Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តឱ្យសិស្សានុសិស្ស ចាប់យកការសិក្សាជំនាញឌីជីថល

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើកទឹកចិត្តឱ្យសិស្សានុសិស្ស​ប្រលង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នា​ពេល​ខាង​មុខ​នេះ ងាក​មក​ចាប់​យក​ការ​សិក្សា​ជំនាញ​ឌីជីថល ដើម្បី​ឱ្យ​ស្រប​តាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០។

បច្ចេកវិទ្យាឌីជីថល (Digital Technology) ក្នុងនោះបច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technology) បាន​ដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ជីវភាពរស់​នៅ ការ​ធ្វើ​អាជីវកម្ម និងការផ្ដល់សេវាសាធារណៈ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ន័យ​នេះ ក្រសួងប្រៃសណីយ៍បាន​លើកទឹកចិត្ត​ដល់សិស្សានុសិស្សទាំងអស់ ឱ្យ​ពិចារណា​ចាប់​យក​ការសិក្សាជំនាញ​ឌីជីថល (Digital Skills) ស្រប​តាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុង​គោលដៅ​ស្វែងរក​ការងារបានល្អ និង​បានចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងគ្រួសារ។ ជាពិសេស ចូលរួម​ចំណែក​លើកស្ទួយ និងអភិវឌ្ឍប្រទេស​ជាតិ ស្របតា​មយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ បន្ទាប់ពី “មនុស្ស ផ្លូវ ទឹក ភ្លើង”។

ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ ២០២៤ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដោយបែងចែកចេញជា ៧ ផ្នែក ២០ ក្រុមជំនាញ និង ៦៣ មុខរបរសំខាន់ៗ សុទ្ធសឹងជាជំនាញកំពុងមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមចំណែកក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើករួមមាន៖

– ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
– ផ្នែកសន្តិសុខសាយប័រ (Cybersecurity)
– ផ្នែកអភិបាលកិច្ចទិន្នន័យ (Data Governance)
– ផ្នែកសុសវែរនិងកម្មវិធីកុំព្យូទ័រ (Software and Applications)
– ផ្នែកទិន្នន័យនិងបញ្ញាសិប្បនិម្មិត (Data and Artificial Intelligence)
– ផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល (Digital Communication, Sales, and Marketing)
– ផ្នែកនវានុវត្តន៍ឌីជីថលនិងសហគ្រិនភាព (Digital Innovation and Entrepreneurship)។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម