ព័ត៌មានអន្ដរជាតិ
រោងចក្រផលិតកម្មវៀតណាមពិបាករកកម្មករ ពេលរដូវកាលបញ្ជាទិញច្រើនចូលមកដល់
ក្រុមហ៊ុនផលិត ជាពិសេសក្នុងវិស័យកាត់ដេរ នៅទីក្រុងហូជីមិញ របស់វៀតណាម បានត្អូញត្អែរពីការលំបាកក្នុងការស្វែងរកកម្មករឱ្យធ្វើការសម្រាប់បំណាច់ឆ្នាំ ដែលជារដូវកាលកើនឡើងខ្ពស់នៃផ្នែកផលិតកម្ម និងអាជីវកម្ម ដែលមានការបញ្ជាទិញច្រើន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
រោងចក្រកាត់ដេរមួយនៅខណ្ឌ Bình Tân ក្រុងហូជីមិញ បានប្រាប់ VNS ថា ខ្លួនបានទទួលការបញ្ជាទិញនាំចេញជាច្រើនសម្រាប់បុណ្យណូអែល និងឆ្លងឆ្នាំថ្មី ហើយដើម្បីបំពេញតម្រូវការផលិតកម្ម រោងចក្រត្រូវការកម្មករយ៉ាងតិច ១០០ នាក់បន្ថែមទៀត។ ប៉ុន្តែក្រុមហ៊ុនមានការលំបាកជាច្រើនក្នុងការស្វែងរកកម្មករ។
ក្រុមហ៊ុនដដែលបន្តថា ដើម្បីទាក់ទាញកម្មករថ្មី ក្រុមហ៊ុនបានបន្ថែមប្រាក់ឧបត្ថម្ភ និងគោលនយោបាយប្រាក់រង្វាន់សម្រាប់កម្មករថ្មី ហើយនិយោជិតដែលណែនាំបុគ្គលិកថ្មី នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។ ប៉ុន្តែក្រុមហ៊ុននៅតែទទួលបានពាក្យចុះឈ្មោះចូលធ្វើការតិចតួច។ ជាមួយគ្នានេះ ដោយសារតែកង្វះកម្មករ ក្រុមហ៊ុនក៏បានពន្យារគម្រោងបើកខ្សែផលិតកម្មថ្មី២ទៀត តាមផែនការរបស់រោងចក្រសម្រាប់ឆមាសទី២ ឆ្នាំ ២០២៤។
មន្រ្តីរបស់ក្រុមហ៊ុនដដែល បានមើលឃើញថា មូលហេតុនៃកង្វះកម្លាំងពលកម្ម គឺដោយសារតែយុវជនភាគច្រើនមិនចង់ចូលក្នុងឧស្សាហកម្មកាត់ដេរ ខណៈកម្មករចាស់ៗ គ្រាន់តែចង់ធ្វើការតាមរដូវកាលដើម្បីទទួលបានអត្ថប្រយោជន៍ពីការអត់ការងារធ្វើ។
ដូចគ្នាដែរ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនផលិតស្បែកជើងមួយក្នុងខណ្ឌ Binh Tân ដដែល បានឱ្យដឹង ខ្លួនបានស្វែងរកជ្រើសរើសកម្មករជាង ២ ០០០ នាក់ ដើម្បីបំពេញតាមផែនការផលិតកម្ម ជាពិសេសសម្រាប់បំណាច់ឆ្នាំ ចំពេលដែលការបញ្ជាទិញកើនឡើង។ ប៉ុន្តែ ក្រុមហ៊ុនរកកម្មករបានតែពាក់កណ្តាលនៃតម្រូវការរបស់ខ្លួនប៉ុណ្ណោះ ទោះបីជាខ្លួនធ្វើតាមមធ្យោបាយផ្សេងៗដើម្បីជ្រើសរើសកម្មករក៏ដោយ។
មិនតែក្រុមហ៊ុនទាំង២ខាងលើទេដែលជួបបញ្ហា សហគ្រាសជាច្រើននៅទីក្រុងហូជីមិញ មានការបញ្ជាទិញចុងឆ្នាំ ប៉ុន្តែកំពុងជួបការលំបាកក្នុងការជ្រើសរើសកម្មករ។ នាយកមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហូជីមិញ លោក Nguyễn Văn Hạnh Thục បានថ្លែងថា គិតតែតាមរយៈបណ្តាញទទួលព័ត៌មានរបស់មជ្ឈមណ្ឌល សហគ្រាសក្នុងទីក្រុងបច្ចុប្បន្នត្រូវការកម្មករជាង ៨០ ០០០ នាក់។ ប៉ុន្តែការស្វែងរកកម្មករ មិនមែនជារឿងងាយស្រួលនោះទេ។ ដើម្បីទប់ទល់នឹងការកើនឡើងភ្លាមៗនៃការបញ្ជាទិញដូចជានៅចុងឆ្នាំ លោកថា អាជីវកម្មជាច្រើនបានរៀបចំផែនការយ៉ាងសកម្មនៅដើមឆ្នាំ និងជ្រើសរើសបុគ្គលិកថ្មីពីត្រីមាសទី២ឱ្យហើយ។
ជុំវិញបញ្ហានេះ អ្នកជំនាញវៀតណាមខ្លះលើកឡើងថា ធនធានមនុស្សក្នុងឧស្សាហកម្មកាត់ដេរកាន់តែខ្វះខាត កម្មករវ័យក្មេងមិនចង់ចូលក្នុងឧស្សាហកម្មកាត់ដេរ ដូច្នេះអាជីវកម្មដែលចង់មានស្ថិរភាព ត្រូវតែមានផែនការរក្សាទុករយៈពេលវែង៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ