Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរអន្តរជាតិអាចធ្វើការទូទាត់តាមកម្មវិធី”BAKONG Tourists App” ជាមួយ​ជាង ៣លានទីតាំងលក់ទំនិញ និងហាង នៅទូទាំងប្រទេសកម្ពុជា

បានផុស

នៅ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ភ្ញៀវទេសចរអន្តរជាតិអាចធ្វើការទូទាត់តាមកម្មវិធី”BAKONG Tourists App” ជាមួយអ្នកលក់ជាង៣លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយពុំចាំបាច់ខ្វាយខ្វល់នៃការកានសាច់ប្រាក់​ជាមួយខ្លួន នៅពេលដែលពួកគេមកទស្សនារមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងក្នុងកម្មវិធីបើកសន្និសិទបច្ចេកវិទ្យា «CamTech Summit» កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ជាការរួមចំណែកដល់ការសម្រួលដល់ភ្ញៀវទេចរណ៍អន្តរជាតិដែលពួកគេមកទស្សនាកម្ពុជា​ ធនាគារជាតិនៃកម្ពុជាកាលពីខែសីហាកន្លងទៅនេះបានដាក់ឱ្យដំណើការសាកល្បងដំណាក់កាលទី១នៃកម្មវិធីទូទាត់ឌីជីថល  «BAKONG Tourists App»។

លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា៖«ថ្មីៗនេះ យើង​បានដាក់ឱ្យដំណើរការដំណាក់កាលទី ១ នៃ “BAKONG Tourists App” នៅខេត្តសៀមរាប ដែលត្រូវបានរចនាឡើងដើម្បីបង្កើនលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកទេសចរ​រីករាយជាមួយបទពិសោធន៍ទូទាត់ឌីជីថលដោយមិនចាំបាច់កាន់សាច់ប្រាក់។

​លោកស្រីបណ្ឌិតបានបញ្ជាក់ថា​ ភ្ញៀវទេចរអន្តរជាតិអាចទាញយកកម្មវិធីនេះបានយ៉ាងងាយស្រួលពី App Store ឬ Google Play Store ជាមួយការចុះឈ្មោះយ៉ាងងាយស្រួល និងការបញ្ចូលសាច់ប្រាក់ទៅក្នុងកាបូបឌីជីថលរបស់ពួកគេដោយប្រើបណ្តាញទូទាត់ផ្សេងៗពីសមាជិក និងដៃគូអាជីវកម្មរបស់បាគង។

លោកស្រីបណ្ឌិតបានលើកឡើងទៀតថា៖«គំនិតផ្តួចផ្តើមនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់ ដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍ធ្វើការទូទាត់ដោយការស្កេនជាមួយ KHQR Codes ជាមួយអ្នកលក់ដូរប្រមាណ ៣,៣ លានកន្លែងនៅទូទាំងប្រទេស។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងមានគម្រោងបើកឱ្យអ្នកទេសចរភ្ជាប់កាតទូទាត់អន្តរជាតិរបស់ពួកគេសម្រាប់ការបញ្ចូលទឹកប្រាក់ និងផ្ទេរគណនីតែម្តង»។

ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ ​ លាននាក់ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៤ កើនឡើង ២៣ ភាគរយដោយកើនពីជិត ៣,០៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភ្ញៀវភាគច្រើនគឺមិនពីប្រទេសក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍។

របាយការណ៍ដដែលបានបង្ហាញថា ប្រទេសថៃនៅតែឈរនៅលើកំពូលតារាងក្នុងចំណោមអ្នកទេសចរអន្តរជាតិដែលមកពីប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ បន្ទាប់មកគឺវៀតណាម និងចិន។

​ក្នុងនោះភ្ញៀវទេសចរថៃ​មានប្រមាណ ១,១៤ លាន​នាក់​​កើនឡើង ១១,៦ ភាគរយ;  ​វៀតណាមមានចំនួន ៧៥៧ ៤៣៧ នាក់ កើនឡើង ៣៧,៤ ភាគរយ និង​ចិនមានចំនួន ៤៦៣ ៩៨០ នាក់​​ ៤៥,៦ ភាគរយ​។ យោងតាមរបាយការណ៍ដដែល ៣៦ ភាគរយនៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជាតាមអាកាស និង ៦៤ ភាគរយតាមផ្លូវគោក និងផ្លូវទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦០ នាទីutes មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៧ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម