៊ុយក្រែន។

អ៊ុយក្រែនបាន​ពង្រឹង​សមត្ថភាព​​ផលិត​ដ្រូន​ក្នុងស្រុករបស់ខ្លួនក្នុងរយៈពេល​២​ឆ្នាំកន្លងមកនេះ សម្រាប់​​ការវាយប្រហារលើទឹកដីរុស្ស៊ី។ ការវាយប្រហារ​ដោយ​ដ្រូន​ដ៏ធំបំផុតមិនធ្លាប់មានរបស់អ៊ុយក្រែន បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​មូស្គូ​របស់​រុស្ស៊ីកាលពីខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ បំផ្លាញផ្ទះសម្បែង និងរំខានដល់ការហោះហើរនៅអាកាសយានដ្ឋានរបស់​​ក្រុង​មូស្គូ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម