Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​កណ្ដាល​អាមេរិក​កាត់​អត្រាការប្រាក់ ០,៥ ភាគរយ​ ធំជាង​ប្រក្រតី​ ​

បានផុស

នៅ

ធនាគារ​កណ្ដាលសហព័ន្ធ​​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​កាត់​បន្ថយ​អត្រាការ​ប្រាក់​ប្រមាណ​ ៥០ ពិន្ទុ ឬ​ ០,៥ ភាគរយ​ ដែល​ធំ​ជាង​ប្រក្រតី​ និង​ជា​លើក​ដំបូង​រាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​ ២០២០ ពោលគឺ​នៅ​ពេល​ដែល​វិបត្តិកូវីដ១៩ ផ្ទុះ​ឡើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កាត់​បន្ថយ​នេះ​មាន​ន័យ​ថា​ ធនាគារ​កណ្ដាល​អាមេរិក​​បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹង​រឹង​របស់​ខ្លួន​ ដោយ​កាត់​បន្ថយ​អត្រា​ខ្ចី​ប្រាក់​ ចំ​ពេល​ដែល​អតិផរណា​ថយ​ចុះ​​​ឈានជិត​​ដល់ចំណុច​​គោលដៅ ហើយកម្សោយ​​ទីផ្សារ​ការងារ​បង្ហាញ​ពី​ភាព​មិន​សូវ​ស្រួល​​សម្រាប់សេដ្ឋកិច្ច​។

​មន្រ្តី​បង្កើតគោលនយោបាយ​នៃ​គណៈកម្មាធិការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក FOMC បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ​ថា៖ «គណៈកម្មាធិការទទួលបានទំនុកចិត្តកាន់តែខ្លាំងថា អតិផរណាកំពុងផ្លាស់ប្តូរប្រកបដោយនិរន្តរភាពឆ្ពោះទៅរកគោលដៅ​ ២​ ភាគរយ ហើយវិនិច្ឆ័យថា ហានិភ័យក្នុងការសម្រេចបាននូវគោលដៅការងារ និងអតិផរណា ​គឺ​ជិត​មាន​តុល្យភាព»​។

​​យ៉ាង​ណា​មិញ​ ការ​កាត់​បន្ថយ​​អត្រាការ​ប្រាក់​ខ្ពស់​ជាង​ប្រក្រតី​នេះ​ រង​ការ​ជំទាស់​ពី​ទេសាភិបាលរបស់​ធនាគារ​ លោក​ ​Michelle Bowman ដែល​គាំទ្រ​ការ​កាត់​បន្ថយ​ត្រឹម​តែ​ ១/៤ ពិន្ទុ ឬ​ ០,២៥ ភាគរយ​។ ​

ទោះ​បីជា​បែប​ណា​ក៏​ដោយ​ មន្រ្តី​បង្កើតគោលនយោបាយរំពឹង​ថា​ ធនាគារ​កណ្ដាល​នឹង​កាត់​អត្រាការ​ប្រាក់​ ០,៥​ ភាគរយ​ ទៀ​ត​នៅ​ចុង​ឆ្នាំ​នេះ ១ ភាគរយ​ នៅ​ឆ្នាំ​ក្រោយ​ និង​ ០,៥ ភាគរយ​ នៅ​ឆមាសទី​ ២ ឆ្នាំ​ ២០២៦ ដើម្បី​ដាក់​អត្រាការ​ប្រាក់​គោល​នៅ​ចន្លោះ​ពី​ ២,៧៥-៣ ភាគរយ​។ ​

ការ​កាត់​បន្ថយ​ ០,៥ ភាគរយ កាល​ពី​ថ្ងៃ​អាទិត្យ​ ធ្វើ​ឱ្យ​អត្រាគោល​​របស់​ធនាគារ​កណ្ដាល​អាមេរិក​ ថយចុះ​មក​ត្រឹម​ ៤,៧៥-៥ ភាគរយ​ ពី​ ៥,២៥-៥,៥ ភាគរយ​ ដែល​ធនាគារ​ដាក់​ចេញ​កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២៣ និង​ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង​ ២ ទសវត្សរ៍​។

គួរ​គូស​បញ្ជាក់​ថា​ ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់ចុងក្រោយបង្អស់​នៅថ្ងៃទី ១៦​ ខែមីនា ឆ្នាំ ២០២០ ​ដើម្បី​ឆ្លើយតបជាបន្ទាន់ចំពោះការបិទសេដ្ឋកិច្ច ដែលបណ្តាលមក​ពី​វិបត្តិកូវីដ១៩​។ ​យ៉ាង​ណា​មិញ​ ធនាគារ​​តម្លើង​ខ្ពស់​ចាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ​ ២០២២ ដោយសារ​តែ​អតិផរណា​កើន​ឡើង​ស្រឺតៗ​ ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ៤០ ឆ្នាំ​ (៩,១ ភាគរយ) ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២២។

​ក្នុងអំឡុងពេលយុទ្ធនាការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ​ ធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់រហូតដល់​ ៧៥ ពិន្ទុ ៤ ដង​ជាប់ៗ​គ្នា​។ ​ក្នុង​ឆ្នាំ​ ២០២៣ ធនាគារ​ដដែល​បាន​ដំឡើង​ ៤ ដង ដោយ​ក្នុង​ម្ដង​ៗ​ ដំឡើង​ ២៥ ពិន្ទុ។

លោក Jerome Powell ប្រធានធនាគារកណ្តាលសហព័ន្ធ​អាមេរិក

​ការ​កាត់​បន្ថយ​អត្រាការ​ប្រាក់​កាល​ពី​ថ្ងៃ​ពុធ​ ​ទំនងជានឹងចោទសួរ​អំពីយុទ្ធសាស្ត្ររបស់ធនាគារ​កណ្ដាល​ ​​ថាតើ​ត្រូវ​ដោះស្រាយក្ដី​បារម្ភ​ដែលថាទីផ្សារការងារនៅសហរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះលឿនជាងការ​រំពឹង​ទុក​ ឬចាំបាច់​ត្រូវ​ធានា​ឱ្យ​អត្រា​អតិផរណាចុះ​មក​ត្រឹម​គោលដៅ​ ២ ភាគរយ​ របស់​ធនាគារ​កណ្ដាល​ ខណៈ​អតិផរណា​បាន​ធ្លាក់​ចុះ​មក​វិញ​លឿន​រាប់​តាំង​ពី​ឆ្នាំ​មុន​។

ការ​បន្ធូរ​បន្ថយ​គោលនយោបាយ​​អត្រាការ​ប្រាក់​ដដែល​ ធ្វើ​ឡើងចំពេល​ដែល​ល្បឿន​នៃ​កំណើន​ការងារ​បាន​ចុះ​ខ្សោយ​ ហើយ​អត្រា​អត់​ការងារ​ធ្វើ​បាន​កើន​ឡើង​ ដែល​បង្កើត​ជា​ក្ដី​បារម្ភ​ចំពោះ​សេដ្ឋកិច្ច​។ មន្រ្តី​ ​FOMC បាន​ព្យាករ​ថា​ អត្រាអត់ការងារ​ធ្វើនៅ​ឆ្នាំ​នេះ​ ​​នឹង​កើន​ដល់ ៤,៤ ភាគរយ​ ពី​ការ​ព្យាករ​ ៤ ភាគរយ​ កាល​ពី​ខែ​មិថុនា និង​ខ្ពស់​ជាង​អត្រា​ ៤,២ ភាគរយ​ នា​ពេល​បច្ចុប្បន្ន​​។

ចំណែក​ឯ​អតិផរណាប្រចាំ​ឆ្នាំ​វិញ រំពឹង​ថា​នឹង​ថយ​ចុះ​មកត្រឹម ២,៣ ភាគរយ​ ពី​ ២,៦ ភាគរយ​ ក្នុង​ការ​ព្យាករ​កាល​ពី​លើក​មុន​ដូច​គ្នា​។ កាល​ពី​ខែ​សីហា​ អតិផរណា​អាមេរិក​ បាន​បន្ត​ធ្លាក់ចុះ​មក​ត្រឹម​ ២,៥ ភាគរយ​។ ជាមួយ​គ្នា​នោះ​ FOMC បាន​ដាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ ​២,១ ភាគរយ សម្រាប់​ឆ្នាំ​ ២០២៤ និង​ ២ ភាគរយ​ សម្រាប់​ឆ្នាំ​ ២០២៥៕ ​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

ធនាគារ​កណ្ដាល​អាមេរិក​កាត់​អត្រាការប្រាក់ ០,៥ ភាគរយ​ ធំជាង​ប្រក្រតី​ ​

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ព័រទុយហ្គាល់ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃ​កំពុង​ឆេះយ៉ាង​សន្ធោសន្ធៅ​

សេដ្ឋកិច្ច២៦ នាទី មុន

«រដ្ឋ» ដាក់ផែនការប្រែក្លាយចម្ការកៅស៊ូ ចំណាស់មួយនៅខេត្តត្បូងឃ្មុំ ទៅជាសួនកៅស៊ូ ទាក់ទាញទេសចរ

សន្តិសុខសង្គម២៩ នាទី មុន

បិណ្ឌ២ ពុទ្ធបរិស័ទបន្តនាំយកទេយ្យទាន និងចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវត្តអារាមប្រកបដោយសទ្ធាជ្រះថ្លា

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ស្រ្តី​ថៃ​ម្នាក់​​ត្រូវ​ពស់​ថ្លាន់ចឹក​និង​រឹត​ជិត​ស្លាប់ ពេល​កំពុង​ឈ​រលាង​ចាន​ពេល​ព្រលប់​

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានជាតិ២១ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វៀតណាម ត្រៀមខ្លួននិងផ្អាកជើងហោះហើរ ខណៈព្យុះថ្មី នឹងវាយប្រហារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

Sokha Hotels

ព័ត៌មានពេញនិយម