Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់នៅ​អគារ​ចំណាស់អាយុ​ជិត ១០០ ឆ្នាំ ​កែងមហាវិថីព្រះមុនីវង្ស យល់ព្រម​​ចាកចេញ​ដោយ​បារម្ភ​ពី​សុវត្ថិភាព

បានផុស

នៅ

បើ​តាម​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​បានអះអាង​ថា ពលរដ្ឋ​ស្នាក់នៅ​អគារអង្គរ​មានជ័យ បានឯកភាពទទួលយក​ដំណោះស្រាយ​គោលនយោបាយចាកចេញដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។

លោក​ សាយ សំអាល់ បាន​បង្ហោះ​ដោយ​សរសេរ​រៀបរាប់​នៅលើគណនី​ហ្វេសបុក​របស់លោក​ថា «ក្រុមការងារក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ជួបពិភាក្សា​ជាមួយបងប្អូន​ប្រជាជន​ដែលស្នាក់នៅ​អគារ​អង្គរ​មានជ័យ ពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញ​ពីអគារ​អង្គរមានជ័យដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងកា​រយល់ព្រម​ចាកចេញរបស់ពលរដ្ឋរស់នៅ​អគារ​ចំណាស់​សាងសង់​តាំង​ពី​ទសវតឆ្នាំ ១៩៥០ នេះ កម្ពុជា​ថ្មី​បាន​ទាក់ទង​ទៅ ​លោក សេង ឡូត មន្រ្តីអ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៅ​ព្រឹកនេះ ​ដើម្បី​សាកសួរ​បន្ថែម ដោយ​លោក​បាន​ឆ្លើយតប​ថា​កំពុង​ជាប់ប្រជុំ​មិន​ទាន់​អាច​ផ្តល់​បទ​សម្ភាសន៍​បាន។

កម្ពុជា​ថ្មី​បាន​ទាក់ទង​លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ការងារ​នេះ​ក្រសួង​រៀបចំ​ដែនដី​ កំពុង​ដុត​ដៃ​ដុត​ជើង​ធ្វើការ​សម្របសម្រួលជាមួយពលរដ្ឋ។

កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញក៏​បាន​ចេញ​សេចក្តីជូនដំណឹងស្តីពីស្ថានភាព​ចាស់ទ្រុឌទ្រោម​នៃអគារដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថីកម្ពុជាក្រោម (ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S) បច្ចុប្បន្នអគារ WING TOWER។

ក្នុង​សេចក្តីជូនដំណឹង អាជ្ញាធរ​រដ្ឋបាលរាជធានីភ្នំពេញបាន​ណែនាំ​ឲ្យ​បងប្អូនប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ ដែល​កំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិ ដែលមា​នទីតាំងស្ថិត​នៅកាច់​ជ្រុង​មហាវិថីព្រះមុនីវង្ស និង​មហាវិថីកម្ពុជាក្រោមស្ថិតនៅខណ្ឌ ៧មករា ពី​ស្ថានភាពនៃអគារដែល​មានសភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំងគួរ​ឱ្យព្រួយបារម្ភ ដោយ​សារតែសំណង់​ខ្វះការថែទាំ ជួសជុល​ឱ្យបាន​ត្រឹម​ត្រូវ​តាមលក្ខណៈបច្ចេកទោស​អស់រយៈពេលជាយូរឆ្នាំ ដែលជាហេតុ​ធ្វើឱ្យអគារទាំង​មូល​ ទទួល​រងនូវការខូចខាតប្រេះសាំ​ជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មាន​សភាព​ពុកផុយ​ខូចអស់ប្រមាណ ៥០% អាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។

ដើម្បី​បង្ការនិងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ​ដែលអាចកើតមានឡើង​ជាយថាហេតុ រដ្ឋបាល​រាជធានី​ភ្នំពេញណែនាំ​ដល់​ប្រជាពលរដ្ឋទាំងអស់ ​ដែលស្នាក់នៅលើ​អគារ​ត្រូវមាន​ការ​ប្រុងប្រយ័ត្នខ្ពស់ ហើយ​បើ​ត្រូវការ​ជួសជុល​ត្រូវស្វែងរក​ក្រុមហ៊ុន ឬវិស្វករ ដែលមាន​ជំនាញ​ច្បាស់លាស់ ហើយ​ករណី​ទ្រុឌទ្រោមខ្លាំង​មិនអាចជួសជុល​បាន ត្រូវធ្វើការផ្លាស់ប្ដូរទៅលំនៅឋាន​​ថ្មីដែល​មាន​សុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម