Connect with us

ព័ត៌មានជាតិ

តើបុគ្គលិកអប់រំត្រូវហាមឃាត់ទង្វើអ្វីខ្លះ និងកំណត់វិន័យបែបណាពេលធ្វើខុសអំឡុងពេលប្រឡងបាក់ឌុប?

បានផុស

នៅ

សាធារណជនតែងដឹងច្រើនមកហើយ អំឡុងពេលប្រឡងបាក់ឌុប ក្រសួងអប់រំបានហាមឃាត់មិនឱ្យបេក្ខជនប្រឡងប្រព្រឹត្តទង្វើមួយចំនួនអំឡុងពេលប្រឡង មិនដូច្នេះទេ នឹងធ្លាក់ស្វ័យប្រវត្តិ ឬដកឈ្មោះចេញពីការប្រឡង។ ចុះចំណែកបុគ្គលិកអប់រំវិញ អំឡុងពេលប្រឡងបាក់ឌុប តើក្រសួងបានហាមប្រាម និងណែនាំមិនឱ្យប្រព្រឹត្តទង្វើបែបណាខ្លះ? ប្រសិនជាល្មើសនឹងការណែនាំ តើត្រូវទទួលវិន័យដូចម្តេចទៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានចេញការណែនាំដល់បុគ្គលិកអប់រំ ៣ចំណុច លើទំព័រហ្វេសប៊ុក ចំពោះសកម្មភាពដែលមិនគួរប្រព្រឹត្តអំឡុងពេលប្រឡងបាក់ឌុប ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ បុគ្គលិកអប់រំដែលប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងការប្រឡងដូចខាងក្រោម ត្រូវទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី១ ដោយមិនគិតពីទោសតាមក្រមព្រហ្មទណ្ឌនោះទេ។ សកម្មភាពទាំងនោះមានដូចជា៖

១.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង

បុគ្គលិកអប់រំ បង្កើតបណ្តាញស្វែងរកផលកម្រៃពីការប្រឡងនោះទេ។ យកទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលមណ្ឌលប្រឡងខុសពីគោលការណ៍ណែនាំរបស់ក្រសួង។ ផ្តល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការប្រឡង។ ចូលរួម ឬឱ្យអ្នកផ្សេងធ្វើមេប្រយោគជំនួស។ ជួយលាក់បាំងទង្វើខុសឆ្គងរបស់របស់គណៈមេប្រយោគ ឬគណៈកម្មការប្រឡង។ មិនចូលរួមប្រជុំដោយគ្មានមូលហេតុ ឬមិនអនុវត្តតាមការណែនាំបច្ចេកទេសប្រឡង។ មិនអនុវត្តពេញលេញតាមភារកិច្ចគណៈមេប្រយោគ ឬ គណៈកម្មការដូចមានចែងក្នុងកម្រងភារកិច្ចរបស់គណៈមេប្រយោគតាមការកំណត់របស់ក្រសួង។

២.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការតាមមណ្ឌលសំណេរ

អនុញ្ញាតឱ្យបេក្ខជនចម្លងកិច្ចការគ្នា ឬការពារបេក្ខជនឱ្យចម្លងសំណៅឯកសារ។ គម្រាម ឬសម្លុតបេក្ខជនក្នុងពេលប្រឡង។ ធ្វើ ឬយកចម្លើយវិញ្ញាសារឱ្យបេក្ខជន។ បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញាសា។ អនុញ្ញាតឱ្យបេក្ខជនយកសំណៅឯកសារ និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទចូលចូលបន្ទប់ប្រឡង។ អនុញ្ញាតឱ្យបេក្ខជននិយាយឆ្លើយឆ្លងគ្នា ឬដើរពីតុមួយទៅតុមួយ។ យកសំណៅឯកសារពីអ្នកដទៃ ឬពីបេក្ខជនម្នាក់ទៅឱ្យបេក្ខជនម្នាក់ទៀតចម្លង។ ធ្វើឱ្យរំខានដល់បេក្ខជនក្នុងពេលប្រឡង។ ប្តូរប្លង់តុឱ្យបេក្ខជនខុសពីការកំណត់របស់គណៈមេប្រយោគ។

៣.ការប្រព្រឹត្តមិនត្រឹមត្រូវក្នុងដំណើរការមណ្ឌលកំណែ

មិនកែតាមអត្រាកំណែដែលបានសម្រេច។ ដើរចេញពីក្រុមកំណែផ្សេងខុសពីក្រុមខ្លួនឯង។ រំខានអ្នកដទៃក្នុងដំណើរការកំណែ។ ដាក់ពិន្ទុខុសប្រក្រតីក្នុងកិច្ចការរបស់បេក្ខជន។ បញ្ចូល ឬបង្ហោះអត្រាកំណែ កិច្ចការបេក្ខជន ឯកសារប្រឡងផ្សេងៗតាមបណ្តាញសង្គមនានាក្នុងអំឡុងពេលប្រឡង។

ជុំវិញនឹងការណែនាំពីសកម្មភាពដែលមិនគួរធ្វើអំឡុងពេលប្រឡងបាក់ឌុប សម្រាប់បុគ្គលិកអប់រំនេះ ក្រសួងអប់រំក៏បានចេញនៅថ្ងៃទី១៨ ដដែលតាមប្រព័ន្ធតេឡេក្រាម ចំពោះការកំណត់ទណ្ឌកម្មខាងវិន័យ (ដោយមិនគិតទោសព្រហ្មទណ្ឌ) លើគណៈមេប្រយោគ គណៈកម្មការ និងអនុគណៈកម្មការទាំងឡាយណាដែលប្រព្រឹត្តកំហុសក្នុងអំឡុងពេលប្រឡងដូចខាងក្រោម៖

១.ទណ្ឌកម្មខាងវិន័យថ្នាក់ទី១

ក្រសួងនឹងធ្វើការស្តីបន្ទោស ដល់បុគ្គលិកអប់រំដែលធ្វើខុស។ ផ្អាកជាបណ្តោះអាសន្នមិនឱ្យបន្តបំពេញការងារក្នុងដំណើរការប្រឡង។ ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិចិតផ្ទាល់ខ្លួន។ ផ្អាកមិនឱ្យចូលរួមជាគណៈមេប្រយោគពី១ឆ្នាំ ទៅ២ឆ្នាំ តាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ។ ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់។

២.ទណ្ឌកម្មខាងវិន័យថ្នាក់ទី២

ក្រសួងនឹងស្តីបន្ទោសជាទម្ងន់ បណ្តាលឱ្យលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ ប្រសិនបើមានឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់តាមវេនជ្រើសរើស ឬតាមអតីតភាព។ ដាក់ឱ្យនៅទំនេរគ្មានបៀវត្សរ៍មិនឱ្យលើសពី១ឆ្នាំ។ បន្ថយឋានន្តរស័ក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់។ ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ ឬឈានដល់ការបណ្តេញចេញពីមុខតំណែងមន្ត្រីរាជការតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម