ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមខ្លួននិងផ្អាកជើងហោះហើរ ខណៈព្យុះថ្មី នឹងវាយប្រហារ
តាមការចុះផ្សាយរបស់ VN Express, ប្រព័ន្ធវិសម្ពាធទាប បានពង្រឹងខ្លួនក្លាយទៅជាព្យុះមួយដែលមានកម្លាំងខ្យល់បក់ក្នុងល្បឿនអតិបរមា ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងវាយប្រហារខេត្ត Quang Tri នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញា ខណៈប្រជាពលរដ្ឋកំពុងត្រៀមខ្លួន រីឯព្រលានយន្តហោះនៅខេត្ត Quang Binh ឯណោះ ក៏ផ្អាកការហោះហើរជាបណ្តោះអាសន្នដែរ។
មជ្ឈមណ្ឌលព្យាករធនធានជលសាស្ត្រវៀតណាម បាននិយាយថា នៅវេលាម៉ោង៤ទៀបភ្លឺ, ចំណុចកណ្តាលរបស់ព្យុះនេះ ស្ថិតនៅចម្ងាយ២១០គីឡូម៉ែត្រពីទីក្រុង Da Nang និងប្រហែល២៦០គីឡូម៉ែត្រពីខេត្ត Quang Tri ដែលបណ្តាលឲ្យមានខ្យល់បក់ខ្លាំង ហើយព្យុះវាយប្រហារនៅល្ងាចនេះតែម្តង។
ជុះវិញបញ្ហានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានសម្រេចផ្អាកជើងហោះហើរជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាន Dong Hoi ចាប់ពីម៉ោង៣រសៀល ដល់ម៉ោង១០យប់ ថ្ងៃទី១៩ខែកញ្ញា ដើម្បីចៀសវាងព្យុះ។
ព្យុះថ្មីនេះ នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់នៅ Quang Tri, Thua Thien Hue និង Da Nang ឈានដល់កម្រិតខ្ពស់ចាប់ពី២០០ទៅ៣០០មិល្លីម៉ែត្រ ខណៈកន្លែងខ្លះអាចលើស៦០០មិល្លីម៉ែត្រទៅទៀត។
ដោយសារភ្លៀងធ្លាក់ខ្លាំង វានឹងបង្កហានិភ័យនៃទឹកជំនន់ភ្លាមៗនិងការរអិលបាក់ដី នៅតំបន់ភ្នំ និងខេត្តនៅតំបន់ខ្ពង់រាបខាងជើងនិងកណ្តាល ជាពិសេសចាប់ពី Nghe An ទៅដល់ Quang Ngai, Kon Tum, Dak Nong and Lam Dong។
សូមបញ្ជាក់ថា ព្យុះថ្មីនេះមកដល់ បន្ទាប់ពីប្រទេសវៀតណាម ទើបធូរស្រាលបន្តិចពីឥទ្ធិពលព្យុះទីហ្វុង យ៉ាកជីប៉ុណ្ណោះ។
យោងតាមតួលេខផ្លូវការគិតត្រឹមរសៀលថ្ងៃពុធទី១៨ខែកញ្ញា, មនុស្សស្លាប់ដោយសារព្យុះខ្លាំងបំផុតដែលវាយប្រហារអាស៊ីក្នុងឆ្នាំ២០២៤មួយនេះ បានកើនដល់២៩៨នាក់ហើយ ខណៈជិត ២ ០០០នាក់រងរបួសនិង ៣៥នាក់បាត់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋវៀតណាម ស្លាប់ដោយសារឥទ្ធិពលព្យុះ យ៉ាកជី កើនដល់ជិត ៣០០នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ