ព័ត៌មានអន្ដរជាតិ
ការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងរលកទី២ ស្លាប់និងរបួសមនុស្សជាង៤០០នាក់ទៀត នៅលីបង់
មិនដល់មួយថ្ងៃផងបន្ទាប់ពីការបំផ្ទុះឧបករណ៍ទាក់ទងសម្លាប់មនុស្សចំនួន១២នាក់ និងជិត៣ ០០០នាក់រងរបួសនៅប្រទេសលីបង់ ស្រាប់តែការវាយប្រហារទ្រង់ទ្រាយធំរលកទីពីរ បានឆក់យកជីវិតមនុស្ស២០នាក់ និងរបួសជាង៤៥០នាក់ថែមទៀត។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញាឆ្នាំ២០២៤, ការបំផ្ទុះឧបករណ៍ទាក់ទងប៉េកឺ (Pager) របស់ក្រុមហេសបូឡា បានកើតឡើងនៅតំបន់ជាយក្រុងបេរូតភាគខាងត្បូង, ជ្រលង Bekaa និងភាគខាងត្បូងប្រទេសលីបង់ ដែលជាមូលដ្ឋានរបស់ក្រុមនេះ។
ត្បិតតែក្រុមហេសបូឡា ចង្អុលចំមុខអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយរឿងនេះក៏ពិតមែន ប៉ុន្តែអ៊ីស្រាអែល មិនទាន់និយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ។
ជុំវិញបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញក្តីបារម្ភនិងព្រមានអំពី ហានិភ័យធ្ងន់ធ្ងរនៃការរីករាលដាលជម្លោះ ហើយអំពាវនាវឲ្យភាគីទាំងអស់ត្រូវអត់ធ្មត់ខាំមាត់សង្កត់ចិត្តឲ្យមែនទែន។
ដោយឡែក សហរដ្ឋអាមេរិកឯណោះ បានចេញមុខប្រកាសថា ខ្លួនមិនបានដឹងមុន ឬក៏ជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំអាចប្រាប់អ្នកថា សហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងរឿងនេះទេ សហរដ្ឋអាមេរិកមិនបានដឹងអំពីឧប្បត្តិហេតុនេះជាមុនឡើយ ហើយពេលនេះ យើងកំពុងប្រមូលព័ត៌មាន»។
ស្របពេលជាមួយគ្នានោះដែរ លោក Miller បានបដិសេធធ្វើអត្ថាធិប្បាយលើការសង្ស័យដែរថា ការបំផ្ទុះត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល ដែលតែងតែមានការប៉ះទង្គិចប្រដាប់អាវុធជាមួយក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា លើអ៊ីស្រាអែលដោយសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយផ្សេងទៀតគឺក្រុមហាម៉ាស។
ក្រោយហេតុការណ៍ផ្ទុះឧបករណ៍ទាក់ទងនេះ ចលនាប្រដាប់អាវុធសម្ព័ន្ធអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដោយមិនប្រណីដៃ ហើយពាក់ព័ន្ធការផ្ទុះនេះដែរ អ្នកជំនាញមួយចំនួនលើកឡើងថា ប្រហែលជាមានការ hack ធ្វើឲ្យថ្មឧបករណ៍ទាក់ទងឡើងក្តៅ បណ្តាលឲ្យឧបករណ៍នេះផ្ទុះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ប្រកាសមិនជាប់ពាក់ព័ន្ធនឹងរឿងបំផ្ទុះឧបករណ៍ទាក់ទងដំណាលគ្នានៅទូទាំងលីបង់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ