ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកគ្នាបណ្តាលឱ្យមនុស្សយ៉ាងហោច២៥នាក់រងរបួសនៅសាធារណរដ្ឋឆេក
យ៉ាងហោចណាស់មនុស្ស២៥នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់រថភ្លើងនៅទីក្រុង Prague សាធារណរដ្ឋឆេក ខណៈមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតនៅក្រោមការស៉ើបអង្កេត។
ប៉ូលីសឆេកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា រថភ្លើងពីរគ្រឿងបានបុកគ្នានៅក្នុងសង្កាត់ Prague 8 នៅលើផ្លូវក្បែរស្ពានប្រសព្វជាមួយផ្លូវ Cuprova ដោយបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសនៅកន្លែងកើតហេតុ។បើយោងតាមសេវាសង្គ្រោះវេជ្ជសាស្ត្រនៅទីក្រុង Prague មានមនុស្ស២៥នាក់រងរបួស ដែលភាគច្រើនមានរបួសត្រង់អវៈយវៈដៃជើង ឬក្បាល និងបានជម្លៀសអ្នកដំណើរប្រហែល២០០នាក់តាមរយៈរថភ្លើងជម្លៀសពិសេសមួយទៀត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថភ្លើងដឹកអ្នកដំណើរមួយបានបុកជាមួយរថភ្លើងមួយទៀតដែលបានកំពុងឈប់បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ ជាមួយគ្នានេះប៉ូលិសកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ ខណៈការសន្និដ្ឋានដំបូងថាជា «ការធ្វេសប្រហែស» ហើយប៉ូលិសថែមទាំងបានធ្វើតេស្តដង្ហើមរបស់អ្នកបើកបររថភ្លើងម្នាក់គឺវិជ្ជមានជាតិអាល់កុល៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ