ព័ត៌មានជាតិ
មន្ត្រីជំនាញ និងព្រះសង្ឃរំពឹងថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានប្រជាពុទ្ធបរិស័ទចូលរួមច្រើនជាងឆ្នាំមុន
នៅថ្ងៃទី១៨ ខែកញា ឆ្នាំ២០២៤នេះ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានប្រាប់ឲ្យដឹងថាសម្រាប់ពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ បានរៀបចំ និងការតុបតែងកែលម្អនៅតាមទីវត្តអារាមទូទាំងខេត្តកំពត មានភាពល្អប្រសើរ ខណៈព្រះសង្ឃង និងមន្ត្រីជំនាញបានរំពឹងថា ប្រជាពុទ្ធបរិស័ទ នឹងទៅចូលរួមធ្វើពិធីបុណ្យកាន់បិណ្ឌនៅតាមទីវត្តអារាមច្រើនជាងឆ្នាំមុនៗ ដោយសារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។
ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំ វត្តជុំគ្រៀល មានសង្ឃដីការថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពុទ្ធបរិស័ទ ព្រោះវាជាឱកាសមួយសម្រាប់ញ៉ាំងឲ្យសទ្ធាឲ្យផុសឡើង ក្នុងការជួបជុំបំពេញនូវអំពើល្អរួមគ្នា និងបានជួយឧបត្តមដល់ព្រះសង្ឃផងដែរ។ ដូច្នេះហើយ ទើបទីវត្តអារាមជុំគ្រៀលបានរៀបចំតុបតែងរួចរាល់អស់សម្រាប់ញ៉ាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ។
ព្រះអង្គបានបន្ថែមទៀតថា សម្រាប់កម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តជុំគ្រៀល ព្រឹកម៉ោង៤ ព្រះសង្ឃធ្វើកិច្ចនមស្ការ ពេលពុទ្ធបរិស័ទមកជួបជុំគ្នាហើយមានសូត្រធម៌បរា និងធម៌ដា បន្ទាប់មកពុទ្ធបរិស័ទ នឹងមានវិធីដង្ហែបោះបាយបិណ្ឌចាប់ពីថ្ងៃ ១រោចតទៅ ប្រជាពុទ្ធបរិស័ទកាន់បិណ្ឌដល់ថ្ងៃ១៥រោច។ ពិធីកាន់បិណ្ឌនៃភ្ជុំបិណ្ឌនេះរៀងរាល់ព្រឹក លុះម៉ោង៧ព្រឹក ប្រគេនយាគូជូនព្រះសង្ឃ និងមានរាប់បាត្រលើសាលាឆាន់រាល់ថ្ងៃផងដែរ ដល់ម៉ោង១០កន្លះ វេរចង្ហាន់ជូនដល់ព្រះសង្ឃ ហើយពេលល្ងាចសូត្រមន្ត និងសម្តែងព្រះធម្មទេសនា។ ព្រះអង្គរំពឹងថា ពុទ្ធបរិស័ទនឹងមកចូលរួមពិធីបុណ្យកាន់បិណ្ឌនេះច្រើនជាងឆ្នាំមុនៗ។
លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានប្រាប់ឲ្យដឹងថា សម្រាប់ការរៀបចំតុបតែងលម្អនៅតាមទីវត្តអារាមទាំង២៧៤វត្ត នៅទូទាំងខេត្តកំពត មានភាពសមរម្យ ហើយបើតាមការសង្កេតជាក់ស្តែងបុណ្យកាន់បិណ្ឌ នៃពិធីភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានប្រជាពុទ្ធបរិស័ទទៅវត្តច្រើនជាងឆ្នាំៗមុន ដោយសារសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋខេត្តកំពតមានភាពល្អប្រសើរ ហើយបញ្ហាកង្វះចង្ហាន់ក៏ប្រហែលជាមិនកើតមានឡើងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ