Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បាញ់​សាកល្បង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់យក្ស​ដោយ​ជោគជ័យ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​អះអាង​ថា ខ្លួន​បាន​បាញ់​សាកល្បង​​ដោយ​ជោគជ័យ​នូវ​មីស៊ីល​ប៉ាលិស្ទិក​ប្រភេទ​ថ្មី ដែល​មាន​សមត្ថភាព​អាច​បំពាក់​ក្បាល​គ្រាប់​យក្ស។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង Yonhap នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង កំពុង​ឈរ​មើល​ការ​បាញ់​​សាកល្បង​មីស៊ីល (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីល​ប្រភេទ​​ថ្មី​របស់​កូរ៉េ​ខាង​ជើង មាន​ឈ្មោះ​ថា Hwasongpho-11-Da-4.5 មាន​បំពាក់​ក្បាល​គ្រាប់​ទម្ងន់​៤,៥​តោន ដែល​ការ​បាញ់​សាកល្បង​បាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​​ចុះ​ផ្សាយ​ថា៖ «ការ​បាញ់​សាកល្បង​របស់​ខ្លួន​មាន​គោល​បំណង​ចង់​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បាញ់​ខ្នាត​មធ្យម​នៅ​រយៈ​ចម្ងាយ​៣២០​គីឡូម៉ែត្រ និង​ថាមពល​បំផ្ទុះ​នៃ​ក្បាល​គ្រាប់​ខ្នាត​យក្ស​ជាមួយ​នឹង​មីស៊ីល​ដែល​បាញ់​ចេញ​ដោយ​ប្រើ​ក្បាល​គ្រាប់​​ប្រភេទ​នេះ»។

KCNA បាន​បន្ថែម​ថា រដ្ឋ​​បាល​មីស៊ីល​ក្រុង​ព្យុងយ៉ាង ក៏​បាន​បាញ់​សាកល្បង​មីស៊ីល​គ្រូស​ផង​ដែរ ដែល​បាន​ធ្វើ​ទំនើបកម្ម​ឲ្យ​ខ្លាំង​ជាង​មុន​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ។ KCNA បាន​បញ្ជាក់​ថា លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​ចូលរួម​ដឹក​នាំ​ការ​បាញ់​សាកល្បង​មីស៊ីល​នេះ ហើយ​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។

លោក គីម បាន​និយាយ​ថា៖ «ស្ថានភាព​នយោបាយ និង​យោធា នៅ​ក្នុង​តំបន់​​ដែល​​កំពុង​គំរាមកំហែង​បរិស្ថាន​សន្តិសុខ​រដ្ឋ​នា​ពេល​បច្ចុប្បន្ន បាន​ចង្អុល​បង្ហាញ​ថា កិច្ច​ខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​យោធា​សម្រាប់​ការ​ការពារ​ខ្លួន​គួរ​តែ​ជា​កិច្ច​ការ​សំខាន់​បំផុត​សម្រាប់​ប្រទេស»។

អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង JCS បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រក​ឃើញ​​ថា​មាន​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នៅ​ម៉ោង​ប្រហែល ៦​និង​៥០​នាទី​ព្រឹក ចេញ​ពី​​តំបន់ Kaechon ក្នុង​ខេត្ត South Phyongan ភាគ​ខាង​ជើង​ក្រុង​ព្យុងយ៉ាង ហើយ​មីស៊ីល​ទាំង​នោះ​បាន​បំផ្លាស់​ទី​ក្នុង​រយៈ​ចម្ងាយ​ប្រហែល ៤០០​គីឡូម៉ែត្រ។ យ៉ាង​ណា​មិញ JCS ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា​​​​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ប៉ុន្មាន​គ្រាប់​ ឬ​ក៏​គ្រាប់​ទាំង​នោះ​ធ្លាក់​នៅ​ឯ​ណា​នោះ​ទេ។

ក្បាល​គ្រាប់​យក្ស​ គឺ​ជា​អាវុធ​មួយ​នៅ​ក្នុង​ចំណោម​​សព្វាវុធ​បច្ចេកវិទ្យា​​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង ដែល​លោក គីម ធ្លាប់​បាន​ប្រកាស​អភិវឌ្ឍ​កាល​ពី​ពេល​ប្រជុំ​បក្ស​​​ក្នុង​ឆ្នាំ​២០២១ ហើយ​កាល​ណោះ​លោក​ក៏​​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ​ផ្កាយរណប​ឈ្លបការណ៍​យោធា និង​មីស៊ីល​ប៉ាលិស្ទិក​​អន្តរ​ទ្វីប​ដោយ​​​ប្រើ​ប្រភេទ​​​ឥន្ធនៈ​រឹង​ផង​ដែរ។

កាល​ពី​ខែ​កក្កដា កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​នូវ​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​ច្រើន​ក្នុង​ពេល​តែ​មួយ​ ប៉ុន្តែ​ខាង​យោធា​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​នោះ បាន​ច្រានចោល​ ដោយ​និយាយ​ថា ការ​លើក​ឡើង​នេះ​គឺ​ជា «ការ​បោកប្រាស់» ពោល​គឺ​​ការ​បាញ់​សាកល្បង​ទទួល​បរាជ័យ និង​​មីស៊ីល​បាន​ផ្ទុះ​នៅ​កណ្ដាល​អាកាស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

ព័ត៌មានជាតិ១៣ ម៉ោង មុន

វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ខេត្តរតនគិរី រៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២ថ្ងៃ នៅបឹងកន្សែង

ព័ត៌មានជាតិ១៣ ម៉ោង មុន

ខេត្តសៀមរាប រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សន្និសីទ​រដ្ឋភាគី​ស្តីពីអាកាសធាតុ​នៅសប្តាហ៍​ក្រោយ​ ​អាចសោះកក្រោះ​​ ព្រោះ​អាមេរិក​ត្រៀម​ដកខ្លួន​វិញ ​​​ក្រោយ​ត្រាំឈ្នះ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលស្រុកស្នួល ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ សពចំនួន ៥នាក់ ជួបគ្រោះថ្នាក់ចរាចកាលពីយប់ម៉ិញនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​លោក Elon Musk ថា សង្គ្រាម​​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​​ក្នុង​ពេល​ឆាប់ៗ​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាត​​នៅ​ស្ថានីយ​រថភ្លើង​បណ្តាល​ឱ្យ​ស្លាប់​​​និង​របួស​ជិត​១០០​នាក់​​នៅ​ប៉ាគីស្ថាន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមហ៊ុន​ថៃបារម្ភ​ចំពោះ​ឥទ្ធិពល​របស់​លោក​ ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម